រួមសុខ​រួមទុក្ខ​លើ​ក្បូន​តែមួយ​ជួយ​យកអាសារ​គ្នា​ទៅវិញទៅមក​ដើម្បី​រួមគ្នា​ជំនះ​លើ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​កូ​វីដ​១៩​លើ​សកលលោក

200
ចែករម្លែក

ដោយៈ វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

​ភ្នំពេញៈ​ចាប់តាំងពី​មានការ​ផ្ទុះឡើង ជំងឺ​វីរុស​COVID-19​មក ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ របស់ ឯកឧត្តម Xi Jinping អគ្គលេខាធិការ​បក្ស ដែលជា​ស្នូល​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ប្រទេស​ចិន​បាន ចាត់វិធានការ យ៉ាង​គ្រប់​ជ្រុងជ្រោយ​បំផុត តឹងរឹង​បំផុត យ៉ាង​ស៊ីជម្រៅ​បំផុត ប្រជាជន​ចិន​ជាង ១.៤០០​លាន​នាក់ បានរួម​សុខទុក្ខ​ជាមួយគ្នា លើ​ក្បូន​តែមួយ សាមគ្គី​ជា​ធ្លុង​មួយ ដើម្បី​ប្រយុទ្ធ ប្រឆាំង ជាមួយនឹង​ជំងឺ​វីរុស ដោយ​ភាព​អង់អាច​។

​ក្រោម​ការខិតខំ របស់​ប្រជាពលរដ្ឋ​ចិន ស្ថានភាព​នៃ​ជំងឺ​វីរុស មាន​ភាពល្អ​ប្រសើរឡើង​ឥត​ឈប់ ឈរ ហើយ​ស្ថានភាព​សន្ទុះ​សណ្តាប់ធ្នាប់ នៃ​ជីវភាព​ប្រជាពលរដ្ឋ និង​ការផលិត​មាន​ភាពរឹងមាំ និង​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​។ នាពេល​ពាក់កណ្ដាល​អធ្រាត្រ ថ្ងៃទី​៨ មេសា ទីក្រុង​អ៊ូ​ហាន់ ប្រទេស​ចិន​ត្រូវបាន​ដក​បម្រាម ធ្វើដំណើរ​ចាកចេញ​ពី​ទីក្រុង នេះ​បានបង្ហាញ​ពី​កិច្ចការងារ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​COVID-19 នៅក្នុង​ប្រទេស​ចិន ទទួលបាន​ភាពជោគជ័យ​ជាទី គាប់ចិត្ត​។ ទន្ទឹមនឹង​ការខិតខំ លើ​កិច្ច​ទប់ស្កាត់​ដោយ​ខ្លួនឯង ប្រទេស​ចិន​ក៏បាន​ចូលរួម​រៀបចំ សកម្មភាព​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​យ៉ាងសកម្ម​បាន​អនុវត្ត​កិច្ច ទំនួល​ខុសត្រូវ លើ​ឆាក​អន្តរជាតិ​។

​ភាគី​ចិន បានផ្តល់​ជំនួយ​ជា​ទឹកប្រាក់ ចំនួន​២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​អង្គការ សុខភាព​ពិភពលោក បានរៀបចំ​កិច្ចប្រជុំ​វី​ឌី​អូ ជាមួយ​អ្នកជំនាញ ដែល​មកពី​ជាង​១០០​ប្រទេស និង​អង្គការ​អន្តរជាតិ លើ​ពិភពលោក បានផ្ដល់​ជំនួយ​ជា​ម៉ាស សម្លៀកបំពាក់​ការពារ សារធាតុ Nucleic acid សម្រាប់​តេស្ត​រក​ជំងឺ​វីរុស (Nucleic acid detection reagents) ម៉ាស៊ីន​ដកដង្ហើម ជូន​ដល់​១២០​ប្រទេស និង​អង្គកា​អន្តរជាតិ​ចំនួន​៤ ហើយក៏​បាន​ចាត់ អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ធ្វើដំណើរ​ទៅកាន់​ប្រទេស អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីតាលី ស៊ែ​ប៊ី ប៉ា​គី​ស្ថាន វ៉េ​ណេ​ស៊ុយ​អេ​ឡា ឡាវ និង​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។

