រើម​…​បើ​មិន​ព្យាបាល​ទាន់ពេល​ផលវិបាក​នឹង​កាន់តែ​ធ្ងន់ធ្ងរ​

1439
ចែករម្លែក

រើម​គឺជា​ជំងឺ​ដែល​បង្កដោយ វីរុស ដែល​ធ្វើឱ្យមាន​កន្ទួល ដែលមាន ការឈឺចាប់​ខ្លាំង ។ ទោះបីជា​ជំងឺរើម អាច​កើតឡើង​នៅ​គ្រប់​ទីកន្លែង​នៅលើ រាងកាយ​របស់​អ្នក តែ​ជា​ញឹកញាប់​វា ច្រើន​លេច​ឡើងជា​ពងបែក​ដែល​ដូច ពាក់ឆៀង​ទាំង​នៅ​ខាងឆ្វេង ឬ​ខាង ស្តាំ​នៃ​ដងខ្លួន ។​

​ជំងឺរើម​ត្រូវបាន​បង្កឡើង​ដោយ វីរុស Varicella-zoster ដែល​មេរោគ​ដូច គ្នា​ទៅនឹង មេរោគ​ដែល​បង្កឱ្យមាន​ជំងឺ អុតស្វាយ​ផងដែរ ។ បន្ទាប់ពី​អ្នកមាន ជំងឺ​អុតស្វាយ​ហើយ មេរោគ​នេះ​ស្ថិត នៅ​អសកម្ម​នៅក្នុង​ជាលិកា​សរសៃ ប្រសាទ​នៅ​ជិត​ខួរក្បាល​ឆ្អឹងខ្នង ។ ជា ច្រើន​ឆ្នាំ​ក្រោយមក មេរោគ​នេះ​អាច នឹង​សកម្ម​ឡើងវិញ ហើយ​បង្កឱ្យមាន ជំងឺរើម​។​
​ ​
​វា​មិនមែនជា​ជំងឺ​ដែល​គំរាម កំហែង​ដល់​អាយុជីវិត​នោះទេ តែ​ជំងឺរើម​អាចធ្វើឱ្យ​មានការ ឈឺចាប់​យ៉ាង ខ្លាំង ។ ការចាក់​វ៉ាក់សាំង​អាចជួយ​កាត់ បន្ថយ​ហានិភ័យ​នៃ​ជំងឺរើម ខណៈដែល ការព្យាបាល​នៅ​ដំណាក់កាល​ដំបូង អាចជួយ​បន្ថយ​ការឆ្លង​ជំងឺរើម​និង​កាត់បន្ថយ​ឱកាស​នៃ ផលវិបាក​បាន ។​
​ ​
ផលវិបាក​នៃ​ជំងឺរើម​អាច មានដូចជា​៖
ការឈឺចាប់​បន្ទាប់ពី​ជាសះស្បើយ: ចំពោះ​មនុស្ស​មួយចំនួន​ការឈឺ​បាន​បន្ត​យ៉ាងយូរ បន្ទាប់ពី ពងទឹក បានជា​សះស្បើយ ។ ស្ថានភាព​នេះ​ត្រូវ បាន​គេ​ស្គាល់​ថា​ជា postherpetic neuralgia ហើយ​វា​កើតមានឡើង​នៅ ពេលដែល​សរសៃប្រសាទ​ដែល​ខូចខាត​ផ្ញើ​សារ​ច្រឡំ​នៃ ការឈឺ​ចាប់ពី​ស្បែក របស់​អ្នក​ទៅកាន់​ខួរក្បាល ។​
​ ​
បញ្ហា​គំហើញ: ការកើត​រើម នៅក្នុង​ឬ​នៅ​ជុំវិញ​ភ្នែក (​ជំងឺរើម​ភ្នែក​) អាច​បង្កឱ្យមាន​ការឈឺ​ភ្នែក ខ្លាំង​និង អាច​បណ្តាលឱ្យ​ពិការភ្នែក​បាន ។​
​ ​
មាន​បញ្ហា​សរសៃ​ប្រសា​ទ: ដោយ​អាស្រ័យ​លើ​សរសៃប្រសាទ​ត្រូវបាន​រង​ផលប៉ះពាល់​ជំងឺរើម អាច​បង្ក​ឱ្យ មានការ​រលាក​ខួរក្បាល វៀច​មុខ​ឬ​ថ្លង់ ឬ​អាចមាន​បញ្ហា​លំនឹង​រាងកាយ ។​
​ ​
ការឆ្លង​មេរោគ​លើ​ស្បែក: ប្រសិនបើ​មាន​ពងបែក​នៃ​ជំងឺរើម​មិន ត្រូវ​បានទទួល​ការព្យាបាល បាន​ត្រឹមត្រូវ ទេ នោះ​ការឆ្លង​មេរោគ​លើ​ស្បែក ដោយសារ​បាក់តេរី​អាច​នឹង​មានការ វិ​វ​ឌ្ឍ​ជា​បន្ត ៕ ដោយ​: health.com.kh​