រួមរ័ក​ប្រើ​ក្បាច់​សាហាវ​ពេក​ដល់​ថ្នាក់​បាក់ក​អា​អូន​តូច

430

​បុរស​ម្នាក់​នៅ​ប្រទេស​វៀតណាម មាន​អារម្មណ៍​ឈឺ​ចុកចាប់​ខ្លាំង​ទ្រាំ​មិនបាន បន្ទាប់ពី​ព្យាយាម​ប្រើ​ក្បាច់ សាហាវៗ​នៅលើ​គ្រែ​ប៉ុន្តែ​ខុស​បច្ចេកទេស​ធ្វើឱ្យ​គាត់​ត្រូវគេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ហើយ​រង​ភាព​ខ្មាស់អៀន​។

​បុរស​ខាងលើ​ឈ្មោះ V.V.C អាយុ ២៦ ឆ្នាំ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅវេលា​ម៉ោង ១ និង​៤៥​នាទី យប់​ថ្ងៃបុណ្យ​ណូអែល​ដោយ​លិង្គ​របស់គាត់​មាន​អាកា​រៈ​ហើម បាក់ក និង​មាន​ស្នាម​ជាំ​។ នេះ​បើ​យោង តាម​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​យោធា K120 Military Hospital ស្ថិតក្នុង​ខេត្ត​ទៀន​យ៉ាង (Tien Giang) តំបន់​ដីសណ្ដរ​ទន្លេមេគង្គ (Mekong Delta) ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ពុធ​។​

​វេជ្ជបណ្ឌិត វូ ដាង ត្រុ​ង (Vu Dang Trung) អនុប្រធាន​មន្ទីរពេទ្យ​ខាងលើ​បាន​ប្រាប់​កាសែត Tuoi Tre (​កាសែត​យុវជន​) ថា អ្នកជំងឺ​នេះ​បានទទួល​ការវះកាត់​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ថត​ស្គែ​ន MRI បង្ហាញថា លិង្គ​របស់គាត់​បាក់ក​។​

​បុរស​រូបនេះ​ទទួលស្គាល់ថា ខណៈពេល​គាត់​កំពុង​រួមភេទ​ក្នុងស្ថានភាព​ប្រើ​ក្បាច់​ពិសេស ស្រាប់តែ​គាត់ មាន​អារម្មណ៍​ឈឺ​ចុកចាប់ ហើយ​លិង្គ​របស់គាត់​បាន​កោង និង​មាន​អា​ករៈ​ក្តៅ​ក្រហល់ក្រហាយ​។ គាត់​ត្រូវបាន​ក្រុមគ្រួសារ​ប្រញាប់ប្រញាល់​បញ្ជូនទៅ​មន្ទីរពេទ្យ​ហើយ​ពេលនេះ​គាត់​បាន​ធូរស្រាល​ខ្លះ​ហើយ​៕ ប្រែ​សម្រួល​: ខុម​