​ក្នុងនោះ​ក្រុម​អ្នកជំនាញ វេជ្ជសាស្ត្រ​ចិន បាន​មកដល់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​២៣ ខែមីនា ពួកគាត់​បាន​ចូលរួម​ចែករំលែក ពីបទ​ពិសោធន៍​នៃ​ការទប់ស្កាត់ នឹង​ជំងឺ​វីរុស​COVID-19​ជូន​ដល់​ភាគី​កម្ពុជា ជួយ​កម្ពុជា ក្នុងការ​កែលម្អ​ប្រព័ន្ធ​ទប់ស្កាត់ ផ្តល់យោបល់​ព្យាបាល ដល់​អ្នក​ផ្ទុក​ជំងឺ​វីរុស ដែល​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​ជូន​ដល់ ភាគី​កម្ពុជា​។ ការ​ពួតដៃគ្នា​រវាង​ចិន និង​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស​COVID-19 បាន​សបញ្ជាក់​ឲ្យ​ឃើញ ពី​អត្ថន័យ​ស្នូល​នៃ​សហគមន៍ ជោគវាសនា​រួម​រវាង​ប្រទេស​ទាំងពីរ ទាំងនេះ​នឹងត្រូវ​បាន​កត់ត្រា ក្នុង​ប្រវត្តិសាស្ត្រ នៃ​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​កម្ពុជា​។​

​ជំងឺ​វីរុស​គ្មាន​ព្រំដែន​កំណត់ និង​មិន​បែងចែក​ពូជសាសន៍​ឡើយ​។ មានតែ​រួបរួមសាមគ្គី​គ្នា ពួតដៃគ្នា​ប្រយុទ្ធប្រឆាំង សហគមន៍​អន្តរជាតិ ទើប​អាច​យកឈ្នះ​នឹង​ជំងឺ​វីរុស និង​ការពារ​ភព ផែនដី​យើង ដែលជា​ជម្រក នៃ​មនុស្សជាតិ​ទាំងឡាយ​បាន​។ ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង នៃ​ជំងឺ​វីរុស​COVID-19 ក៏មាន​មនុស្ស​មួយចំនួន​តូច មាន​ចេតនា​និយាយ​បំ​ភ្លើ​ស​ថា វា​ជា​វីរុស​ចិន ដោយ​និយាយថា វា​ជា​អាវុធ​គីមី​ជីវសាស្ត្រ ដែលមាន​ចេតនា​ក្នុងការ​បង្កើត និង​រីក​រាលដាល​ឆ្លង ដោយ​រដ្ឋាភិបាល​ចិន ហើយ​ថា​ប្រទេស​ចិន ជាស​ត្រូវ​របស់​ពិភពលោក​។ ពាក្យសម្ដី​ភូតភរ កុហក ដែល​បង្កប់​ទៅដោយ​ន័យ​លំអៀង និង​រើសអើង ដោយ​មិនបាន​គោរព​ចំពោះ​ការវិនិច្ឆ័យ​យ៉ាង ត្រឹមត្រូវ របស់​អង្គការ​សុខភាព​ពិភពលោក ហើយក៏​មិនបាន​ទទួលស្គាល់​សកម្ម​ភាព​ទាំងឡាយ របស់​ប្រទេស​ចិន ក្នុងការ​រួមចំណែក​យ៉ាង​ធំធេង ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​លើ​ឆាក​អន្តរ ជាតិ​ឡើយ​។

