រួមគ្នា​ដាំ​កូនឈើ​ប្រណិត ចំនួន​៦០០​ដើម នៅ​វត្ត​ពុទ្ធ​ស្ថាន​នគររាជ​ធម្ម​មេត្តា ក្នុង​ក្រុង​សៀមរាប

231
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​ព្រឹក​នឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប​, សម្ដេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃរាជា​ធិបតី​ក​ត្តិ​ឧទ្ទេស​បណ្ឌិត បូរ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ព្រះសង្ឃ បងប្អូន​ប្រជាពលរដ្ឋ បាន​ចូលរួម​ដាំ​កូនឈើ ប្រណិត​រួមមាន​កូន​បេង និង​កូន​ក្រ​ញ៉ូ​ង​ចំនួន ៦០០​ដើម នៅ​វត្ត​ពុទ្ធ​ស្ថាន​នគររាជ​ធម្ម​មេត្តា ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​និយាយថា នេះ​គឺជា​វប្បធម៌​ដ៏​ឧ​ត្ត​ម​ដែល​ប្រជាជាតិ​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម និង​ធ្វើ អោយ​កម្ម​ភាព​នៃ​ពិធី​នេះ មាន​ជា​រៀងរហូត​នៅក្នុង​សង្គមជាតិ​យើង​ដែល​ធ្វើអោយ​តំបន់​ដី ព្រៃ​រេច​រិល​ដាំ​ដុះ​ដី​ព្រៃឈើ​ឡើងវិញ និង​ចូលរួម​ការពារ ព្រៃឈើ​អោយ​ដែលមាន​អោយ គង់វង្ស កាន់តែ​ប្រសើរឡើង ។​

​លោក​បាន​បន្តថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​យើង​សង្កេតឃើញថា ទិវា​ដាំ​ដើមឈើ​នេះ មានការ​ចូលរួម​ពី​សំណាក់​មហាជន​ជាច្រើន​ជាពិសេស យុវជន ដែលជា​សសរទ្រូង​ប្រទេសជាតិ​នេះ ក្នុង​គោលបំណង ថែរក្សា​ការពារ និង​បណ្តុះ​គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ ដែល​កំពុងតែ​រក​ការកាប់បំផ្លាញ​ដែល​នាំ​ឲ្យ​ឈានទៅរក​ការបាត់បង់​បន្តិច​ម្តងៗ​៕ ល​