រូបមន្ត​ថ្មី ក្នុងការ​កំចាត់​ស្នាម​ជ្រួញ​

218

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ថ្មី​ក្នុងការ​កំចាត់​ស្នាម​ជ្រួញ​លើ​មុខ​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?

1. នៅពេលដែល​បាយ​ឆ្អិន អ្នក​អាចយ​កបាយ​ដែល​រាង​ទន់​មក​រុញ​លើ​មុខ​អ្នក ដើម្បី​អាច​ស្រូប យក​ធូលី និង​ជាតិ​ខ្លាញ់​ក្នុង​រន្ធ​រោម​អ្នក​ឲ្យ​ចេញមកក្រៅ​បាន​អស់​។ ក្រោយ​ពេលដែល​អ្នក​រុញ​រួច អ្នក​អាច​លុបមុខ​ចេញ​បាន នោះ​ស្បែក​អ្នកនឹង​មិន​ងាយ​កើតមាន​ស្នាម​ជ្រួញ​នោះទេ​។ ប៉ុន្តែ​បាយ នោះ​មិនគួរ​ក្តៅ​ពេក​ទេ ទើប​មិន​ធ្វើ​ឲ្យ​មុខ​អ្នក​រលាក​។​

2. អ្នក​គួរតែ​ញ៉ាំ​នន​ង ចេក ប៉េងប៉ោះ និង​ស្ត្រ​ប៊ឺ​រី​ឲ្យ​បាន​ច្រើន ហើយ​អ្នក​ក៏​អាច​យកមក ធ្វើជា​ម៉ាស​បិតមុខ​ផងដែរ ព្រោះ​វា​សុទ្ធតែ​អាចធ្វើ​ឲ្យ​មុខ​អ្នក​រលោង និង​បំបាត់​ស្នាម​ជ្រួញ យ៉ាង​ងាយ​។​

3. មានពេលខ្លះ​អ្នក​អាច​ពិសារ​ស្រា​បៀរ​ខ្លះ​បាន ប៉ុន្តែ​មិនគួរ​ញ៉ាំ​ច្រើន​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ ប៉ះពាល់​ដល់​រាងកាយ​អ្នក​។ បើ​អ្នក​ញ៉ាំ​តិចៗ នោះ​វា​នឹង​ជួយ​បណ្តឹង​ស្បែក​អ្នក ដោយ​ជួយ​កាត់ បន្ថយ​ស្នាម​ជ្រួញ​បាន​។​

4. អ្នក​ក៏​អាច​ញ៉ាំ​តែ​បានដែរ ព្រោះ​វា​មាន​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ម៉ត់ ពន្យារ​ភាព​ចាស់ ថែមទាំង​អាច​ការពារ​ស្បែក​អ្នក​មិន​ងាយ​កើតមាន​ជំងឺ​ឡើយ​។ ប៉ុន្តែ​តែ​ដែល អ្នក​ញ៉ាំ មិនគួរ​ក្រាស់​ពេក​ទេ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​។​

5. នៅពេលដែល​អ្នក​ទំពារ​អាហារ អ្នក​គួរតែ​ទំពារ​ឲ្យ​បានយូរ ព្រោះ​វា​អាច​កាត់បន្ថយ​ស្នាម ជ្រួញ​លើ​ផ្ទៃមុខ​អ្នក ដោយ​ធ្វើ​ឲ្យ​មុខ​អ្នក​ប្រែជា​ពណ៌​ស៊ី​ជំ​ពូ​ល​បាន​។ ដូចនេះ អ្នក​អាច​អនុវត្តតាម វិធី​ទាំងឡាយ​ខាងលើនេះ ដើម្បី​សម្រស់​របស់​អ្នក​៕ ដោយ​: www.health.com.kh / tina taing