រូបមន្ត​ចំណី​សម្រាប់​ការចិញ្ចឹម​ជ្រូក​យក​សាច់​

3074
ចែករម្លែក

​នេះ​គឺជា​រូបមន្ត​ចំណី​សម្រាប់​ការចិញ្ចឹម​ជ្រូក​យក​សាច់ ។ សូម​មើល​ខាងក្រោម​៖

​រូបមន្ត​ចំណី​
​តើ​អ្វី​ជា​រូបមន្ត​?

+ វា គឺជា​វិធីសាស្ត្រ​នៃ​ការរៀបចំ ដើម្បី​ឲ្យ​មាន​តុល្យភាព​ចំណី (​ជីវជាតិ​គ្រប់គ្រាន់​)
+ នៅពេល​គេ​លាយ​វត្ថុធាតុដើម គេ​ត្រូវ​លាយ​ឲ្យ​បានៈ​
– ប្រូតេអ៊ីន​គ្រប់គ្រាន់ ។​
– ថាមពល​គ្រប់គ្រាន់ ។​
– អាស៊ីតអាមីនេ​តិច​បំផុត ។​
– ធានាថា មាន​វីតាមីន និង​សារធាតុ​រ៉ែ​គ្រប់គ្រាន់ ។​

ដោយយោង​ទៅតាម​រូបមន្ត​ចំណី កសិករ​ថ្លឹង ចុងអង្ករ ពោត សណ្ដែកសៀង ។​

តំរូវការ​ប្រូតេអ៊ីន​:
+ ការងារ​សំខាន់ គឺ​ត្រូវមាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​
+ តែ​វត្ថុធាតុដើម​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់ (​ដូចជា ម្សៅ​ត្រី សណ្ដែកសៀង​…) មិនសូវ​សំបូរ ហើយ​មាន​តំលៃ​ថ្លៃ​
+ ចំពោះ​ជ្រូក​ពូជ​កូនកាត់​ចាំបាច់​ត្រូវ​ផ្ដល់ៈ​
– ផ្ដាច់ដោះ​ក្នុងដំណាក់កាល​ទី​១: ត្រូវការ​ប្រូតេអ៊ីន​ពី ១៨-២០​ភាគរយ​
– ទម្ងន់​ពី ១០-២៥ គ​.​ក្រ​: ត្រូវការ​ប្រូតេអ៊ីន​ពី ១៦-១៨​ភាគរយ​
– ទម្ងន់​ពី ២៥-៩០ គ​.​ក្រ​: ត្រូវការ​ប្រូតេអ៊ីន​ពី ១៤-១៦ ភាគរយ ។​

​ដើម្បី​ឲ្យ​ជ្រូក​លូតលាស់​ល្អ គេ​ត្រូវការ​ប្រូតេអ៊ីន ពី ១៦-១៨% !

តំរូវការ​ថាមពលៈ​
– វត្ថុធាតុដើម​ដែល​អាច​រកបាន​នៅ​ប្រទេស​កម្ពុជា ហើយ សំបូរ​ថាមពល មានដូចជា កន្ទក់ ពោត មើមតំឡូង​មី សណ្ដែកសៀង ចុងអង្ករ​…
– អ្នក​ចិញ្ចឹម​ដែល​ប្រើ​កាក​សំ​ណា​ល់​ផ្ទះបាយ ហើយ​ភាគច្រើន​មាន​បន្លែ ដូចនេះ​យក​ល្អ​ត្រូវ បន្ថែម​វត្ថុធាតុដើម​ដែល​សំបូរ ថាមពល​ដូចជា កន្ទក់ ព្រោះ​បន្លែ​មាន​ថាមពល​ទាប ។​

– ពោត​ជា​ប្រភព​ថា​ម​ព​
– ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​

​តំរូវការ​អាស៊ីតអាមីនេៈ​
+ ដើម្បី​ឲ្យ​ជ្រូក​លូតលាស់​ល្អ ចាំបាច់​ត្រូវ​បន្ថែម​លី​ស៊ីន (Lysin) ហើយ ប្រសិនបើ​អាច​ត្រូវ បន្ថែម​ត្រេ​អូ​នី​ន (Threonine) ។​

ឧទាហរណ៍​:
+ តំរូវការ​សំរាប់​ជ្រូក​ទម្ងន់ ២៥ គ​.​ក្រ​:
– ១ ក្រាម​លី​ស៊ីន​ក្នុង​មួយថ្ងៃ​
– ០.៦ ក្រាម ត្រេ​អូ​នី​ន​ក្នុង​មួយថ្ងៃ​
+ តំរូវការ​សំរាប់​ជ្រូក​ទម្ងន់ ៦០ គ​.​ក្រៈ​
– ១.៨ ក្រាម​លី​ស៊ីន​ក្នុង​មួយថ្ងៃ ។​
– ១ ក្រាម ត្រេ​អូ​នី​ន​ក្នុង​មួយថ្ងៃ ។​

​មើលទៅ​ដូចជា​ម្សៅ​ពណ៌​ស តែ​ជា​អាស៊ីតអាមីនេ​ដែល​សំខាន់​សំរាប់​ជ្រូក ។

ការរៀបចំ​ចំណីៈ​
​មេ​ចំ​ច​ណីៈ​

​លាយ​មេ​ចំណី​ជាមួយ​វត្ថុធាតុដើម ដោយ​គោរព​ទៅតាម​ការណែនាំ​របស់​ក្រុមហ៊ុន ឧទាហរណ៍ៈ​
+ សំរាប់​ជ្រូក​ទម្ងន់ ១០-២៥ គ​.​ក្រៈ​
– ៣០% មេ​ចំណី (Conco)
– ២៥% កន្ទក់
– ៤៥% ពោត​
+ សំរាប់​ជ្រូក​ទម្ងន់ ២៥-៩០ គ​.​ក្រៈ​
– ២០% មេ​ចំណី (Conco)
– ៤០% កន្ទក់​
– ៤០% មើមតំឡូង​មី​

​ជាទូទៅ មេ​ចំណី​ត្រូវបាន​គេ​លាយ​ជាមួយ​កន្ទក់ និង​ពោត ។​

ផ្សំ​ចំណី​នៅ​កសិដ្ឋាន​:
+ សំរាប់​ជ្រូក​ទម្ងន់ ២៥-៩០ គ​.​ក្រ ត្រូវ​លាយៈ​
– ៣៥% ពោត​
– ១០% ចុងអង្ករ​
– ៤០% កន្ទក់​
– ១០% សណ្ដែកសៀង​
– ៤% ម្សៅ​ត្រី​
– ១% បា​ស្មិ​ច (​ដើម្បី​ផ្ដល់​អាស៊ីត អា​មី​នេ និង​សារធាតុ​រ៉ែ​)

+ ប្រសិនបើ​អ្នក​មិនមាន​ពោត​ទេ (​ប្រូតេអ៊ីន ៩%) ហើយ​ប្ដូរ​ដោយ​ប្រើ​មើមដំឡូង​មី​វិញ (​ប្រូតេអ៊ីន ២%) នោះ​រូបមន្ត​នេះ​មិនមាន​ជីវជាតិ​គ្រប់​គ្រាន់តែ ជាហេតុ​ធ្វើ​ឲ្យ​ការលូតលាស់ របស់​ជ្រូក​មាន​កំរិត​ទាប ។​

​ដើម្បី​រៀបចំ​ចំណី​កសិករ​ត្រូវការ​កិន​វត្ថុធាតុដើម ។​

ថ្លឹង​វត្ថុធាតុដើម​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​រូបមន្ត​ & ​លាយ​វត្ថុធាតុដើម​បញ្ចូល​គ្នា

​ចំណី​ផ្ទះបាយៈ​
​គ្មាន​រូបមន្ត​សំរាប់​លាយ​ទេ តែ​យក​ល្អ​ត្រូវ​ប្រើ​វត្ថុធាតុដើម​ដែលមានៈ​
– ប្រូតេអ៊ីន​ខ្ពស់ ដូចជា​ត្រកួន ស្លឹក​ក​ន្ធំ​ថេត សណ្ដែកសៀង អនុផល​របស់​ត្រី​
– ថាមពល់ ដូចជា មើមតំឡូង​មី ស្រូវ ពោត​
– លាយ បា​ស្មិ​ច ដើម្បី​ផ្ដល់​អាស៊ីតអាមីនេ និង​វីតាមីន ។​

​បា​ស្មិ​ច ត្រូវ​លាយ​បន្ទាប់ពី​ចំអិន​រួច ដើម្បី​កុំ​ឲ្យ​ខូច​វីតាមីន ។​

ជ្រូក​ចូលចិត្ត​ចំណី​ផ្ទះបាយ​!

