រូបភាព​ប្រដាល់​ដ៏​ឃោ​ឃៅ​នៅ​នី​ហ្សេ​រី​យ៉ា​

263
ចែករម្លែក

​រូបភាព​គួរឱ្យ​រន្ធត់​តក់ស្លុត​ទាំងនេះ លាតត្រដាង​ពី​ពិភព​ដ៏​អាថ៌កំបាំង​នៃ​កីឡា​ដ៏​ឃោរឃៅ​មួយ​ប្រភេទ​ឱ្យ​ឈ្មោះថា ដាម​បេ (Dambe) ដែលជា​ប្រពៃណី​ដ៏​ចំណាស់​មួយ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​។

​កីឡា​នេះ​ស្រដៀង​នឹង​កីឡាប្រដាល់​ដែរ ប៉ុន្តែ​គ្មាន​ការការពារ និង​មាន​លក្ខណៈ​ឃោរឃៅ​។ រហូតមក​ទល់នឹង​ពេល​ថ្មីៗ​នេះ កីឡាករ​ត្រូវបាន​អនុញ្ញាតឱ្យ​រុំ​កណ្ដាប់ដៃ​នឹង​ខ្សែ​ជ្រលក់​ជ័រទឹក និង​សូម្បី​ស្រោប​អម្បែង​កែវ​ទៀតផង​នៅក្នុង​ការប្រយុទ្ធ​គ្នា​។

​ដោយសារតែ​កីឡា​នេះ​មាន​ភាពឃោរឃៅ និង​គ្រោះថ្នាក់​ខ្លាំង បច្ចុប្បន្ន​វា​ត្រូវបាន​ចាត់ទុកថា​ខុសច្បាប់​។ ដើម្បី​ឈ្នះ​ការប្រកួត​ដែលមាន​ចំណាស់​ច្រើន​សតវត្សរ៍​នេះ កីឡាករ​ត្រូវ​ដាល់ និង​វាយ​ទាត់​ធាក់​ឱ្យ​ដៃគូ​ដួល​។

​សូមបញ្ជាក់ថា ជាទូទៅ​ប្រពៃណី​បុរាណ​នេ​ត្រូវបាន​អនុវត្ត​ដោយ​ជនជាតិភាគតិច ហូ​សា (Hausa) ដែល​រស់នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា ប៉ុន្តែ​ក្រោយមក​បាន​ហូរ​ដល់​តំបន់​ភាគ​ត្បូង​នៃ​ប្រទេស​៕ ​​ប្រែ​សម្រួលៈ ខុម​