រូបភាព​វីដេអូ​ដ៏​រន្ធត់​បង្ហាញថា ឆ្លាម​ជាស​ត្វ​ស៊ីគ្នា​វា​ជា​ចំណី​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

451
ចែករម្លែក

​ឆ្លាម​ស ឬ Great White shark ពីរ​ក្បាល​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ហើយ​សកម្មភាព​ប្រយុទ្ធ​គ្នា​របស់​ពួកវា​ត្រូវបាន​កាមេរ៉ា​ថត​យ៉ាងច្បាស់​។

​រូបភាព​វីដេអូ​ដ៏​កម្រ​បានឃើញ​នេះ បង្ហាញ​ពី​សកម្មភាព​ឆ្លាម​ស​ទាំងនេះ​បែរ​ក្បាល ប្រយុទ្ធ​គ្នា​ងាប់​រស់​ជា​ចំណី​គួរឱ្យខ្លាច​។ រូបភាព​វីដេអូ​ក្នុង​កម្មវិធី​ថ្មី​ដ៏​រន្ធត់​មាន​ឈ្មោះថា Cannibal Sharks របស់​បណ្តាញ​ទូរទស្សន៍​អន្តរជាតិ National Geographic WILD ខាងលើ​នឹងត្រូវ​ចាក់ផ្សាយ​នៅ​សប្តាហ៍​ក្រោយ​។

​សាស្ត្រាចារ្យ ម៉ាក មី​ឃែ​ន (Mark Meekan) មកពី​វិទ្យាស្ថាន​អូស្ត្រាលី ដើម្បី​វិទ្យាសាស្ត្រ សត្វ​សមុទ្រ (Australian Institute for Marine Science) បាន​លាតត្រដាង​ថា ឆ្លាម​ទាំង អស់​សុទ្ធតែ​ស៊ីសាច់​គ្នា​វា រួមទាំង​ឆ្លាម​ស​ផង​។

​រូបភាព​ដ៏​រន្ធត់​មួយ​បង្ហាញ​ពី​ឆ្លាម​ស ដែល​ត្រូវ​គ្នា​វា​ខាំ​តែ​ពីរ​គ្រឹប​ស្ទើរ​ដាច់​ជា​ពីរ​។ រូបភាព មួយទៀត​បង្ហាញ​ពី​ឆ្លាម​ដាច់​ខ្លួន​សល់​តែ​ក្បាល​ដោយសារ​គ្នា​វា​ខាំ​។ តោះ​! បើ​ចង់​ជ្រាប កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម​