រឿងរ៉ាវ​ចុកចាប់​ របស់​ថៅ​កែ​ផ្សា​រអា​រ៉ូ​ណា​

779
ចែករម្លែក
  • 1K
    Shares

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ ថៅកែ​ប្រុស​ផ្សា​រអា​រ៉ូ​ណា ​លោក ពេជ្រ ច័ន្ទ​ធី បន្ទាប់ពី​អតីត​ភរិយា​គឺ​លោកស្រី ទេស សុ​វណ្ណា​រី បានដាក់​ពាក្យបណ្តឹង​លែងលះ​និង​ទាមទារ​ចែក​ទ្រព្យ​សម្បត្តិ​តាមផ្លូវ​តុលាការ​នោះ​ ត្រូវបាន​តុលាការ​កំពូល​លើក​យកមក​ជំនុំជម្រះ​ជា​សាធារណៈ​កាលពីដើម​ខែមីនា​កន្លងទៅនេះ តែ​ត្រូវបាន​លើក​ពេល​ប្រកាស​នៅពេល​ក្រោយ ។​

​លោក ពេជ្រ ច័ន្ទ​ធី បាន​រៀបរាប់​កាលពី​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៩​ថា ក្រុមហ៊ុន​អា​រ៉ូ​ណា ខ​ប​ភើ​រេ​សិន ភី​ធី​អ៊ី អិ​ល​ធី​ឌី បង្កើត​ក្នុង​ឆ្នាំ​២០០១​។​លោក​និង​ភរិយា​បាន​រៀបការ​និង​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​នៅខែមេសា​ឆ្នាំ​២០០២​។​បន្ទាប់ពី​ភាគី​ប្រពន្ធ​ប្តឹង​លែងលះ​កាលពី​ឆ្នាំ​២០១៥​ នាង​តែងតែ​តាមរក​រឿង​បង្ក​ជា​បញ្ហា​នាំ​បក្ខពួក​មក​អុកឡុក​ដ​ល់​ក្នុង​ផ្សា​រអា​រ៉ូ​ណា​ស្ទើរ​រាល់​សប្តាហ៍​។​មិនតែប៉ុណ្ណោះ​គាត់​បាន​នាំ​ប៉ូលីស​​ប៉ុស្តិ៍​និង​ចៅសង្កាត់​ទឹកល្អក់​ទី​១​មួយក្រុម​ឡើងលើ​ផ្ទះ​ក្នុង​គោលបំណង​ចាប់​លោក​ដាក់គុក​ដោយ​គ្មាន​ដីកាតុលាការ​ ដោយ​ចោទប្រកាន់​ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់​ខណៈដែល​នាងបាន​នាំ​ប្រុស​ថ្មី​មកពី​ខាងក្រៅ​មកជា​មួយ​ទៅវិញ​។​

​ថៅកែ​ផ្សា​រអា​រ៉ូ​ណា​បាន​បន្តទៀតថា​​រំលង​បាន​មួយ​សប្តាហ៍ ​​បែរជា​ប្តឹង​រឿង​លោក​លួច​លុយ​ជាង​បី​លាន​ដុល្លារ តែ​រក​ភស្តុ​ង​តាង​មិនឃើញ​សាលាដំបូង​មិន​ចាត់ការ​តាម​បណ្តឹង​ឡើយ​។​ក្រោយមកទៀត​អតីត​ប្រពន្ធ​រូបនោះ​បាន​នាំ​មនុស្ស​មួយក្រុម​មក​បង្ក​ការអុកឡុក​ក្នុង​ផ្សា​រអា​រ៉ូ​ណា​វាយ​ដំលោក​ដើម្បី​រក​កំហុស​សម្រាប់​ដាក់បន្ទុក​បន្ថែម ​​តែ​លោក​មិនបាន​តដៃ​នោះទេ គឺ​អត់ធ្មត់​ដើម្បី​កូន​ទាំងពីរ ដែល​មួយ​ជា​កូនប្រុស​ប្តី​មុន​របស់​លោកស្រី សុ​វណ្ណា​រី និង​កូនប្រុស​ម្នាក់ទៀតគឺ​កូន​ជាមួយនឹង​លោក ។​

​ក្នុងការ​បង្កើត​មុខរបរ​បើក​ក្រុមហ៊ុន​ខាងលើ​​លោក​បានបញ្ជាក់​​ថា​​ លោក​និង​អតីត​ប្រពន្ធ​បាន​ខ្ចីលុយ​ធនាគារ​ចំនួន​ពីរម៉ឺន​ដុល្លារ​សម្រាប់​បើក​ក្រុមហ៊ុន​និង​ផ្សារ​ទំនើប​ខ្នាតតូច​ដែលមាន​ទីតាំងនៅ​អតីត​សណ្ឋាគារ​រី​ហ្គេ​ល​​។​ឯ​ទំនិញ​បាន​ទិញ​ជំពាក់​ក្រុមហ៊ុន​រយៈពេល​បី​ខែ​ទើប​សង​វិញ​។​កាលណោះ​មានការ​លំបាក​ខ្លាំង ​ដោយ​យើង​មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​សងបំណុល​ក្រុមហ៊ុន​វិញ​ ​ត្រូវបាន​ក្រុមហ៊ុន​ប្តឹងទៅ​ចៅសង្កាត់​ដេប៉ូ​៣​។​មិន​ដូច​អ្វីដែល​នាង​ទេស​សុ​វណ្ណា​រី​រៀបរាប់ថា​បាន​លក់​ដី​ពីរ​ឡូត៍​ដើម្បី​បង្កើត​ហាង​នោះទេ​។​ លោកអ្នក​អាច​ស៊ើប​មើលថា​តើ​អ្នកនាង​ទេស​សុ​វណ្ណា​រី​មាន​ប្រវត្តិ​បែបណា​បាន​សម្បូរ​លុយ​ម្ល៉េះ​?​។​ រហូតដល់​សព្វថ្ងៃ​លោក​ពេជ្រ​ច័ន្ទ​ធី​ នៅ​ជំពាក់​បំណុល​ធនាគារ​៣០​ម៉ឺន​ដុល្លារ​និង​បំណុល​ក្រុមហ៊ុន​ដែល​បានដាក់​ទំនិញ​ឲ្យ​ជំពាក់​ចំនួន​៣៥​ម៉ឺន​ដុល្លារ​បន្ថែមទៀត​។ ​លោក​បញ្ជាក់ថា ​បំណុល​នេះ​គឺ​ដោយសារ​ភរិយា​របស់លោក​ជា​អ្នក​ទុកដាក់​ប្រាក់​ដែល​ខ្ចី​ធនាគារ​និង​មិនទាន់​សង​ក្រុមហ៊ុន​ទំនិញ​។ ​បំណុល​ទាំងអស់នេះ​លោក​​កំពុងតែ​ដោះ​សង​គេ​វិញ​ជា​រៀងរាល់ខែ​។​

​លោក​ពេជ្រ​ច័ន្ទ​ធី​ បាន​រៀបរាប់​ពី​អតីត​ភរិយា​បានធ្វើ​បាប​កូនប្រុស​បង្កើត​របស់ខ្លួន​ថា​ ដោយ​រក​អ្វី​ចាប់កំហុស​ពី​លោក​មិនបាន ​ក៏បាន​ប្តឹង​ខាង​ប៉េអឹម​បាន​ចាប់​កូន​ម្តង​ជា​ពីរដង​ដល់​ក្នុងផ្ទះ​យកទៅដាក់​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន​នៅ​ខេត្តតាកែវ​។​ឃើញ​ដូចនេះ​លោក​មានការ​ឈឺចាប់​និង​អាណិតកូន​។​លោក​ក៏បាន​តាមរក​ទម្រាំ​ឃើញ​រហូតដល់​បី​បួន​ថ្ងៃ​ក្រោយមក​។ ​លោក​ថា​គោលបំណង​របស់​នាង​គឺ​បំផ្លាញ​ឬ​កម្ទេច​គ្រួសារ​មួយ​នេះ​។ លោក​ឈឺចាប់​ណាស់​។​

