រឿងល្បីកូរ៉េ«កំពូលអ្នកប្រណាំងកង់ »អ៊ុម ប៊ុក ដុង ចាក់បញ្ចាំង នៅរោងកុន PRIME Ceneplex

682
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ខ្សែភាពយន្តបុរាណកូរ៉េដ៍ល្បីល្បាញមានគ្រប់រសជាតិបានធ្វើការមកដាក់បញ្ចាំងផ្លូវការ ហើយនៅរោងភាពយន្តPrime Ceneplex សុវណ្ណា ។រឿង កំពូលអ្នក ប្រណាំងកង់ »អ៊ុម ប៊ុក ដុង កាលពីយប់ថ្ងៃទី១៨ មិថុនា បានបើកការចែកសំបុត្រ ហ្វ្រីដល់យុវវ័យគាំ ទ្រដោយរោងកុនផ្តល់ជូន៣០០សន្លឹក។ សម្រាប់ឱកាសបុណ្យ ចម្រើនព្រះជន្ន សម្តេចម៉ែរោងភាពយន្តបានដាក់បញ្ចាំងជាផ្លូវការនូវ រឿងដ៍ល្អជូន ទស្សនិកជនផងដែរ។

នៅមុនសង្រ្គាមលោកលើកទី1 ប្រជាជាតិកូរ៉េបានស្ថិតក្រោមការ ត្រួតត្រាទាំង ស្រុង របស់ជប៉ុន។ ក្បួនច្បាប់ថ្មីនៃការរស់នៅត្រូវបានបង្កើតឡើង ពីសំណាក់ ជនជាតិជប៉ុន ទុកសម្រាប់ឲ្យប្រជាជនកូរ៉េគោរពនឹងប្រតិបត្តិតាម។ ពួកគេបានស្គាល់ពាក្យថា បដិវត្តន៍ បន្ទាប់ពីបុរសម្នាក់បានឈ្នះជ័យលាភីជាតិ តាមរយៈការ ប្រកួតជិះកង់ ដែលម្នាក់នោះមានឈ្មោះថា អ៊ុម ប៊ុក ដុង។

ប៊ុកដុង បានប្រសូតឡើងក្នុងត្រកូលក្រីក្រមួយនៅ ទីក្រុងសេអ៊ូល ក្នុងឆ្នាំ1892 ។ គាត់បានធំធាត់ឡើងក្នុងជីវិតជាអ្នកតស៊ូជាមួយក្តីស្រមៃក្លាយជា អ្នកជិះកង់ដ៏ល្បី ល្បាញ់ម្នាក់។ ជីវិតវ័យជំទង់របស់គាត់គឺ ធ្វើជាអ្នករត់ឯកសារ ឲ្យហាងលក់កង់មួយ កន្លែងដែលធ្វើឲ្យ ប៊ុងដុង មានភាពប៉ិនប្រសប់ជាខ្លាំងក្នុងការជិះកង់។ កង់ដែលគាត់ ជិះជាប្រភេទកង់ម៉ាក #Rudge_Whitworth របស់ចក្រភពអង់គ្លេស ផលិតឡើង ដំបូងក្នុងឆ្នាំ 1894 នឹងបាននាំចូលមកលក់នៅកូរ៉េ ដោយក្រុមហ៊ុនដែល ប៊ុកដុង ធ្វើការ។

ឆ្លៀតពេលទំនេរគាត់ បានចុះឈ្មោះចូល ប្រកួតកីឡាជិះកង់ ក្នុងស្រុកជាច្រើន នាពេលនោះ ដែលភាគច្រើនសុទ្ធតែទទួលបានភាពជោគជ័យ។ ប៊ុកដុង បានយកឈ្នះ កម្មវិធីប្រណាំងកង់ដ៏ល្បីមួយនៅសួន Jang_Chung_Dan ក្នុងនរគ ជូសឹង Joseon (1392-1897) ដែលធ្វើឲ្យឈ្មោះគាត់ល្បីល្បាញ់យ៉ាងខ្លាំងនាសម័យនោះ។ ភាពល្បី ល្បាញ នេះបានធ្វើឲ្យ ប៊ុកដុង ជាប់ឈ្មោះក្នុងកម្មវិធីប្រណាំងកង់លក្ខណៈ ជាតិមួយ មានឈ្មោះថា Kyung-sung Civil Sports Day ឆ្នាំ 1920 ក៏មានការចូលរួមពី បេក្ខភាព ជប៉ុនផងដែរ។ នៅក្នុងដំណើរការនៃការប្រកួតនេះអាជ្ញាកណ្តាល កម្មវិធីជន ជាតិ ជប៉ុន បានបង្អាក់ ប៊ុកដុង មិនឲ្យទទួលបានជ័យលាភី (បែបប្រើល្បិចផ្តួល កង់នៅមុនពេលជិតដល់ទី)។ ភ្លាមនោះដោយមានការកើតទុក្ខមិនសុខចិត្ត គាត់បានរត់ទៅ បំបាក់ទង់ជ័យលាភី តំណាងឲ្យកម្មវិធីចោល ទុក្ខជាការមិន ទទួលស្គាល់ កម្មវិធីនេះដោយហេតុថាមានការលម្អៀង ពីសំណាក់អាជ្ញាកណ្តាលជប៉ុន។

ព្រឹតត្តិការណ៍នេះបានបង្កភាពជម្រោងចម្រាសយ៉ាងខ្លាំងរវាងប្រជាជនកូរ៉េ និងជប៉ុន ក្រោយ #ប៊ុកដុង ហ៊ានចេញមុខប្រឆាំង ជាហេតុធ្វើឲ្យប្រជាជាតិខ្លួនមានថាមពល ផ្លូវចិត្តបំផុសគំនិតរិះរកវិធីដោះស្រាយដើម្បីបានសេរីភាពឡើងវិញ៕