រូបមន្ត​អាថ៌កំបាំង​អាច​សម្រក ៩​គីឡូក្រាម​ក្នុង​រយៈពេល​១​ខែ​ដោយ​គ្រាន់តែ​…

439
ចែករម្លែក

​មនុស្ស​យើង​ភាគច្រើន​តែងតែ​ប្រើប្រាស់​វិធី​ធម្មជាតិ​ជា​ប្រភព​ដ៏​សំខាន់​ដើម្បី​ព្យាបាល​ជំងឺ​នានា​។ អ្វី​ដែលជា​ភាពខុសគ្នា​រវាង​ការប្រើ​ឱសថ និង​ថ្នាំ​ធម្មជាតិ គឺ​វា​មានតម្លៃ​ថោក​ជាង ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ច្រើន​ទៀត​។

​នៅពេលនេះ​ខ្ញុំ​សូម​ណែនាំ​នូវ​ក្បួន​ធ្វើ​ភេសជ្ជៈ​ធម្មជាតិ​មួយ​ដែល​អាចជួយ​សម្រក​ទម្ងន់​បាន​រហូតដល់ ៩​គីឡូក្រាម នៅពេល​ប្រើប្រាស់ និង​អនុវត្ត​វា​បាន​មួយខែ​។​

​គ្រឿងផ្សំ​

​- គ្រាប់​ជី​មួយ​ស្លាបព្រា​បាយ​
– ​ទឹកក្រូច​ឆ្មា​មួយ​ផ្លែ​
– ​ទឹក​មួយ​កែវ​កន្លះ​
– ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​

របៀប​ធ្វើ​

​- ដំបូង​ឡើយ ចូរ​យក​គ្រាប់​ជី​ត្រាំ​ក្នុង​ទឹក​មួយ​ម៉ោង​ដើម្បី​រីក​សិន​។ បន្ទាប់មក​ចាក់ទឹក​ចេញ ហើយ​ចាក់ទឹក ទឹកឃ្មុំ ក្រូចឆ្មា និង​ទឹក​ចូល​។
– ​បន្ទាប់មក​ចូល​យក​របស់​ទាំងនេះ​ដាក់​ក្នុង​ម៉ាស៊ីន​កិន​រហូតដល់​ក្លាយជា​ល្បាយ​តែមួយ​។ ចូរ​ញ៉ាំ​ល្បាយ​នេះ​ជា​រៀងរាល់​ព្រឹក​៕ ដោយៈ health.com.kh