រឿង​ក្ដៅ​!!! អគ្គិភ័យ​ឆាបឆេះ​អគារ​មន្ទីរពេទ្យ​កុមារ​ជាតិ សង្ស័យ​ទុស្សេ​ខ្សែភ្លើង​

636
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: អ្នកជំងឺ​ភ័យ​ស្លន់ស្លោ​ដោយសារ​មាន​អគ្គិភ័យ​ឆាបឆេះ ក្នុង​បន្ទប់​បើក​ថ្នាំពេទ្យ​ជាន់​ទី​២ អគារ​សង្គ្រោះបន្ទាន់​រប​ស់​មន្ទីរពេទ្យ​កុមារ​ជាតិ​អស់​សំភារៈ​មួយចំនួនធំ និង​ឯកសារ​អ្នកជំងឺ​មួយចំនួន ដែល​ហេតុការណ៍​ជំហាន​ដំបូង គេ​នៅ​មិនទាន់​ដឹង​នៅឡើយ ប៉ុន្តែ​គេ​បានដាក់​ការសង្ស័យថា ដោយសារ​ទុស្សេ​ខ្សែភ្លើង​។​

​ហេតុការណ៍​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៤៥​នាទី​យប់​ថ្ងៃ​២៧​ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​បើក​ថ្នាំ​ជាន់​ទី​២​ក្នុង​អគារ​សង្គ្រោះបន្ទាន់ តាម​បណ្តោយ​ផ្លូវ​លេខ​១១០ ភូមិ​១៤ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើតាម​ក្រុមគ្រូពេទ្យ​ដែល​ធ្វើការ​នៅ​បន្ទប់​កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​លាន់ឮ​សំឡេង​ផ្ទុះ គេ​សង្ស័យ​ទុស្សេ​ខ្សែភ្លើង ហើយក៏​ចេញ​ផ្សែង​នឹង​អណ្ដាតភ្លើង​កើតឡើង​យ៉ាង​សន្ធោសន្ធៅ ខណៈនោះ​ក្រុមគ្រូពេទ្យ និង​ឪពុកម្តាយ​ក្មេងៗ​អ្នកជំងឺ ភ័យ​ស្លន់ស្លោ​ក៏បាន​នាំគ្នា​ពរ​កូន​ចុះមក​ក្រោម​រត់​ជាន់ជើងគ្នា​ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។


​ភ្លាមៗ​នោះ​ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ដ្ផា​នខ​ណ្ទ​ទួលគោក​ចំនួន​ពីរ​គ្រឿង ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​បាញ់​ទប់ស្កាត់​កុំ​ឲ្យ​ភ្លើង​រាលដាល​ទៅ​បន្ទប់​ផ្សេងៗ​ថែមទៀត ទើប​មានការ​អន្តរាគមន៍ ពី​រថយន្ត​អគ្គិភ័យ​របស់​នរគ​បាល​រាជធានី​ភ្នំពេញ​សរុប​ចំនួន​១៦​គ្រឿង តែ​ប្រើ​អស់​ចំនួន​០៧​គ្រឿ ង​ទើប​អណ្តាតភ្លើង រលត់​ទាំងស្រុង នៅវេលា​ម៉ោង​២២​និង​៣០​នាទី​យប់ នៅ​ថ្ងៃ ខែ ឆ្នាំ​ដដែល​។

​ក្នុង​ហេតុការណ៍​នេះដែរ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស ឬ​បាត់​បង់ជីវិត​នោះទេ គ្រាន់តែ​រង​ការខូចខាត​សំភារៈ​មួយចំនួន និង​ឯកសារ​របស់​អ្នកជំងឺ​តែប៉ុណ្ណោះ​៕ ល​

#