រឿងរ៉ាវ​និង​ពិសោធន៍​នៅ​ស៊ី​រី​ដែល​ចង​នាំមក​លង​ដោយ​បក្សប្រឆាំង​

236

​បុព្វហេតុ​នៃ​ល​ទិ្ធ​ប្រជាធិបតេយ្យ​និង​សិ​ទិ្ធ​មនុស្ស​នៅ​ស៊ី​រី​បាន​រាលដាល​ជា​សង្គ្រាមស៊ីវិល​យ៉ាង កាច​សាហាវ​និង​ព្រៃផ្សៃ​គ្មាន​ទីបញ្ចប់​នៅឡើយ​។ ដើមចម​នៃ​សង្គ្រាម​នៅ​ស៊ី​រី​បានចាប់ផ្តើម​ពី​បដិវត្តន៍​ពណ៌ ដោយ​ការធ្វើ​បាតុកម្ម​អហឹ​ង្សា​,​ការ​ញុះញង់​ឱយ​ស្អប់​រដ្ឋាភិបាល និង​ឈានដល់​ចលាចល​សង្គម ហើយក៏ មហាអំណាច​រួមមាន​អាមេរិក​និង​សហគមន៍​អឹ​រ៉ុ​ប គាំទ្រ​ចំពោះ​ក្រុម​ស៊ី​រី​សេរី ដោយ​ការផ្តល់​អាវុធ យុទ្ធ​ភ​ណ្ឌ័​បង្កើតជា​សង្គ្រាមស៊ីវិល​តែម្តង​។​

​ដោយឡែក​ខាង​រដ្ឋាភិបាល​បានទទួល​ការគាំទ្រ​ពី​មហាអំណាច​រុស្សី​និង​ចិន​ព្រមទាំង អឺ​រ៉ង់​ផង ទើប​អាច​ទប់ទល់​សង្គ្រាម​ជាមួយ​កង​ទ​ព័​ស៊ី​រី​សេរី​រហូតមក​ដល់ពេលនេះ​។ តើ​ការតស៊ូ​ប្រដាប់ អាវុធ​នេះ ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ​និង​សិ​ទិ្ធ​មនុស្ស សំរាប់​ប្រជាជន​ស៊ី​រី​មែនឬ​? ក្នុង​រយៈពេល​តែ​ជាង​៥​ឆ្នាំ​នៃ សង្គ្រាម​ប្រទេស​ស៊ី​រី​បានប្រែក្លាយ​ពី​ប្រ​ទេ ស​ស៊ីវីល័យ សុខក្សេមក្សាន្ត​ទៅជា​ប្រទេស​ទុក្ខវេទនា​វិនាស ព្រាត់ប្រាស់​គ្មាន​សល់​និង​បានសម្លាប់​មនុស្ស​ជិត​៥០០.០០០​នាក់​ហើយ​។​

​ឥឡូវនេះ​គេ​សង្កេតឃើញ​កម្លាំង​បក្សប្រឆាំង​នៅ​កម្ពុជា​កំពុង​ប្រើប្រាស់​រូបមន្ត និង​ទទួល​ការគាំទ្រ​ខ្លះៗ ពី​អាមេរិក​និង​អឺរ៉ុប ក្នុងការ​តស៊ូ​បែប​ឧទ្ទាម​ការទូត​និង​លាប​ពណ៌​ក្រោម​ស្លាក​ការ​រេច​រិល ល​ទិ្ធ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ យុទ្ធសាស្ត្រ​នេះ​ប្រហាក់ប្រហែលគ្នា​ករណី​នៅ​ស៊ី​រី តែ​សំណាងល្អ ដែល​កម្ពុជា​បក្សប្រឆាំង​ពេលនេះ​គ្មាន​កំលាំងប្រដាប់អាវុធ​តស៊ូ​នៅក្នុង​ប្រទេស និង​ប្រទេសជិតខាង​។

​គោលដៅ​សំខាន់​គឺ​បង្ក​អស្ថិរភាព​នយោបាយ​និង​សេដ្ឋកិច្ច ដើម្បី​ស្វែងរក​ការតស៊ូ ដោយ​កំលាំង​ប្រដាប់ អាវុធ ដែល​នោះ​ហើយ​គឺជា​ការចាប់ផ្តើម​សង្គ្រាមស៊ីវិល​។ ការតស៊ូ​ប្រដាប់អាវុធ ជា​ដំណាក់កាល​ចុង ក្រោយ​នៃ​បដិវត្ត​ពណ៌ នេះហើយ​ដែល​ហៅថា​ប្រថុយ បើ​មិន​សាក​មិនដឹង​កំលាំង​ទេ​! សាក​កំលាំង បាតុកម្ម​អហឹ​ង្សា សាក​កំលាំងប្រដាប់អាវុធ (​សង្គ្រាម​) ដើម្បី​សាកល្បង​ដណ្តើម​អំណាច​។​

​ឥឡូវនេះ​សំខាន់បំផុត​គឺ​រក្សាបាន​នូវ​លំនឹង​សិ្ថ​រ​ភាព​សន្តិភាព​នយោបាយ និង​សេដ្ឋកិច្ច​។ ជន​ណាប​ន្ត​កៀរ គរ​បរទេស ដើម្បី​ដាក់​ការគាបសង្កត់​និង​បំផ្លាញ​ផល​យោជន៍​ជាតិ​និង​ប្រជាជន ទាំង​កិ​តិ្ត​យស សេដ្ឋកិច្ច និង​នយោបាយ វា​ជា​យុទ្ធសាស្ត្រ​វាយ​បំបែក​ឆ្នាំង​ចាន និង​ផ្ទះសំបែង​ខ្លួនឯង​៕ ដោយ​: ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​

​ទិដ្ឋភាព​នៃ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី (​រូបថត​ផេ​កលោក ហេង​រតនា​)
​ទិដ្ឋភាព​នៃ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី (​រូបថត​ផេ​កលោក ហេង​រតនា​)
​ទិដ្ឋភាព​នៃ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី (​រូបថត​ផេ​កលោក ហេង​រតនា​)
​ទិដ្ឋភាព​នៃ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី (​រូបថត​ផេ​កលោក ហេង​រតនា​)
​ទិដ្ឋភាព​នៃ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី (​រូបថត​ផេ​កលោក ហេង​រតនា​)