រូបមន្ត​មួយ​នេះ​នឹង​ធ្វើឱ្យ​ស្បែក​អ្នក​មិន​ជ្រួញ និង​មាន​រាង​ស្អាត​

293

ខាងក្រោម​នេះ យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ពី​រូបមន្ត​មួយ​ដែល​អាចជួយ ធ្វើឱ្យ​អ្នក​ក្មេង​ជាង​វ័យ​។ តើ​មាន​អ្វីខ្លះទៅ​?

​គ្រឿងផ្សំ​៖ ល្ហុង​ចំនួន​៤០០​ក្រាម ផ្កាថ្ម​ចំនួន​១ ពុ​ទ្ធ្រា​ក្រហម​ចំនួន​៦​គ្រាប់ ស្ករ​ខ្មៅ និង​ស្ករក្រាម​បរិមាណ​ល្មម ។​
​ ​
​របៀប​ចម្អិន​៖
1.​ដំបូង​អ្នក​អាច​ត្រាំ​ផ្កាថ្ម​ចំនួន មួយ​ម៉ោង​ឡើងទៅ ។​
2.​ក្រោយ​ពេលដែល​ផ្កាថ្ម​នោះ រីក​អ្នក​អាច​ចិត​ផ្នែក​លឿង​លើ​នោះ​ចេញ​។​
3. បន្ទាប់មក​អ្នក​អាចដាក់​ផ្កាថ្ម នោះ​ក្នុង​ចាន​មួយ​រួច​ដាក់​ពុ​ទ្ធ្រា​ក្រហម និង​ស្ករ​ខ្មៅ​ចូល រួច​ដាំ​វា ។​
4.​នៅពេលដែល​រំងាស់​បាន ចំនួន​៣​ម៉ោង​អ្នក​អាច​ចិត​ល្ហុង​ទុំ​ដាក់ ចូលទៅក្នុង​ផ្កាថ្ម​នោះ រួច​ដាំ​ប៉ុន្មាន​នាទី រួច​លើក​ឡើងមក​ទើប​ល្ហុង​មិន​រលួយ ខ្លាំង ។ ក្រោយ​ពេលដែល​អ្នក​ពិសា​រួច វា​នឹង​ធ្វើឱ្យ​ស្បែក​អ្នក​ស្អាត ការពារ​មិន ឱ្យ​ងាយ​កើត​ស្នាម​ជ្រួញ ថែមទាំង​ពន្យារ ភាព​ចាស់​ទៀតផង ៕ ដោយៈ health.com.kh​