រូបរាង​ផ្ទះ និង​យានយន្ត​អនាគត​នៅលើ​ភព​អង្គារ​និង​ឋាន​ព្រះ​ចន្ទ ត្រូវបាន​គូរ​ព្រាង​ជា 3D

1836
ចែករម្លែក

​ចក្ខុវិស័យ​នៃ​អ្វីដែល​ជីវិត​នៅលើ​ភព​អង្គារ​និង​ឋាន​ព្រះ​ចន្ទ​អាច​មើលទៅ​យ៉ាងដូចម្តេច​នោះ ត្រូវបាន​បង្ហាញ​នៅក្នុង​រូបភាព​គំរូ​ជាច្រើន​។​

​រូបថត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បានបង្ហាញ ផ្ទះ 3D និង រថយន្ត​ស្វ័យប្រវត្តិ ដែល​ថ្ងៃ​ណាមួយ​អាច​គ្របដណ្តប់​ពេញ​ឋាន​ព្រះ​ចន្ទ​និង​ភព​អង្គារ​។​

​រូបភាព​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​មួយ ដែល​បង្កើតឡើង​ដោយ​កំពូល​អ្នក​គូរ​ប្លង់​អគារ លោក ន័​រ​មែន ហ្វូ​ស្ទើ ដែល​ប្រហែលជា​ល្បីល្បាញ​បំផុត​នៅក្នុង​ពិភព​បច្ចេកវិជ្ជា​សម្រាប់​ស្នាដៃ​របស់គាត់​លើ​សំណង់​ដូច “​យានអវកាស​” ដែល​ទើប​សាងសង់​ថ្មី​របស់​ក្រុមហ៊ុន Apple នៅក្នុង​ទីក្រុង​ឃូ​ភើ​ទី​ណូ រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​ក្រុមហ៊ុន Foster + Partners នឹង​បង្ហាញ​ចក្ខុវិស័យ​ដ៏​ធំ​របស់ខ្លួន​សម្រាប់​ជីវិត​នៅក្រៅ​ផែនដី​ដល់​ទស្សនិកជន​នៅឯ​ពិធីបុណ្យ​មួយ​ហៅថា “Goodwood Festival of Speed 2018” ដែល​នឹង​ប្រព្រឹត្តទៅ​រវាង​ថ្ងៃទី ១២ និង ១៥ ខែកក្កដា​។​

​ទស្សនិកជន​នឹង​អាច​មើល​គំរូ​នៃ​ទីជម្រក​ក៏ដូចជា​មនុស្ស​យន្ត​និង​ម៉ូត​អគារ​អនាគត​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ដើម្បី​រុករក​អនាគត​នៃ​ជីវិត​នៅក្នុង​លំហ​អាកាស​។​

​លំនៅដ្ឋាន​រាង​មូលៗ​សម្រាប់​តាំង​នៅលើ​ភព​ព្រះ​អង្គារ​និង​ឋាន​ព្រះ​ចន្ទ ក៏​នឹងត្រូវ​បានបង្ហាញ​ផងដែរ​។​

​ការដាក់​ឱ្យប្រើ​វ៉ែនតា VR នឹង​អនុញ្ញាតឱ្យ​អ្នក​ដើរលេង​ពិធីបុណ្យ​មានឱកាស​មើលទៅ​ខាងក្នុង​លំនៅដ្ឋាន​ទំនើប​បំផុត​សម្រាប់​អនាគត​នៅលើ​ភព​ទាំងនោះ​៕ ដោយ៖ កញ្ញាដាលីស

រូបរាង​ផ្ទះ​និង​យានយន្ត​អនាគត​លើ​ភព​អង្គារ​និង​ឋាន​ព្រះ​ចន្ទ គូរ​ដោយ​ក្រុមហ៊ុន Foster + Partners