រូបមន្ត​ធ្វើ​បាក់តេរី​ប្រភេទ​ទឹក​ជួយ​បន្សាប​ពុល សារធាតុ​គីមី ការពារជីវៈចំរុះរបស់ដី

1300
ចែករម្លែក

នេះ​ជា​វិធី​ធ្វើ​បាក់តេរី​ប្រភេទ​ទឹក​ដើម្បី​ប្រើ​លើ​ចំការ​ទូទៅ​ដើម្បី​ការពារ​ជីវៈចំរុះ​របស់​ដី ឬ​ជួយ​បន្សាប​ពុល និង​សារ​ធាតុគីមី​ដែល​បន្សល់​ក្នុង​ដី ក៏ដូចជា​ជួយ​ការពារ​នូវ​ប្រភេទ​ដំណាំ ផ្សេងៗ​អោយមាន​ភាពរឹងមាំ ធន់​ទៅនឹង​ជំងឺ និង​សត្វល្អិត​ផ្សេងៗ និង​សំរាប់​ផលិត​ជីធម្មជាតិ ផ្សេងៗ​ទៀត​ជាដើម ។​

​សម្ភារៈ​៖ កាក​ស្ករអំពៅ ចំនួន ៥​លីត្រ ទឹកដូង​ខ្ចី ចំនួន​២​ផ្លែ ទឹកស្អាត ចំនួន ២៤៥​លីត្រ ផ្លែ​ម្នាស់ ចំនួន​៥​ផ្លែ​សាប់​ឲ្យ​ល្អិត​ទាំង​សំបក (​មិន​ធ្លាប់ប្រើ​គីមី​ពីមុនមក​) ។​

​វិធី​ធ្វើ​៖ ដាក់​វត្ថុ​ទាំងអស់​ក្នុង​ធុង​បិត​គម្រប រក្សាទុក​កន្លែង​ម្លប់ ដោយ​កូរ​អោយ​សព្វ​រាល់ ២​ថ្ងៃ​ម្ដង​គ្រប់​រយៈពេល​១០​ថ្ងៃ​ហើយ​រក្សាទុក​រយៈពេល​២​ខែ​ទើប​អាច​ប្រើប្រាស់​បាន ។​

​ការប្រើប្រាស​៖ ប្រើ​លើដី លើ​ដើម ឬ​បាញ់​លើ​ស្លឹក កម្រិត​ប្រើប្រាស់ ២០​សេ​សេ លាយ​ទឹក​៥០​លីត្រ ៕ ប្រភព​: អ៊ាង សុផល្លែត​