រូ​បិ​ន ឡូ​ហ្វ​ធឹ​ស ឈី​ក ពឹង​លើ​ការបង្រៀន​របស់ ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា ដើម្បី​បាន​ឱកាស​បង្ហាញ មុខជា​មួយ​ឆេ​ល​ស៊ី​និង​ក្រុម​អង់គ្លេស​

858

​រូ​បិ​ន ឡូ​ហ្វ​ធឹ​ស ឈី​ក (Ruben Loftus Cheek) បាន​បង្ហើប​ប្រាប់ថា វីរបុរស​ឆេ​ល​ស៊ី ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្ស៊ូ​ឡា (Gianfranco Zola) កំពុង​ជួយ​ខ្លួន​ឲ្យ​លេង​តាម​ទម្រង់​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ។​
​ ​
​ខ្សែបម្រើ​អង់គ្លេស​រូបនេះ​បាន​ប្រឹងប្រែង ដើម្បី​ស្វែងរក​ច្រកចូល​រួមជាមួយ​ក្រុម​ជម្រើស​ដំបូង​របស់ ឆេ​ល​ស៊ី ជាជាង​ខ្ចី​ជើង​ទៅ​ក្លិប គ្រី​ស្ទាល់ ប៉ា​លេស​(Crystal Palace) ជា​លើក​ទី​២​។
​ ​
​ឡូ​ហ្វ​ធឹ​ស ឈី​ក វ័យ​២២​ឆ្នាំ​បាន​បង្ហាញមុខ​លើកដំបូង​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស នៅ​រដូវ​កាល​នេះ ដោយ​យកឈ្នះ​ក្រុម​ស្វ៊ី​ស ១-០ កាលពី​ថ្ងៃ​អង្គារ​។ មុននេះ ឡូ​ហ្វ​ធឹ​ស ឈី​ក បាន​លេង​ជា​កីឡាករ​បម្រុង​សម្រាប់​ឆេ​ល​ស៊ី អំឡុង​ប្រកួត​ជាមួយ​ក្រុម Huddersfield និង​ក្រុម Bournemouth ។​
​ ​
​ឈី​ក ចង់បាន​ឱកាស​បង្ហាញមុខ​ញឹកញាប់​ជាមួយ​ឆេ​ល​ស៊ី ហើយ​ជឿថា ហ្សូ​ឡា ដែល​ធ្លាប់​សាង កេរ្តិ៍ឈ្មោះ​ច្រើន​ជាមួយ​ឆេ​ល​ស៊ី​នោះ គឺជា​បុគ្គល​ដែល​ខ្លួន​គួរ​រៀនសូត្រ​តាម​។​
​ ​
​ឈី​ក បាន​និយាយថា “​វា​ពិតជា​ពិបាក​រក​គ្រូ​ណា​ល្អ​ជាង ហ្សូ​ឡា ណាស់​។ លោក សារី ជួយ​ខ្ញុំ ហើយ​លោក ហ្សូ​ឡា ក៏​ជួយ​ខ្ញុំ​រាល់ថ្ងៃ ដើម្បី​ឲ្យ​រៀន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ខ្ញុំ​”​។​
​ ​
​ឈី​ក បន្តថា “​អ្នក​មើលឃើញ​វីដេអូ​ឃ្លី​ប​ពីអ្វី​ដែល​គាត់​បានធ្វើ​សម្រាប់​ឆេ​ល​ស៊ី ដូច្នេះ​វា​គឺជា​រឿង​ល្អ សម្រាប់​កីឡាករ​ដែលមាន​គាត់​គឺជា​ជំនួយការ​”​។​
​ ​
​ឡូ​ហ្វ​ធឹ​ស ឈី​ក បាន​ចំណាយពេល​មួយ​រដូវ​កាល​កន្លងមក​ជាមួយ​ក្លឹប Palace ទី​ដែល​កីឡាករ រូបនេះ​មានឱកាស​បង្ហាញ​មុខជា​ប្រចាំ​ក្នុង​ក្រុម​ជម្រើស​ដំបូង និង​បាន​ជួយ​ឲ្យ​រូបគេ​មានឱកាស បង្ហាញមុខ​នៅ​វើ​ល​ខាប់​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ រូ​បិ​ន ឡូ​ហ្វ​ធឹ​ស ឈី​ក (Ruben Loftus Cheek)