រូប​ដេក​ជាមួយ​ស្រី​នៃ​ព្រះគ្រូ​ស្រិល​វណ្ណា​ចៅអធិការ​វត្តភ្នំ​បាក់​លើ​ក្រុង​សិរីសោភ័ណ​:​មន្ទីរ​ធម្មការ​និង​គណ​:​សង្ឃ​ប្រជុំ​បន្ទាន់​

1576

ដោយ :​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ករណី​បែកធ្លាយ​រឿងអាស្រូវ​ប៉ុន​ភ្នំ​គឺ​រូប​ដេក​និង​ស្នេហា​ជាមួយ​ស្រី​នៃ​ព្រះគ្រូ​ស្រិល វណ្ណា​ចៅអធិការ​វត្តភ្នំ​បាក់​លើ​ភូមិ​ដីឡូត៍​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​មក​ទល់​ល្ងាច​ថ្ងៃទី​៤​ខែមិថុនា​នេះ​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្ត​និង​មន្ត្រី​គណ​:​សង្ឃ​បាន​កោះប្រជុំ​បន្ទាន់​នៅ​មន្ទីរ​ហើយ​។​នេះ​បើតាម​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​នេះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៤​ខែមិថុនា​នេះ​។​

រូប​ដេក​ជាមួយ​ស្រី​នៃ​ព្រះគ្រូ​ស្រិល​វណ្ណា​ចៅអធិការ​វត្តភ្នំ​បាក់​លើ​ក្រុង​សិរីសោភ័ណ

លោក​ប្រាក់ សុ​ភ័ត អនុប្រធាន​ម​ន្ទិ​រ​ធម្មការ​ខេត្តបន្ទាយមានជ័យ​និយាយថា “​ករណីនេះ ព្រះ​ស្រិល វណ្ណា ក៏​និមន្ត​មក​ដែរ ហើយ​បាន​ឆ្លើយបំភ្លឺ​មួយចំនួន ទាក់ទិន​រូប​អាស្រូវ​បែកធ្លាយ​នោះ​។ ប៉ុន្តែ​មន្ទីរ​និង​គណសង្ឃ មិន​ទាន់​សម្រេច​យ៉ាងណាទេ​?​។ សុំទោស ខ្ញុំ​ជាប់​ប្រជុំ កុំ​សួរ​ទៀត​” ។​

​សូមបញ្ជាក់​នៅ​ថ្ងៃទី​៤​ខែមិថុនា​នេះ បណ្តាញ​សង្គម​ជាច្រើន​បាន​បង្ហោះ​រូប​វី​ដេ​អី​ឃ្លី​ប​ព្រះគ្រូ​ស្រិល វណ្ណា​ចៅអធិការ វត្តភ្នំ​បាក់​លើ​ដូចខាងលើ​ទាក់ទិន​រឿងអាស្រូវ​ដេក​នៅ​បន្ទប់​រូ​ម​មេត្រី​ស្នេហា​ជាមួយ​ស្រីក្មេង​ហើយ​មាន​សម្លេង​ស្រី​ហៅ​ព្រះអង្គ​ថា​”​បង​ឯង​”​យ៉ាង​ស្រួយ​ស្រទន់​បែប​ស្នេហា​ហើយ​ស្រី​នោះបាន​យកដៃ​សស្គុស​ពាក់កង​លើ​កន​កាន់​ដៃ​ព្រះអង្គ​និង​រូប​ព្រះអង្គ​កាន់ និង​បៀ​ប​ផ្លែ​ពោត​ស្ងោរ​..​ធ្វើ​ដូច​រួប​អាសអាភាស​គេ​បៀម​លឹ​ង្គ​អីចឹង​ដែរ​។​

ក៏មាន​រូបភាព ព្រះអង្គ​កាន់​ក្រឡុក​ល្បែង​ខ្លា​ឃ្លោក​,​រូប​ព្រះអង្គ​អោបថើប​ស្រី​និង​លើក​ម្រាមដៃ​២ (Victory) ផង ។​

​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​(AccountFacebook)​ជាច្រើន​នោះបាន​រិះគន់​វាយប្រហារ​ព្រះអង្គ​ធ្ងន់ៗ​។​តែ​ក៏មាន​ខ្លះ​បាន​ការ​ពារ​ដែរ​ដោយ​ថា​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គ​ត្រូវ​ចោរប្លន់​(​ហែក​:Hacker)​ចូល​ដើម្បី​បំផ្លាញ​កិត្តិនាម​ព្រះ​អង្គ​ព្រះអង្គ​ល្បី ពូកែ និង​ជា​កូនធម៌​របស់​មន្ត្រី​ផង ៕

រូប​ដេក​ជាមួយ​ស្រី​នៃ​ព្រះគ្រូ​ស្រិល​វណ្ណា​ចៅអធិការ​វត្តភ្នំ​បាក់​លើ​ក្រុង​សិរីសោភ័ណ