រូបមន្ត​ធម្មជាតិ​កម្ចាត់​ជំងឺ​ដំបៅ​លើ​ដំណាំ​ក្រូច (Canker)

1578
ចែករម្លែក
  • 1
    Share

​មិនចាំបាច់​ចំណាយ​ប្រាក់​ទិញ​ថ្នាំ​គីមី ក៏​អាចជួយ​ព្យាបាល​ក្រូច​ដែលមាន​បញ្ហា​យ៉ាង​មាន ប្រសិទ្ធភាព​ដែរ​! ល្អ​ទាំង​ដំណាំ និង​សុខភាព​

ជំងឺ​ដំបៅ​លើ​ក្រូច (canker) ជា​អ្វី​?
Canker ត្រូវបាន​បង្កឡើង​ដោយ​មេរោគ Xanthomonas axonopodis ។ ជំងឺ​នេះ បំផ្លិច​បំ​ផ​ផ្លាញ​ដើម​ក្រូចឆ្មារ​យើង​យ៉ាង​ងាយ ។ វា​បំផ្លាញ​ស្ទើរ​គ្រប់ផ្នែក​ទាំង​អស់នៃ​ដើម​ក្រូចឆ្មារ តាំងពីដើម មែក ធាង និង​ស្លឹក ។ ជំងឺ​នេះ កើតឡើង​ភាគច្រើន​លើ​ដើម្បី​ក្រូចឆ្មារ និង​ប្រភេទ​ដើម​ក្រូច​ផ្សេងទៀត ។​


​រោគសញ្ញា​របស់​ជំងឺ​នេះ គឺមាន​លិច​ជា​រង្វង់​ទឹកក្រូច​ស្លេក​លឿងចាស់ ឬ​ស្រាល ង ហើយ​លូតលាស់​ក្លាយជា​ពណ៌​ត្នោត​ខ្មៅ​ងងឹត​រដុប​រដុប និង​រឹង ហើយ​មាន​ពណ៌​លឿង​នៅ​ជុំ វិញ​ដុំ​នោះ ។​

​វិធី​កម្ចាត់​ជំងឺ​ដំបៅ​លើ​ដំណាំ​ក្រូច (Canker)
​ធាតុ​ផ្សំ​៖ កំបោរ (​ម្លូ និង​ទឹក​ធម្មតា ៥​លីត្រ​។​

​វិធី​ធ្វើ និង​ប្រើប្រាស់​៖ កំបោរ​មួយ​ស្លាបព្រា​កាហ្វេ លាយ​ទឹក​៥​លីត្រ ។ រក្សាទុក​មួយ​យប់ អោយ​ត្រជាក់ ច្រោះ ឬ​ត្រង​ដោយ​ក្រណាត់​ស្បៃ ហើយ​យកទៅ​បាញ់​លើ​ដើម​ក្រូច​អោយ​សព្វ លើ​ដើម និង​ស្លឹក និង​បាញ់​លើដី​ជុំវិញ​គល់​ក្រូច​ផង (​បី​ថ្ងៃ​បាញ់​ម្ដង​) ៕ ប្រភព​: អ៊ាង សុផ​លែ្ល​ត​

#