រូបមន្ដ​ធម្មជាតិ កម្ចាត់​អាការ​ឆ្អល់​ក្រពះ​ពោះវៀន ជា​លឿន​!

1451
ចែករម្លែក
  • 10
    Shares

​ការឈឺ​ក្រពះ អាច​បណ្តាលមកពី ការរំលាយ​អាហារ​មិនបាន​ល្អ​។ អ្នក​ប្រហែល​ជាមាន អារម្មណ៍​ថា តឹង​ណែន​ក្នុង​ពោះ គ្រប់ពេលវេលា​ទាំងអស់​។ ជាមួយគ្នានេះ​ផងដែរ អ្នក​អាច​ចង្អោរ ក្អួត ហើយ​ភើរ​ញឹកញាប់​។​

​អ្នក​ប្រហែលជា​ញ៉ាំ​មិន​ឆ្ងាញ់​នោះទេ ពេល​អ្នក​ឈឺក្រពះ អឺ​ចឹ​ង គួរ​ធ្វើ​បែបណា​ទៅ​? បើ​មិនទាន់​ឈឺ​ខ្លាំង អ្នក​អាច​សាកល្បង របប​អាហារ​ទាំងនេះ​បាន ៖

​ទឹក​ដំឡូងបារាំង​
​វា​អាចជួយ​សម្អាត​ប្រព័ន្ធ​រំលាយ និង​ថ្លើម​ផងដែរ​។ ទឹក​ដំឡូងបារាំង អាចជួយ​ព្យាបាល ការ​រលាក​ក្រពះ និង​បំបាត់​ការឈឺ​ក្នុង​ពោះ​បាន​ផងដែរ​។​

​ល្ហុង​
​ល្ហុង មាន​ផ្ទុក beta carotene ដែល​អាច​ព្យាបាល​ជំងឺ​ក្រពះ​ពោះវៀន​។ ចូរ​ញ៉ាំ​ល្ហុង​ឲ្យ​បាន ញឹកញាប់​បន្តិច ប្រសិនបើ​អ្នក​ឧស្សាហ៍​ឈឺក្រពះ​។​

​ម្នាស់​
​អ្នក​មិន​ហ៊ាន​ញ៉ាំ​ម្នាស់​ទេ ពេល​ឈឺក្រពះ ប៉ុន្តែ ការ​ញ៉ាំ​តិចតួច អាចមាន​ប្រយោជន៍​ទៅវិញ​ទេ ពីព្រោះ ម្នាស់ មាន​អង់ស៊ីម​ដែល​ជួយ​ដល់ ការរំលាយ​អាហារ និង​ការឈឺ​ក្រពះ​បាន​។​

​ខ្ញី​
​ខ្ញី ជួយ​ព្យាបាល​ការ​រលាក និង​ប្រឆាំង​មេរោគ ដូច្នេះ ចូរ​ញ៉ាំ​ទឹកតែ​ធ្វើ​ពី​ខ្ញី ដើម្បី​ដោះស្រាយ រឿង​ទាំងនេះ​៕ ដោយ​: health.com.kh​