រួមគ្នា​ផឹកទឹក​ទន្លេ​តែមួយ​ជំរុញ​ការផ្លាស់ប្តូរ​ឱ្យ​កាន់តែ​ស៊ី​ជ​ម្រៅៈ​បទសម្ភាសន៍​ពិសេស ជាមួយ​លោក​បណ្ឌិត ណ​កោ​ជ​ហាន​ដា​រិត​ហ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ផ្លូវ​សូត្រ សមុទ្រ​សម្រាប់​សតវត្សរ៍​ទី​២១

1072
ចែករម្លែក

នៅពេល​ជួបនឹង​លោក​បណ្ឌិត Neak Chandarith ប្រធាន​មជ្ឈមណ្ឌល សិក្សា​ស្រាវជ្រាវ ផ្លូវ​សូត្រ​សមុទ្រ​សម្រាប់ សតវត្សរ៍​ទី​២១ នៃ​ប្រទេស​កម្ពុជា លោក កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​គេ ដើម្បី ពិភាក្សា​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស ចិន​នៅ​ថ្ងៃ​បន្ទាប់ ។ ប៉ុន្មាន​ថ្ងៃមុន លោក ទើប​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ពី​ក្រុង គុន​មីង​នៃ​ប្រទេស​ចិន ។ លោក​បាន បញ្ជាក់ថា​ស្អែក​ខ្ញុំ​ត្រូវ​ទៅ ប្រទេស ចិន​ម្តង​ទៀតហើយ ។ ប៉ុន្មាន​ឆ្នាំនេះ ខ្ញុំ​បាន​ទៅ​ទីក្រុង​ច្រើន​នៃ​ប្រទេស​ចិន ដូចជា​ក្រុង​ប៉េកាំង ក្វាង​ចូ​វ ស៊ី​អាន ហ្វូ​ចូ​វ ឈុ​ង​ឈី​ង និង​ហាង​ចូ​វ ៘​

​លោក​បាន​បញ្ចោ​ញ​យោបល់​ថា ការអនុវត្ត​ដោយ​ជោគជ័យ​នូវ យន្តការ ស្តីពី​កិច្ចសហប្រតិបត្តិការ ទន្លេ​ឡាន​-​ឆាង​-​មេគង្គ​ជា​និមិត្តសញ្ញា​សំខាន់​មួយ ក្នុង​ដំណើរ​នៃ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។ យន្តការ នេះ​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស នានា ហើយ​បាន ទទួល​នូវ​សមិទ្ធផល​សំខាន់ៗ​កាន់តែ ច្រើន​ថែមទៀត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។​

​នៅ​ថ្ងៃទី​២២ ខែឧសភា លោក បាន​ដឹកនាំ​គណៈប្រតិភូ​របស់​សាកល វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលមាន សមាស​ភាពជា​គ្រូបង្រៀន​និង​និស្សិត​២៥ នាក់ ទៅ​ក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន ប្រទេស​ចិន ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត កីឡា​មិត្តភាព​និស្សិត​សាកលវិទ្យាល័យ ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ​ឆ្នាំ ២០១៧​និង​សកម្មភាព “​សប្តាហ៍​ផ្លាស់ប្តូរ វប្បធម៌​និង​កីឡា​និស្សិត​សាកលវិទ្យាល័យ​ប្រទេស​អាស៊ី ខាងត្បូង​និង​អាស៊ី​-​អាគ្នេយ៍​លើក​ទី​៣ ។ លោក​សង្កត់ធ្ងន់ថា នេះ​គឺជា​សមិទ្ធផល​សំខាន់​មួយ​នៃ​កិច្ច សហប្រតិបត្តិការ​ទន្លេ​ឡាន​ឆាង​-​មេគង្គ​។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃនេះ​គណៈប្រតិភូ​ដែល​មកពី បណ្តា​ប្រទេស នានា​បាន​បង្កើត​ចំណងមិត្តភាព​ដ៏​ល្អ ប្រសើរ ។ ខ្ញុំ​សូម​ប្រើប្រាស់​ពាក្យ​ចិន​មួយ ម៉ាត់​សម្រាប់​វាយតម្លៃ​ចំពោះ​សកម្មភាព នេះ​ថា “​រួមគ្នា​ផឹកទឹក​ទន្លេ​តែមួយ​ជំរុញ​ការផ្លាស់ប្តូរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​” ។​

​លោក​បន្តទៀតថា កម្ពុជា​បាន ចាប់ផ្តើម​កែសម្រួល​យុទ្ធសាស្ត្រ​និង ផែនការអភិវឌ្ឍន៍​ជាតិ ដើម្បី​ត​ភ្ជាប់ នឹង​គំនិត​ផ្តួចផ្តើម​អំពី​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង ព្រះសីហនុ ដែល រួមគ្នា​បង្កើត​ដោយ​ប្រទេស​កម្ពុជា និង ចិន​នោះ គឺជា​គំរូ​ដ៏​ជោគជ័យ​មួយ ដែល បាន​ត​ភ្ជាប់​ធនធាន​កំពង់ផែ​កម្ពុជា​ទៅ នឹង​យុទ្ធសាស្ត្រ​ផ្លូវ​សូត្រ​សមុទ្រ​សម្រាប់ សតវត្សរ៍​ទី​២១ របស់​ប្រទេស​ចិន ។​
​ ​
​ព័ត៌មាន​បន្ថែម​៖ មជ្ឈមណ្ឌល សិក្សា​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សម្រាប់ សតវត្សរ៍​ទី​២១ នៃ​ប្រទេស​កម្ពុជា​ត្រូវ បង្កើតឡើង​នៅ​ខែមិថុនា ឆ្នាំ ២០១៦ ។ សព្វថ្ងៃ​ប្រធានបទ​សិក្សា​ស្រាវជ្រាវ របស់​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​នេះ បាន​គ្របដណ្តប់​លើ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​កម្ពុជា​-​ចិន ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន និង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​រួមគ្នា​បង្កើត​ដោយ​ប្រទេស​កម្ពុជា និង​ចិន​ជាដើម ៕ ដោយ យូ ជាំ​ង​នី​ង និង​ឌី​ង ហ្វឺ​ង​

លោក​បណ្ឌិត Neak Chandarith (​ទីមួយ​ពី​ខាងឆ្វេង​) ត្រូវបាន​គេ​ថត​នៅពេល លោក​ដឹកនាំ​គណ ប្រតិភូ​សាស្ត្រាចារ្យ​និង​និស្សិត​ចំនួន​២៥​នាក់ ចូលរួម ក្នុង​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡា​ឆ​ន្ទះ​ល្អ របស់​យុវ​សិស្ស​មហាវិទ្យាល័យ​នៅ​បណ្តា​ប្រទេស មេគង្គ​-​ឡាន​ឆាង ឆ្នាំ ២០១៧ កាលពី​ខែ
​ឧសភា នៅ​ទីក្រុង​គុន​មីង (​រូបថត ដោយ Yu Jiangning)​