រើ​ផ្ទះ​ទៅ​កន្លែង​ផ្សេង ៖ ការអនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​តម្រង់ទិស​

202
ចែករម្លែក

​លោក អា​ទុយ ជា​បុរស​ជនជាតិ​ទី​បេ​ត៍ម្នាក់ ដែលមាន​អាយុ ៥០ ឆ្នាំ​ហើយ ។ លោក​បាន​បើកហាង​លក់ទំនិញ​មួយ ហើយ​កំពុង​រស់នៅ​ដោយមាន​សុភមង្គល​ក្នុង​ទី​រួម​មណ្ឌល​ស្វយ័ត​ជនជាតិ​ទី​បេ​ត៍ ទី​ឈី​ង ខេត្ត​យូ​ន​ណាន ។​

ប៉ុន្តែ កាល​មុន​លោក​រស់នៅ​ក្នុងភូមិ​គួ​យ​អ៊ូ ឃុំ​យ៉ាង​ឡា ស្រុក​តឺ​ឈី​ន ដែល​ស្ថិតនៅលើ​ភ្នំ​ខ្ពស់ មាន​រុក្ខជាតិ​តិចតួច និង​មាន​អាកាសធាតុ​មិន​អំណោយផល ។ បើ​និយាយ​ពី​ការលំបាក​ដែល​ធ្លាប់​ជួប​កាលពីមុន លោក​ស្ទើរ​រៀប​រាប់មិនអស់​ទេ ។​

​ឃុំ​យ៉ាង​ឡា​មាន​ទីតាំង​ស្ថិតនៅលើ​ភ្នំ​តាម​ព្រំដែន​ខេត្ត​យូ​ន​ណាន និង​ស៊ី​ឈួន ដែលមាន​កម្ពស់ ៤.២៧០ ម៉ែត្រ ។ ទីនេះ​មាន​ល័ក្ខខ័ណ្ឌ​មិនល្អ ហើយ​ពិបាកធ្វើ​ការអភិវឌ្ឍន៍ ។​

​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​ពី​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៨ ប្រជាជន ១៨៥ គ្រួសារ សរុប​មាន​ជាង ១.០០០ នាក់ បាន​រើ​ផ្ទះ​ចេញពី​ភូមិ​ចាស់​ទៅ​ស្នាក់​នៅក្នុង​ខុន​ដូ​ថ្មី ដែល​ឋិត​នៅក្នុង​ក្រុង​សាំង​គ្រី​ឡា ។

គ្រួសារ​របស់លោក អា​ទុយ បាន​ចូលទៅ​ស្នាក់នៅ​ក្នុងផ្ទះ​ថ្មី ។​នៅ​ចុង​ឆ្នាំទៅ លំនៅដ្ឋាន​សម្រាប់​អ្នកភូមិ​បាន​ត្រូវ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ។

គ្រួសារ​ក្រីក្រ​ក៏មាន​ផ្ទះ​របស់ខ្លួន​ហើយ ។ រដ្ឋបាល​មូលដ្ឋាន​ខិតខំ​ផ្តល់ឱកាស​ដល់​អ្នកភូមិ ដើម្បី​ជួយ​ពួកគេ​ទៅរក​ការងារ​ធ្វើ​នៅក្រៅ ។

មិនតែប៉ុណ្ណោះ​ទេ រដ្ឋបាល​មូលដ្ឋាន​ក៏បាន​ជួយ​អ្នកភូមិ ដែល​មិនអាច​ទៅធ្វើ​ការ​នៅ​ខាងក្រៅ ទៅ​ដាំ​ផ្លែឈើ និង​ធ្វើការ​ក្នុងភូមិ ដើម្បី​ធានា​ឱ្យ​ពួកគេ​អាច​ទទួលបាន​ចំណូល​លំនឹង ។​

​អ្នកភូមិ​បាន​រើ​ផ្ទះ​ចេញពី​តំបន់​ដែលមាន​បរិស្ថាន​ងាយ​រង​ការប៉ះពាល់ ដើម្បី​រួមចំណែក​ក្នុងការ​ថែរក្សា​អេកូ​-​បរិស្ថាន​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ ។ (​ស៊ីន​ហួ​ចិន​)