រូបភាព​ទាំងនេះ​សបញ្ជាក់​ថា​ដ្រូ​ន​ចិន WZ-8 UAV ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ហើយ

505
ចែករម្លែក

​រូបថត​ថ្មីៗ​នេះ​បាន​បង្ហាញថា ដ្រូ​ន​ល្បឿន​លឿន​និង​ហោះ​បាន​ខ្ពស់​របស់​ចិន​ឈ្មោះ WZ-8 UAV ត្រូវបាន​ប្រគល់​ឱ្យទៅ​កងអនុសេនាធំ​លេខ ៣០ នៃ​កងទ័ព​រំដោះប្រជាជន​ចិន (PLAAF) ដែល​ធ្វើ​ប្រតិបត្តិការ​ពី​មូលដ្ឋាន​ទ័ពអាកាស​លូ​ហេ​ម៉ា​នៅ​ជិត​ទីក្រុង​ណាន​ជី​ង ដែលជា​ទីក្រុង​ធំ​របស់​ខេត្ត​ជាំ​ង​ស៊ូ​ភាគ​ខាងកើត​ប្រទេស​ចិន​។​

​រូបភាព​ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ក្នុងអំឡុងពេល​ហាត់​សម​សម្រាប់​ព្យុហយាត្រា​ថ្ងៃទី ១ ខែតុលា​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ដ្រូ​ន​រាង​ត្រីកោណ​ចំនួន​ពីរ ដែល​បង់​លេខ​កូដ ២១៣១១ និង ២១៣១២​។​

​លេខ​កូដ ៥ ខ្ទង់ ដែល​ប្រកាន់ខ្ជាប់​ទៅនឹង​ទម្រង់ ២១ គុណ​នឹង ១ បង្ហាញថា យោ​ធូប​ករ​ណ៍ ដែល​ផ្ទុក​លេខ​កូដ​ទាំងនោះ រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ H-៦M មួយចំនួន គឺ​ត្រូវបាន​ដំណើរការ​ដោយ​កងពលធំ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទី​១០ (​កងវរសេនាធំ​ជើង​អាកាស​ទី ៣០) នៅក្នុង​ទីបញ្ជាការ​មហោស្រព​ខាងកើត ដែល​ប្រឈម​នឹង​តៃវ៉ាន់​និង​ជប៉ុន​។​

​ទោះយ៉ាងណា សម្រាប់​ថ្ងៃ​ព្យុហយាត្រា​ទី ១ តុលា លេខ​កូដ​នៅលើ​ដ្រូ​ន​ទាំងពីរ ត្រូវបាន​ដកចេញ​ឬ​គ្រប​ជិត​មិន​ឱ្យឃើញ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន​ចិន WZ-8 UAV