រឿងអាស្រូវ​ផ្លូវភេទ ៖ តារា K-pop ទី​បី​លាឈប់​ពី​វិស័យ​សិល្បៈ​

159
ចែករម្លែក
  • 32
    Shares

​តារាចម្រៀង K-pop ម្នាក់ទៀត​បាន​លាឈប់​ពី​សិល្បៈ​បន្ទាប់ពី​បាន​សារភាពថា​គាត់​បាន​មើល​វីដេអូ​សិច​ខុសច្បាប់​ដែល​ទទួលបាន​ពី​តារាចម្រៀង​ម្នាក់ទៀត ដែល​នេះ​គឺជា​តារាចម្រៀង​ទី​បី​ហើយ​បាន​ជាប់ផុង​នៅក្នុង​រឿងអាស្រូវ​ផ្លូវភេទ​ដែល​កំពុង​គ្របដណ្តប់​ពេញ​ឧស្សាហកម្ម​តន្ត្រី​របស់​កូរ៉េខាងត្បូង​។​

​យ៉ង់ ជុន យុង (Yong Jun-hyung) អាយុ ២៩ ឆ្នាំ​សមាជិក​នៃ​ក្រុម​ចម្រៀង Highlight ដែល​ពី​មុនគេ​ស្គាល់​ថា Beast នោះ បាន​និយាយថា គាត់​បាន​មើល​វីដេអូ​តារាចម្រៀង​ជុង ជូន​យ៉ង់ (Jung Joon-young) រួមភេទ​ជាមួយ​នារីៗ ដែល​រូបគេ​លួច​ថត​ដោយ​គ្មាន​ការយល់ព្រម​ពី​ពួកនាង​។​

​ជុង អាយុ ៣០ ឆ្នាំ​ត្រូវបាន​ប៉ូលិស​សាកសួរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​មីនា​នេះ បន្ទាប់ពី​បាន​សារភាពថា​គាត់​បាន​ចែករំលែក​វីដេអូ​ជាមួយ​តារា​ផ្សេងទៀត រួមទាំង​តារាចម្រៀង​ប៉ុប​ដ៏​ល្បីល្បាញ សៀង​រី (Seungri) ផងដែរ ដែល​ត្រូវបាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ស៊ើបអង្កេត​អំពី​ការជួញដូរ​ផ្លូវភេទ​ក្នុង​វិស័យ​សិល្បៈ​។​

​ទាំង​សៀង​រី សមាជិក​នៃ​ក្រុម BIGBANG និង ជុង បានប្រកាស​ចូលនិវត្តន៍​ពី​សិល្បៈ​កាលពីដើម​សប្តាហ៍​នេះ​។​

​ផលិតកម្ម​របស់​យ៉ង់ Around Us Entertainment បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យ៉ង់​បាន​មើល​វីដេអូ​សិច​នោះ​…​និង​បាន​សន្ទនា​ប្រើពាក្យ​មិន​សមរម្យ​ជាមួយ (​ជុង​) ដោយ​បន្ថែមថា ជុង​នឹង​ចាក​ចេញពី​ក្រុម​ចម្រៀង Highlight នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕ ដោយ៖ កញ្ញាដាលីស

យ៉ង់ ជុន យុង លាឈប់​ពី​សិល្បៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយពី​បាន​សារភាព​មើល​វីដេអូ​សិច​ដែល​លួច​ថត​ខុសច្បាប់