វត្ថុធាតុដើមៈ​
​វត្ថុធាតុដើម​ដែល​អាច​ប្រើ​សំរាប់​ជ្រូកៈ​
– វត្ថុធាតុដើម​ខ្លះ​ស្រស់ (​ស្លឹក​រុក្ខជាតិ​) មានទឹក​ច្រើន​គឺ​ពី ៦០-៩០%
– វត្ថុធាតុដើម​ខ្លះ​ស្ងួត (​មើមដំឡូង​មី​) មានទឹក​ពី ១០-១៥% ហើយ​គេ​ងាយស្រួល​រក្សាទុក​
– វត្ថុធាតុដើម​ខ្លះ​ត្រូវតែ​កិន (​ពោត​) ដើម្បី​ងាយស្រួល​លាយ​
– វត្ថុធាតុដើម​ខ្លះ​ត្រូវតែ​ចំអិន​ជាមុន ដើម្បី​បំបាត់​ជាតិពុល (​សណ្ដែកសៀង​) ។​

​អង្ករ ស្រូវ កន្ទក់ ចុងអង្ករ ជា​វត្ថុធាតុដើម​សំខាន់​សំរាប់​ចំណី​ជ្រូក​

កន្ទក់ៈ
​កន្ទក់ ជា​វត្ថុធាតុដើម​សំខាន់​សំរាប់​ចំណី​ជ្រូក ។​
​គុណសម្បត្តិ​
– ជា​ប្រភព​ថាមពល ដែលមាន​អាមីដុង និង​ប្រេង​
– មាន​ប្រូតេអ៊ីន ពី ៩-១២%
– ងាយ​រកបាន​នៅក្នុង​ស្រុក ហើយ​មាន​តំលៃ​សមរម្យ ជាពិសេស​នៅពេល​ប្រមូល​ផល​។​

​គុណវិបត្តិ​
– គុណភាព​មានការ​ប្រែប្រួល ប្រសិនបើ​ម៉ាស៊ីនកិនស្រូវ​មិនល្អ​ជាពិសេស​មាន​ក្បាល​អង្កាម​
– ពិបាក​រក្សាទុក ដោយសារ​វា​មាន​ប្រេង​ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​ខារ ។​

ការប្រើប្រាស់​
– ពី ៣០ រហូតដល់ ៦០% អាស្រ័យទៅលើ​ប្រភេទ​ជ្រូក ។​

កន្ទក់​ស្រូវ​សាឡីៈ​
​វា​ជា​អនុផល​មកពី​រោងចក្រ​ម្សៅ​មី​សំរាប់ធ្វើ​នំប៉័ង ។​

គុណសម្បត្តិ​
– មានគុណ​ភាព​ថេរ​
– មាន​ប្រូតេអ៊ីន​ល្អ​ពី ១២-១៤%
– ជា​ប្រភព​ផ្ដល់​អាស៊ីតអាមីនេ (​ទ្រី​ប​តុ​ផាន​)

គុណវិបត្តិ​
– ពិ​បា​រក ក្នុងប្រទេស​យើង​មាន​អ្នកផ្គត់ផ្គង់​មាន​ចំនួន​តិច​
– សំរាប់​នៅ​ទីក្រុង​ភ្នំពេញ មាន​អ្នកផ្គត់ផ្គង់​តែ​ម្នាក់​ប៉ុណ្ណោះ ។​

​ពោ​តៈ
​វា​ជា​វត្ថុធាតុដើម​ដ៏​សំខាន់​សំរាប់​ចំណី​ជ្រូក ។​

​គុណសម្បត្តិ​
– អាច​រក្សាបាន​សមាសធាតុ​ចិញ្ចឹម​ល្អ​
– ជា​ប្រភព​ថាមពល​
– មាន​ប្រូតេអ៊ីន​សមរម្យ​គឺ ៩%
– សំបូរ​នៅក្នុង​ស្រុក​

គុណវិបត្តិ​
– ដើម្បី​រក្សាទុក​ឲ្យ​បានយូរ​គេ​ត្រូវ​សំ​ងួ​ត​ឲ្យ​នៅ​សំណើម ១៣%
– ជា​ប្រភព​ផ្ដល់ មី​កូ​តុកស៊ីន (Mycotoxins): អាល់​ហ្វា​តុកស៊ីន (Aflatoxins) ធ្វើ​ឲ្យ​ភាព ស៊ាំ​ថយចុះ និង​ធ្វើ​ឲ្យ​ថ្លើម​ខូច ។​