​ដោយឡែក​ចំពោះ​កូនប្រុស​បង្កើត​របស់លោក​ស្រី ទេស សុ​វណ្ណា​រី ដែល​មិនមែនជា​កូនបង្កើត​របស់លោក​ពេជ្រ ច័ន្ទ​ធី ក៏បាន​ថ្កោលទោស​ម្តាយ និង​ធ្វើជា​សាក្សី ព្រមទាំង​យល់ដឹង​ចំពោះ​អំពើ​ល្អ​របស់លោក​ដែលជាឪពុក​ក្រោយ​ផងដែរ ។​

លោក​ពេជ្រ ច័ន្ទ​ធី បាន​សំណូមពរ​ដល់​កូន​ទាំងពីរ​នេះ​កុំ​មានការ​បកអាក្រាត​ម្តាយ​ខ្លួនតាម​បណ្តាញ​សង្គម​ធ្វើ​អ្វី ព្រោះ​អាច​រង​ការរិះគន់​ថា​ជា​កូន​អក​ត្ត​ញ្ញូ។

​ជាមួយគ្នា​នោះដែរ លោក​ពេជ្រ ច័ន្ទ​ធី​បាន​បន្ថែមទៀតថា​ លោក​មាន​ខ្សែ​វីដេអូ​ជាច្រើន​ដែល​បញ្ជាក់​ពី​ប្រពន្ធ​លោក និង​បេឡាករ​បាន​លួច​យកលុយ​ចេញពី​កេស។ មាន​ឯកសារ​ជាច្រើន​ទៀត​ដែល​ប្រពន្ធ​លោក​ខ្ចីបុល​គេ ដោយ​មិនដឹង​យកលុយ​ទៅណា បែរជា​បន្សល់ទុក​ឲ្យ​លោក​ជា​អ្នក​សង​គេ​មកដល់​ថ្ងៃនេះ​។​

​ក្នុង​ទឹកមុខ​ស្រងូត​លោក​ច័ន្ទ​ធី បាន​បន្ត​បង្ហាញថា “​រូបភាព​ដែល​នាង​នាំ​ប្តី​ក្រោយ ដែលជា​មន្ត្រី​ប៉េអឹម​ចង់​ឡើងទៅ​លើផ្ទះ មាន​ទាំង​កាំភ្លើង​នៅ​នឹង​ចង្កេះ​ផង ក្នុង​បំណង​មក​គំរាម​ខ្ញុំ​ប្លន់​យក​ទ្រព្យសម្បត្តិ​ដែល​គេ​បាន​លួច​ជញ្ជូន​មិនទាន់​អស់ ។ ទង្វើ​នេះ​គឺជា​សកម្មភាព​ល្បិច​មួយ​ដែល​នាង​សម្តែង​ឆាកល្ខោន​ដើម្បី​ចាប់​ខ្ញុំ​ដាក់គុក​ដោយ​ប្តី​ក្រោយ​នោះបាន​ពាក់​វ៉ែនតា​កាមេរ៉ា​វីដេអូ​សម្រាប់​ថត​យក​សកម្មភាព​ហើយ​នាង​ទេស​សុ​វណ្ណា​រី​បាន​វ៉ៃ​ខ្ញុំ​ជាច្រើន​ដៃ​ដើម្បី​ឲ្យ​ខ្ញុំ​តបត​ទៅ​គេ​ថត​សកម្មភាព​ហ្នឹង​យកទៅដាក់​តុលាការ​ប្តឹង​ខ្ញុំ​ពីបទ​ប្រើ​អំពើហិង្សា​រលើ​ស្ត្រី​។​តែ​ខ្ញុំ​ដឹង​គម្រោង​របស់គេ​ទើប​ខ្ញុំ​បណ្តេញ​ប្តី​ក្រោយ​របស់​នាង​ឲ្យ​ចេញទៅ​ក្រៅ​ហាង បណ្តាល​ឲ្យ​ខឹង​ខ្លាំងណាស់​ព្រោះ​មិនបាន​សម្រេច​បំណង​” ។​

​សូមបញ្ជាក់ថា ​​លោក​ពេជ្រ​ច័ន្ទ​ធី​និង​អតីត​ប្រពន្ធ​គឺ​រស់នៅ​ជាមួយគ្នា​ជា​អ​នីតិ​សង្វាស​(​មិន​ស្របច្បាប់​អត្រានុកូលដ្ឋាន​នោះទេ​)៕​សរន​/Ha