រឿងរៀបចំសណ្តាប់ធ្នាប់ក្រោមស្ពាន អាកាសក្បាលថ្នល់, ពលរដ្ឋថា អាជ្ញាធរខណ្ឌមានជ័យអសមត្ថភាព

748
ចែករម្លែក

ដោយ:​ឆាយា​នាថ/ភ្នំពេញ ៖ ក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌមានជ័យ រហូតមកទល់ពេលនេះ នៅតែមានអ្នកចាប់ម៉ូយឡានតាក់ស៊ីបន្តឈរច្រងេងច្រងាង ស្ទើ​រ ពាក់កណ្តាលផ្លូវ ប៉ះពាល់ការធ្វេីដំណើររបស់ប្រជាពលរដ្ឋ។

​ប្រជាពលរដ្ឋថ្លែងប្រាប់​នៅថ្ងៃទី៥ ខែមិថុនា នេះថា នៅពេលធ្វើដំណើរ ក្រោមស្ពាន អាកាសក្បាលថ្នល់ ឃើញមានអ្នកចាប់ម៉ូយ៣​នាក់ ឈរស្ទើ​រពាក់កណ្តាល ដែលពេលខ្លះ ស្ទើរជួបគ្រោះថ្នាក់ចរាចរណ៍ ថែមទៀតផង។

​ក្រឡេកមេី​លចំណាត់ការរបស់អាជ្ញាធរខណ្ឌមានជ័យវិញ កន្លងមកគេឃើញខាង សណ្តាប់ធ្នាប់ខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ផងដែរ។ ប៉ុន្តែចំណាត់ការនេះដូច “​វែក​ចក​” ពោលគឺ បានតែមួយរយៈខ្លី ហើយក្រោយមកអ្វីៗវិលមកដូច​ដើ​មវិញ។

​ប្រជាពលរដ្ឋសង្ឃឹមថា លោក ពេជ្រ កែវ មុនី អភិបាលខណ្ឌមានជ័យ នឹងមានវិធានការ ឱ្យមានប្រសិទ្ធភាពជាង​នេះ ជុំវិញបញ្ហាសណ្តាប់ធ្នាប់ក្រោមស្ពានអាកាសក្បាលថ្នល់នេះ។

​គេនៅចាំបាន​ថា កាលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ខណ្ឌមានជ័យ ដែល មានសង្កាត់ចំនួន៧ គឺបានចាញ់ទាំងអស់ ដោយគណបក្សសង្គ្រោះជាតិ ប្រមូលគ្មាន សោះ៕​B/