រូបភាព​ចាក់​ដោត​ដែល​បង្ហាញថា អ្នក​ម្ដាយ​នឿយហត់​ប៉ុណ្ណា​ក្នុង​ការមើល​ថែកូន​

161
ចែករម្លែក

​អង្គុយ​ជ្រប់​មុខ​ដៃ​ទប់​ក្បាល ដែល​ហាក់​នឿយហត់​យ៉ាងខ្លាំង​ក្រោយ​មើលថែ​កូន​អាយុ ៣ ខែ​ពេញ​មួយថ្ងៃ វា​ជា​តថភាព​ជាក់ស្ដែង​ក្នុង​ជីវិត​ពិត​ដែល​ម្ដាយ​គ្រប់រូប​តែងតែ​ជួបប្រទះ​ព្រោះ​ការមើល​ថែកូន​មិនមែនជា​ការងាយស្រួល​ឡើយ ហើយ​ស្វា​ញី​មួយ​ក្បាល​នេះ​ក៏​មិន​ខុសគ្នា​ពី​មនុស្ស​ប៉ុន្មាន​ដែរ​។​

​ដៃ​ម្ខាង​ទប់​ក្បាល ខណៈ​កូនតូច​តោង​ឱប​ទ្រូង​របស់​វា​យ៉ាង​ណែន មេ​ស្វា​នេះ​ហាក់​គ្មាន​ពេល​សម្រាក​ឡើយ ព្រោះ​រវល់​មើលថែ​កូន​ផង រវល់​រក​ចំណី​ផង​។​

​ទិដ្ឋភាព​ដ៏​ចាក់​ដោត ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​ហត់នឿយ​របស់​ម្ដាយ​គ្រប់​រូបនេះ​ថត​បាន​ដោយ​ស្ត្រី​អ្នក​ថតរូប ជូ​លៀ វី​ម​ម័​រលី​ន (Julia Wimmerlin) នៅ​ឧទ្យាន​ជាតិ​តាន​ជុង ពូ​ទីង (Tanjung Puting National Park) ប្រទេស​ឥ​ណ្ឌ​នេ​ស៊ី​។​

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​យ៉ាងណា សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម