រួមភេទ​ចេះតែ​មិនអាច​ទទួលបាន​សេចក្តីសុខ តាមពិត​មកពី​អញ្ចឹង​សោះ​!!!

1969
ចែករម្លែក

ខណៈពេលដែល​អត្ថបទ​មួយ​នេះ​ផ្តោត​សំខាន់​ទៅលើ​ការឈាន​ដល់​ចំណុចកំពូល​របស់​មនុស្ស​ស្រី តែ​វា​ក៏​ជា​អត្ថបទ​ដ៏​ល្អ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​យល់ដឹង​ដែរ ជាពិសេស​ដៃគូ​ដើម្បី​ជួយ​ដល់​នាង​។ ក្នុងពេល​រួមភេទ មាន​ស្ត្រី​ប្រហែល ១០​ភាគរយ​ប៉ុណ្ណោះ​ដែល​ប្រាប់ថា ពួកគេ​ឈានដល់​ចំណុចកំពូល​។ ជាមួយគ្នានេះដែរ បើ​យើង​ប្រៀបធៀប​នឹង​ការឈាន​ដល់​ចំណុចកំពូល​របស់​មនុស្ស​ប្រុស​វិញ គឺ​ខុសគ្នា​ខ្លាំងណាស់​។ បើសិនជា​អ្នក​នៅតែមាន​អារម្មណ៍​ថា មិនអាច​ទទួលបាន​ភា​ព​ខុស​ស្រួល​ទេ ចូរ​ស្វែងយល់​អំពី​មូលហេតុ​ដូចខាងក្រោម​នេះ​ទៅ​៖

​អ័រម៉ូន​មិន​ធ្វើការ​
​តួនាទី​របស់​អ័រម៉ូន​ភេទស្ត្រី​អេ​ស្រូ​ជែ​ន​ចំពោះ​ការឈាន​ដល់​ចំណុចកំពូល​កំពុងតែ​ត្រូវបាន​គេ​សិក្សា​ហើយ ប៉ុន្តែ​មាន​ហេតុផល​មួយ​ដែល​គេ​ជឿថា ភាពមិនធម្មតា​របស់​អ័រម៉ូន​មួយ​នេះ​ក្នុង​រាងកាយ​ក៏​អាចធ្វើ​ឲ្យ​អ្នក​មិនអាច​ឈានដល់​ចំណុចកំពូល​បានដែរ​។​

​ថប់​អារម្មណ៍​
​មនុស្ស​ស្រី​ដែលមាន​ការចុះ​ខ្សោយ​ខាង​ផ្លូវភេទ​អាច​ដោយសារតែ​ហេតុផល​ច្រើនយ៉ាង ហើយ​រឿង​នោះ​ច្រើនតែ​ជាការ​ថប់​អារម្មណ៍​តែម្តង​។ នេះហើយ​ជាហេតុ​ផល​មួយ​ដែល​ស្ត្រី​មិនអាច​មាន​ភាព​សុខ​ស្រួល​ក្នុងពេល​រួមភេទ​។ ការ​ថប់​អារម្មណ៍ ភ័យខ្លាច ឬ​សង្ស័យ​លើ​រូបរាងកាយ​របស់ខ្លួន​សុទ្ធតែ​ធ្វើ​ឲ្យ​នាង​មិនអាច​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ទេ​។​

​ការ​លេច​នោម​ដោយ​មិនដឹង​ខ្លួន​
​រឿងនេះ​ទោះបី​ជាការ​កណ្តាស​ធម្មតាៗ​ក៏​អាចធ្វើ​ឲ្យ​អ្នក​លេច​នោម​បានដែរ​។ ស្ត្រី​ខ្លះ​មាន​បញ្ហា​នេះ​ក្រោយពី​នាង​សម្រាលកូន​រួច​។ ការសិក្សា​ខ្លះ​បាន​បង្ហាញថា ការ​លេច​នោម​ដោយ​មិនដឹង​ខ្លួន និង​ការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​មាន​ជាប់ទាក់ទង​គ្នា​។​

​អាច​យល់ថា​ខ្លួនឯង​មាន​កំហុស​អ្វីមួយ​
​បើ​យើង​និយាយ​ដល់​រឿង​ទំនៀមទម្លាប់ និង​ការរស់នៅ​ក្នុងសង្គម ស្ត្រី​ច្រើនតែ​មានការ​ឲ្យ​តម្លៃ​មិនល្អ​មួយ ជាពិសេស​នៅពេល​មាន​ដៃគូរ​រួមភេទ​ច្រើន​។ ដូច្នេះ​វា​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​នាង​យល់ថា​ខ្លួនឯង​សាង​កំហុស និង​មិនអាច​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ឡើយ​។ រឿងនេះ​ក៏​មិន​ខុសពី​អារម្មណ៍​នៃ​ការ​ថប់​អារម្មណ៍​ដែរ​។​

​ទាក់ទង​នឹង​ការពាក់​ស្បែកជើង​កែង​ខ្ពស់​
​តើ​មនុស្ស​ស្រី​ណា​ដែល​មិន​ចូលចិត្ត​ពាក់​ស្បែកជើង​កែង​ខ្ពស់ៗ​នោះ​? យ៉ាងណាមិញ ការ​មាន​ទម្លាប់​ពាក់​ស្បែកជើង​បែបនេះ​ញឹកញាប់​ពេក​អាច​បំផ្លាញ​ឆ្អឹងខ្នង និង​បំផ្លាញ​ដល់​ជីវិត​ផ្លូវភេទ​អ្នក​បាន​។ ការសិក្សា​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែលមាន​របួស​នៅ​ខួរឆ្អឹងខ្នង​តិចតួច​បំផុត​ក៏បង្ក​បញ្ហា​ច្រើន​ដល់​ការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ដែរ​៕ ​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន http://www.health.com.kh