​ចុងអង្ក​រៈ​



គុណសម្បត្តិ​
– កូនជ្រូក​ងាយ​រំលាយ​
– គ្មាន មី​កូ​តុកស៊ីន (Mycotoxins)

គុណវិបត្តិ​
– ត្រូវតែ​ចំអិន (​ថ្លៃ និង​ចំណាយ​ពេលវេលា​) ឬ​កិន​ឲ្យ​ហ្មត់​
– ថ្លៃ​ជាង​មើមតំឡូង ឬ​ពោត​
– ចុងអង្ករ ស្រូវ ត្រូវបាន​គេ​បំរុង​ទុក​សំរាប់​ចំណី​មនុស្ស ។​

​ស្រូវៈ​
​គ្រាប់ស្រូវ​ទាំងមូល

គុណសម្បត្តិ​
– អាច​ជំនួស​ពោត​បាន​
– ងាយស្រួល​រក្សាទុក គេ​អាច​ទិញ​ស្តុក​នៅពេល​តំលៃថោក ជាពិសេស​ក្រោយ​ប្រមូល​ផល​រួច ។​

គុណវិបត្តិ​
– មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពិបាក​រំលាយ​
– ប្រើ​ច្រើន​បំផុត​ត្រឹម ៤០% ។​

​មើមដំឡូង​មី​

​គុណសម្បត្តិ​
– ជា​ប្រភព​ផ្ដល់​ថាមពល​
– មើមដំឡូង​មី​ជួយ​បង្កើន​ភាព​ធន់​នឹង​ជម្ងឺ​របស់​ជ្រូក​
– គ្មាន មី​កូ​តុកស៊ីន​
– ងាយស្រួល​ដាំ​នៅ​ជុំវិញ​ផ្ទះ ។​

គុណវិបត្តិ​
– ត្រូវ​ហាន់​ជា​បន្ទះ​ស្ដើង ដើម្បី​ងាយស្រួល​ហាល​ឲ្យ​ស្ងួត​លអ (​ចំណាយពេល ៤​ថ្ងៃ​)
– ត្រូវ​បកសំបក​ចេញ ដើម្បី​ឲ្យ​អស់​ជាតិ​ស៊ី​លីកា​
– ត្រូវ​កិន​ឲ្យ​ហ្មត់ ។​

​បាយ​ស្រាៈ​
​ជា​អនុផល​បានមកពី​ការបិទ​ស្រា ដោយ​ប្រើ​អង្ករ ។​

គុណសម្បត្តិ​
– មាន​រសជាតិ​ឆ្ងាញ់​
– មាន​ប្រូតេអ៊ីន​លើស ២០% នៃ​រូបធាតុ​សោះ​ទឹក (​ទឹក​មាន​លើស ៩០%)
– តំលៃថោក ។​

​គុណវិបត្តិ​
– ប្រើ​បរិមាណ​ច្រើន គឺ​សំរាប់​ជ្រូក​សាច់​ទម្ងន់ ៥០​គ​.​ក្រ អាច​ស៊ី​កន្ទក់ ១​គ​.​ក្រ​+ ចុងអង្ករ ០.៥ គ​.​ក្រ + បាយ​ស្រា ៧.៥ គ​.​ក្រ + បា​ស្មិ​ច​
– ត្រូវ​ទិញ​រៀងរាល់ថ្ងៃ​
– ពិបាក​រក្សាទុក ។​

​ត្រកួនៈ​

​គុណសម្បត្តិ​
– មាន​រសជាតិ​ឆ្ងាញ់​
– អា​ចរក​បេះ​បាន​
– មាន​ប្រូតេអ៊ីន​ខ្ពស់ ៣០% ។​

គុណវិបត្តិ​
– មានទឹក​ច្រើន (​លើស​៩០%) ឧទាហរណ៍ សំរាប់​ជ្រូក​គេ​អាច​ប្រើ ចុងអង្ករ ០.៣ គ​.​ក្រ + ត្រកួន ៣.៥ គ​.​ក្រ + បា​ស្មិ​ច
– ត្រូវការ​កំលាំង​ដើម្បី​រក​ត្រកួន​រៀងរាល់ថ្ងៃ ។​

​ចក​បាយ​ទាៈ​

គុណសម្បត្តិ​
– ងាយស្រួល​ដាំ​ក្នុង​ស្រះ ដោយ​ប្រើ​លាមក​គោ ឬ​ជ្រូក​
– អាច​ប្រមូល​រៀងរាល់ថ្ងៃ​
– មាន​ប្រូតេអ៊ីន​ខ្ពស់ ៣០% ។​

​គុណវិបត្តិ​
– ត្រូវ​ផ្ដល់​ឲ្យ​ជ្រូក​ភ្លាមៗ​បន្ទាប់ពី​ប្រមូល​ពី​ស្រះ​រួច​
– មានទឹក​ច្រើន (៩៥%) ត្រូវ​ផ្ដល់ ១.៥ គ​.​ក្រ សំរាប់​ជ្រូក ២០ គ​.​ក្រ​
– ជ្រូក​ឆាប់​ឆ្អែត ហើយ​មិនបាន​ស៊ី​គ្រប់គ្រាន់ ។​

​សណ្ដែកសៀងៈ​

គុណសម្បត្តិ​
– ជា​ប្រភព​ថាមពល (​ប្រេង ២០%) និង​ប្រូតេអ៊ីន (៤០%)
– កូនជ្រូក​ងាយស្រួល​រំលាយ​
– អាច​រកបាន​នៅ​កម្ពុជា ។​

គុណវិបត្តិ​
– មាន​ជាតិពុល អង់​ទី​ទ្រី​ប​ស៊ីន​
– ត្រូវតែ​ចំអិន ដោយ​លីង​ក្នុង​រយៈពេល ២០-២៥​នាទី ឬ​ស្ងោរ​រយៈពេល ៥០​នាទី​
– ចំណាយពេល​យូរ និង​ចំណាយ​លុយកាក់​ច្រើន ។​

ម្សៅ​ត្រីៈ​

​នៅតាម​ភូមិ​ស្រុក គឺ​ច្រើនតែ​សំបូរ​កូន​ត្រី​។​

​គុណសម្បត្តិ​
– ជា​ប្រភព​ប្រូតេអ៊ីន​
– មាន​អាស៊ីតអាមីនេ​គ្រប់គ្រាន់​
– មាន​រសជាតិ​ឆ្ងាញ់ ។​

គុណវិបត្តិ​
– អាចមាន​ជាតិពុល​ប្រសិនបើ​មិន​ហាល​ឲ្យ​ស្ងួត​ល្អ (Biogenicamine)
– មាន​តំលៃ​ថ្លៃ​
– ការប្រើប្រាស់​ត្រី​ជា​ចំណី​ជ្រូក គឺជា​ការបំផ្លាញ​ធនធានធម្មជាតិ ។​

​នំ​កាក​សណ្ដែកសៀងៈ​

​បន្ទាប់ពី​ចំ​រាប់​ប្រេង​ចេញ ផ្នែក​ដែល​នៅសល់​គឺជា​នំ​កាក​សណ្ដែកសៀង ដែលជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​សំរាប់​ជ្រូក ។​

គុណសម្បត្តិ​
– មាន​ប្រូតេអ៊ីន​ខ្ព​ស់គឺ ៤២%
– មាន​លី​ស៊ីន និង​អាស៊ីតអាមីនេ​ផ្សេងទៀត​ខ្ពស់​
– ងាយ​ស្រូល​រក្សាទុក ។​

​គុណវិបត្តិ​
– មិន​មាននៅ​ប្រទេស​កម្ពុជា (​ត្រូវ​នាំចូល​មកពី​ប្រទេស​ប្រេ​ស៊ី​ល ឥណ្ឌា​…)
– មាន​តំលៃ​ថ្លៃ ។​

​សមាសធាតុ​បន្ថែម​
– សមាសធាតុ​បន្ថែម គឺជា​ផលិតផល​ដែល​កសិករ​លាយ​ជាមួយ​ចំណី​
– គេ​ប្រើ​ក្នុង​កំរិត​ទាប​គឺ ៥​ក្រាម​ក្នុង ១​គ​.​ក្រ ចំណី តែមាន​ប្រសិទ្ធភាព​
– សមាសធាតុ​បន្ថែម​នេះ​ត្រូវតែ​លាយ​បញ្ចូល​រាល់ថ្ងៃ ។​

​ប្រ​មិច (Premix):
– ជួយផ្ដល់​វីតាមីនៈ ដូចជា​វីតាមីន​អា វីតាមីន​ដេ វីតាមីន​អឺ វីតាមីន​បេ​…
– ជួយផ្ដល់​សារធាតុ​រ៉ែ មានដូចជា ដែក ស​ង្គ​សី ម៉ាញ៉េ​ស្យូ​ម​
– វា​ត្រូវការ​ចាំបាច់​សំរាប់​ការលូតលាស់ និង​ជួយ​ឲ្យ​សុខ​ភាពល្អ​
– ពួក​វីតាមីន និង​រ៉ែ មាន​មិន​គ្រប់គ្រាន់​នៅក្នុង​វត្ថុធាតុដើម
– ត្រូវ​លាយ​រៀងរាល់ថ្ងៃ ។​

លី​ស៊ីន (Lysin):
– ជា​អាស៊ីតអាមីនេ​សំខាន់ ។​
– ក្នុង​ចំណី​ភាគច្រើន​មាន​មិន​គ្រប់គ្រាន់
– ដើម្បី​ឲ្យ​គ្រប់​កំរិត​គេ​ត្រូវ​រលាយ លី​ស៊ីន ៣​ក្រាម​ក្នុង ១​គ​.​ក្រ​ចំណី​
– ប្រសិនបើ​មិនមាន​លី​ស៊ីន​គ្រប់គ្រាន់ វា​នឹង​បង្អាក់​ដល់​ការលូតលាស់​
– ដោយ​បន្ថែម​លី​ស៊ីន នោះ​ធ្វើ​ឲ្យ​ការលូតលាស់​បាន​ដល់ ៦០០​ក្រាម​ក្នុង​មួយថ្ងៃ​
– ដោយឡែក​ពេល​គេ​មិន​បន្ថែម​លី​ស៊ីន នោះ​ធ្វើ​ឲ្យ​ការលូតលាស់ មាន​ត្រឹមតែ ៣០០​ក្រាម ក្នុង​មួយថ្ងៃ ។​

​បា​ស្មិ​ច (Basemix):
– ងាយស្រួល​ប្រើ ព្រោះ​ផលិតផល​នេះ​ត្រូវបាន​គេ​រៀបចំ​ស្រួល​លាយ​គឺ ១០០​ក្រាម បា​ស្មិ​ច ក្នុង​ចំណី​១០០​គ​.​ក្រ​
– វា​ផ្ដល់​ប្រេ​មិច (​វីតាមីន និង​រ៉ែ​) រួមជាមួយ​នឹង អាស៊ីត អា​មី​នេ ដែលមាន​លី​ស៊ីន និង​ទ្រេ​អូ​នី​ន​
– គេ​រៀបចំ​ក្នុង ១ គ​.​ក្រ ក្នុង​មួយថង់​
– ដើម្បី​ចិញ្ចឹម​ជ្រូក​ទម្ងន់ ២០ គ​.​ក្រ រហូតដល់ ៩០ គ​.​ក្រ កសិករ​ត្រូវការបា​ស្មិ​ខ តែ ២.៥ គ​.​ក្រ ប៉ុណ្ណោះ ។​

​អង់​ទី​ប៊ី​យ៉ូ​ទិ​ចៈ​
– ដើម្បី​ការពារ​ជម្ងឺ​មួយចំនួន ចាំបាច់​ត្រូវ​លាយ​អង់​ទី​ប៊ី​យ៉ូ​ទិច​ក្នុង​ចំណី ជាពិសេស​ក្អក​
– នៅពេល​ជ្រូក​មាន​បញ្ហា ស្ត្រេ​ស (​ដឹកជញ្ជូន​) ធ្វើ​ឲ្យ​ជ្រូក​ងាយ​ឈឺ​នៅ ៣​ថ្ងៃ​បន្ទាប់​
– ពេល​ផ្ដាច់ដោះ ត្រូវ​លាយ​អង់​ទី​ប៊ី​យ៉ូ​ទិច (Florfenicol…) រយៈពេល​១០​ថ្ងៃ​
– នៅពេល​ផ្លាស់​ទៅ​ទ្រុង​បំប៉ន ត្រូវ​លាយ​អង់​ទី​ប៊ី​យ៉ូ​ទិច (Florfenicol,..) ៥​ថ្ងៃ​
– ការ​លាយ​អ់​ទី​ប៊ី​យ៉ូ​ទិច​ក្នុង​ចំណី​គឺមាន​ប្រសិទ្ធភាព​បាន​លុះត្រាតែ​ជ្រូក​វា​ស៊ី​ចំណី តែ​ប្រសិន បើ​ជ្រូក​មិន​ស៊ី​ចំណី​ទេ​ត្រូវ​ចាក់​អង់​ទី​ប៊ី​យ៉ូ​ទិច​វិញ ៕ ប្រភព​: អ៊ាង សុផល្លែត​