រូបសំណាក​ខ្ពស់​ជាងគេ​លើ​ពិភពលោក​តម្លៃ​៣២០​លាន​ដុល្លារ​លេចចេញ​ជា​រូបរាង​

1663
ចែករម្លែក
  • 27
    Shares

​រូបថត​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ បង្ហាញ​ពី​ដំណើរការ​សាងសង់​រូប សំណាក​ដ៏​ធំ​ស្កឹមស្កៃ​ដែល​ខ្ពស់បំផុត របស់​ពិភពលោក ។​
​ ​
“​រូបសំណាក​សាមគ្គីភាព​” (Statue of Unity) នៅ​ប្រទេស​ឥណ្ឌា ភាគ​ខាងលិច​ដែលមាន​តម្លៃ រហូតដល់ ទៅ​៣២០​លាន​ដុល្លារ​នេះ នឹងមាន កម្ពស់​១៨២​ម៉ែត្រ នៅពេល​សាងសង់​រួចរាល់​ជា ស្ថាពរ នៅ​ខែតុលា ដែល ស្ទើរតែ​ស្មើ​ពីរដង​ធៀប​នឹង​កម្ពស់ “​រូប សំណាក​សេរីភាព​” (Statue of Liberty) និង​ខ្ពស់ជាង​២៩​ម៉ែត្រ ធៀប​នឹង ព្រះពុទ្ធ​បដិមា Spring Temple Buddha នៅ​ប្រទេស​ចិន ដែលជា​ម្ចាស់​កំណត់ត្រា ឯតទគ្គ​កម្មនា​ពេលបច្ចុប្បន្ន ។
​ ​
​រូបសំណាក​នេះ ត្រូវបាន​សាង សង់​ឡើង​នៅលើ​កោះ​សាធុ (Sadhu Island) ស្ថិតក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ា​ត (Gujarat) ដោយមាន​ទឹកស្ទឹង​ណា​ម៉ា​ដា (Narmada) ព័ទ្ធជុំវិញ ។
​ ​
​សូមបញ្ជាក់ថា រូបសំណាក នេះ​សាងសង់ឡើង​ដើម្បី​គោរព​ដល់ សព​លោក សា​ដា វ៉ា​ឡាប​ហៃ ប៉ា​តេ​ល (Sardar Vallabhbhai Patel) ដែល ជា​មេដឹកនាំ​នយោបាយ និង​សង្គមនិយម របស់​ប្រទេស​ឥណ្ឌា ដែល​បាន​ដើរ តួនាទី​យ៉ាងសំខាន់​ក្នុង​ចលនា​តស៊ូ​ដើម្បី​ឯករាជ្យភាព​របស់ ប្រទេស និង​បាន ដឹកនាំ​ការធ្វើសមាហរណកម្ម​ទៅជា ប្រទេស​ដែល​ឯកភាព​ជាតិ និង​ឯករាជ្យ ។ លោក​កើត​ថ្ងៃទី​៣១ ខែ តុលា ឆ្នាំ​១៨៧៥ និង​ទទួលមរណភាព ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៥០ ៕ ប្រែ​សម្រួល​៖ ខុម​