រឿង​ងាយៗ​ដែល​អាច​រក្សា​ទម្លាប់​នៃ​ការ​គេង របស់​កូន​បាន​ខណៈពេល​កំពុងតែ​ធ្វើដំណើរ​

359

​ការធ្វើដំណើរ​ជាមួយ​កូន តូចៗ​អាចជា​រឿង​មួយ​ពិបាក ជាពិសេស នៅពេលដែល​គេ​ត្រូវការ​គេង​ថ្ងៃ និង មាន​ទម្លាប់​គេង​ពេលធ្វើ​ដំណើរ ។ ការ​គេង​ដ៏​ល្អ​គឺជា​គន្លឹះ​ដ៏​សំខាន់ ដើម្បី​រក្សា អារម្មណ៍ល្អ​របស់គេ​នៅពេល​អ្នក​នៅ ឆ្ងាយ​ពី​ផ្ទះ ដូច្នេះ​យក​ល្អ​គួរតែ​ចងចាំ គន្លឹះ​ដូចខាងក្រោម​នេះ​ផង នៅពេល អ្នក​កំពុងតែ​គិត​អំពី​ការធ្វើដំណើរ កម្សាន្ត​ទៅ​កន្លែង​ណាមួយ​ដែល​ត្រូវ ការយក​កូន​ទៅជា​មួយៈ​

​ចូរ​រក្សា​អារម្មណ៍​មាន​សុវត្ថិភាព និង​សន្តិសុខ​របស់​កូន​តាមរយៈ​ឱ្យគេ គេង​ថ្ងៃ​ទៀង​ម៉ោង​ដូច​ពេល​គេ​នៅផ្ទះ ដែរ ។ ចូរ​យក​សៀវភៅ ប្រដាប់​លេង និង​ភួយ ជាពិសេស​របស់​ដែល​គេ​ចូល ចិត្ត​នៅពេល​គេង​ថ្ងៃ​ទៅជា​មួយ​ផង ។​
​ ​
​នៅពេល​ដល់​ម៉ោង​គេង​ចូរ ព្យាយាម​ធ្វើ​សកម្មភាព​ជាច្រើន​នៅក្រៅ ផ្ទះ​នៅពេល​ថ្ងៃ​តែ​ត្រូវ​នៅ​ជិត​ផ្ទះ​ជានិច្ច នៅពេល​ល្ងាច​ដើម្បីឱ្យ​កូន​មាន អារម្មណ៍ ល្វើយ​និង​គេង​លក់​នៅពេល​យប់ ។​
​ ​
​ចូរ​ទិញ​គ្រែ​ជា​ទ្រង់​ដែល​អាច ឱ្យ​កូន​គេង​បាន​យ៉ាង​មាន​សុវត្ថិភាព ព្រមទាំង​មាន​ពូក និង​ភួយ​ផ្តល់ ផាសុកភាព​ដល់​គេ​ផង ។​
​ ​
​យក​នូវ​របស់​អ្វីដែល​ជំនួយ ដល់​ការ​គេង​របស់គេ ដូចជា​បទ​ភ្លេង ពេល​គេ​ស្តាប់​នៅពេល​គេង ។​
​ ​
​ចូរ​រៀបចំ​គម្រោង​សកម្មភាព ប្រចាំថ្ងៃ​ជុំវិញ​ពេលវេលា​គេង​ថ្ងៃ​របស់​កូន​អ្នក ។ បើសិនជា​អាច​ចូរ​ឱ្យគេ​គេង យ៉ាងហោចណាស់​នៅក្នុង​ទ្រុង​ក្មេង គេង​នៅពេល​ថ្ងៃ ឬ​គ្រែ​ដែល​គេង នៅពេល​យប់ ៕ ដោយៈ health.com.kh​