រួមភេទ​ញឹកញាប់​ជួយ​ជំរុញ​ការចងចាំ​ចំពោះ​មនុស្ស​វ័យ​កណ្តាល​

314

ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា គូ​ស្វាមីភរិយា​ដែល​សកម្ម​ខាង​ផ្លូវភេទ ធ្វើបាន​ល្អប្រសើរ​ជាង ក្នុងការ​ធ្វើតេស្ត​ការចងចាំ នៅ​វ័យ​កណ្តាល​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​២​ឆ្នាំ​លើ​មនុស្ស​ជាង ៦.០០០ នាក់ ដែលមាន​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើង ដោយ​តាមដាន​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​របប​អាហារ​រហូតដល់​ទម្លាប់​គេង​របស់​ពួកគេ​។​

​ទិន្នន័យ​ទាំងនោះ​គឺពាក់ព័ន្ធ​នឹង​កម្រង​សំណួរ ដែល​កត់ត្រា​ថា​តើ​ពួកគេ​បាន​ចូលរួម​ក្នុងការ​ថើប​គ្នា ប៉ះពាល់​ខាង​ផ្លូវភេទ និង រួមភេទ​ញឹកញាប់​កម្រិតណា និង ការធ្វើ​តេស្ត​ការចងចាំ​ជាច្រើន​។​

​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​គឺថា អ្នក​ដែល​រួមភេទ​ញឹកញាប់​និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ដៃគូរ​របស់​ពួកគេ គឺអាច​ចងចាំ​បាន​យ៉ាង​ប្រសើរ​អំពី​ព្រឹត្តិការណ៍​ថ្មីៗ​។​

​ទោះយ៉ាងណា ឥទ្ធិពល​នេះ​គ្រាន់តែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ការចងចាំ​នឹង​រសាត់​ទៅតាម​ពេលវេលា ហើយ​គ្មាន​ទំនាក់ទំនង​គ្នា​នោះទេ រវាង​ការ​រួមភេទ និង ការចងចាំ​។​

​អ្នកស្រាវជ្រាវ​និយាយថា ការស្រាវជ្រាវ​នេះ​និង​ការស្រាវជ្រាវ​ពីមុនមក​ស្តីពី​សត្វ​កណ្តុរ បាន​លើកឡើងថា ការ​រួមភេទ​បង្កើន​ការចងចាំ​តាមរយៈ​ការជំរុញ​ការលូតលាស់​នៃ​សរសៃប្រសាទ​នៅក្នុង​តំបន់ Hippocampus ដែលជា​ផ្នែក​មួយ​នៃ​ខួរក្បាល ដែល​ត្រូវបាន​ធ្វើឱ្យ​សកម្ម​ឡើង នៅពេល​ខួរក្បាល​ចាប់ផ្តើម​រក​នឹក​។​

​ការសិក្សា​នេះ​រៀបចំឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​វ៉ូ​ល​ឡង​ហ្គ​ន នៅ​អូស្ត្រាលី​៕ ដោយ៖ កញ្ញាដាលីស