រើស​ក្បាល​គ្រាប់​មិនទាន់​ផ្ទុះ​គប់​លេង​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

501

(​បាត់ដំបង​)៖ ក្មេងប្រុស​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​ក្មេងប្រុស​ម្នាក់ទៀត​រងរ​បួស​ធ្ងន់ ក្រោយពេល​រើស​ក្បាល​គ្រាប់​បាន​ហើយ​យកទៅ​គប់​លេង​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ថ្មី​ស្ថិតក្នុង​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ទាំង​២​នាក់ មានឈ្មោះ សឿង សេង អាយុ​ប្រហែល​១២​ឆ្នាំ​(​ស្លាប់​) និង​ឈ្មោះ រ៉ុ​ម ពេជ្រ អាយុ​១០​ឆ្នាំ​របួសធ្ងន់​។ អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ក្មេងប្រុស​ទាំងពីរ​នាក់​បាន​ទៅ​ឃ្វាលគោ ហើយ​រើស​បាន​ក្បាល​គ្រាប់​ចំនួន​១​គ្រាប់ រួច​យកទៅ​គប់​លេង​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បញ្ជូន​ក្មេងប្រុស​ម្នាក់ ដែល​របួសធ្ងន់​ទៅ​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​ក្មេងប្រុស​ដែល​បាន​ស្លាប់បាត់​បង់ជីវិត សមត្ថកិច្ច​បានប្រគល់​ជូន​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L ដោយ​៖ គ្រញូង​