​តាមពិតទៅ ចាប់តាំងពី​មានការ​ផ្ទុះឡើង នៃ​ជំងឺ​វីរុស​នេះ​មក ភាគី​ចិន​បាន​ជូនដំណឹង​ស្តីពី​ជំងឺ​វីរុស យ៉ាង​ទាន់ពេលវេលា ដោយ​ប្រកាន់ខ្ជាប់ ឥរិយាបថ​បើកចំហ តម្លាភាព និង​ទំនួល​ខុសត្រូវ មានការ​ចែករំលែក​ប​ទ​ពិសោធន៍ ក្នុងការ​ទប់ស្កាត់ និង​ការព្យាបាល​ជូន​ដល់​អង្គការ​សុខភាព ពិភពលោក និង​សហគមន៍​អន្តរជាតិ ដោយ​គ្មាន​ការ​លាក់បាំង បន្តិច​សោះឡើយ ដើម្បី​ពង្រឹង កិច្ច​សហប្រតិបត្តិ ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។ យើង​បាន​រាយការណ៍​អំពី​ស្ថានភាព​ជំងឺ​វីរុស​COVID-19 ជូន​ដល់​អង្គការ​សុខភាព​ពិភពលោក ប្រទេស​ដែលជា​ប់​ពាក់ព័ន្ធ និង​អង្គការ​ក្នុង​តំបន់ ទៅតាម​ពេល​កំណត់ បាន​ចែករំលែក​ពី​ខ្លឹមសារ ស្តីអំពី​លំដាប់​សែន​នៃ​ជំងឺ​វីរុស​COVID-19 ជាមួយនឹង​សហគមន៍​អន្តរជាតិ ជា​បន្ទាប់​ក៏បាន​អញ្ជើញ​អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភព លោក និង​ស្ថាប័ន​ផ្សេងទៀត មក​ពិនិត្យ​ជាក់ស្តែង នៅក្នុង​ទីក្រុង​អ៊ូ​ហាន់ ប្រទេស​ចិន​។ ចំពោះ​ជំងឺ​វីរុស​ដែល​សកលលោក កំពុងតែ​ប្រឈមមុខ​នេះ ការ​ទំនួល​ខុសត្រូវ​របស់​ប្រ​ទស​ចិន ត្រូវបាន​ទទួលស្គាល់ លើ​ឆាក​អន្តរជាតិ​។ អាស្រ័យហេតុនេះ ពាក្យពេចន៍​ភូតភរ​កុហក ជា​ច្រើនដង​ច្រើនសារ វា​មិនអាច​ក្លាយជា​ការពិត​នោះទេ​។ ការ​ប្រែក្លាយ​ពី​អត់​ទៅជា​មាន ពីស​ប្រែ​ទៅជា​ខ្មៅ ទាំងនេះ​ពិតជា​ទទួលបាន​ការប្រឆាំង​ជំទាស់ និង​ថ្កោលទោស​ពី​សំណាក សហគមន៍​អន្តរជាតិ​។​

​បច្ចុប្បន្ននេះ​ពិភពលោក កំពុងស្ថិត​ក្នុងស្ថានភាព នៃ​ជំងឺ​វីរុស​COVID-19​ដ៏​អាប់អួរ​នេះ​ការរក ឃើញ​ករណី​ឆ្លង នៃ​ជំងឺ​វីរុស​នៅ​បណ្តា​ប្រទេស​ជាច្រើន នៅតែមាន​ការកើនឡើង​ជា​លំដាប់ ហើយ​ស្ថានភាព​ជំងឺ​លើស​កល ក៏​នៅតែ​មិនទាន់ មាន​ភាព​សុទិដ្ឋិនិយម​នៅឡើយ​ដែរ​។

​ក្នុងខណៈដែល​ខិតខំ​ទប់ស្កាត់ នឹង​ជំងឺ​វីរុស​ក្នុងប្រទេស ប្រទេស​ចិន​នៅតែ​បន្ត​ផ្តល់​ការជួយ និង​គាំទ្រ​ទៅតាម​លទ្ធភាព ដែល​អាច​ធ្វើបាន ជូន​ដល់​សហគមន៍​អន្តរជាតិ ក្នុង​គោលបំណង រួមចំណែក​ជា​កម្លាំង​ចិន ក្នុង​កិច្ច​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​វីរុស​លើ​សកលលោក​។ ខ្ញុំ​ជឿជាក់ថា ឲ្យ​តែ​យើងទាំងអស់គ្នា រួមសុខ​រួមទុក្ខ​លើ​ក្បូន​តែមួយ ជួយ​យកអាសា​គ្នា​ទៅវិញទៅមក ប្រាកដជា​អាច​យក​ជម្នះ​បាន លើ​ជំងឺ​វីរុស​នេះ​ជាមិនខាន យើង​នឹង​ទទួល​ស្វាគមន៍​ភាពស្រស់ ត្រកាល​នៃ​ការអភិវឌ្ឍ សម្រាប់​មនុស្សជាតិ នាពេល​ខាងមុខនេះ ជាមិនខាន​!

លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា