រឿង​ចម្លែកៗ​ដែល​មានតែ​មនុស្ស​ស្រី​ទេ​ទើប​ធ្វើបាន​

1723
ចែករម្លែក

​មែនហើយ រាងកាយ​របស់​មនុស្ស​ស្រី​មាន​សមត្ថភាព​ក្នុងការ​ធ្វើ​រឿង​ចម្លែកៗ និង​ពិសេស​ជាច្រើន​ដែល​ស្ទើរតែ​មិនសូវមាន​នរណា​ដឹង ជាពិសេស​មនុស្ស​ប្រុស​តែម្តង​។ បើសិនជា​អ្នក​គិតថា បុរស​មកពី​ពិភព​ល​ខុសៗ​គ្នា ស្ត្រី​ក៏​អាចមកពី​កាឡា​ស៊ី​ផ្សេងៗ​គ្នា​ដែរ​។ យើងទាំងអស់គ្នា​ដឹង​ហើយ​ថា រាងកាយ​របស់​មនុស្ស​ស្រី​មាន​លក្ខណៈ​ខុសគ្នា​ទាំងស្រុង​ពី​រាងកាយ​បុរស ប៉ុន្តែ​គ្រាន់តែ​មិនមាន​សមត្ថភាព​ដូចគ្នា​ប៉ុណ្ណោះ​។ រាងកាយ​មនុស្ស​ស្រី​អាចធ្វើ​រឿង​ចម្លែក និង​ពិសេសៗ​ជាច្រើន​ដែល​មិន​ធ្លាប់មាន​នរណា​ដឹង​នោះទេ តើ​មាន​អ្វី​ខ្លះទៅ​?

​រាងកាយ​មនុស្ស​ស្រី​មាន​ភាពបត់បែន​ជា​មនុស្ស​ប្រុស​
​សាច់ដុំ និង​សរសៃ​ចង​ឆ្អឹង​ក្នុង​រាងកាយ​មនុស្ស​ស្រី​មាន​ភាពយឺត​ជា​កូ​ឡា​ជែ​ន​ទៅទៀត ដែល​រឿងនេះ​នឹងធ្វើ​ឲ្យ​ពួកគេ​មាន​ភាពបត់បែន​រាងកាយ​បាន​យ៉ាង​ល្អ​ពី​ធម្មជាតិ​តែម្តង​។​

​ស្ត្រី​អាយុ​វែង​ជាង​មនុស្ស​ប្រុស​
​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​គឺអាច​ទប់ស្កាត់​ការ​គម្រាម​គំហែង​ពី​ជំងឺ​ពី​ខាងក្រៅ​បានល្អ​ជាង​មនុស្ស​ប្រុស ហើយក៏​មិន​ងាយ​ចាស់​ដែរ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​ពួកគេ​មាន​អាយុ​វែង​ជាង​។​

​ក្លិន​ញើស​របស់​បុរស​ធ្វើ​ឲ្យ​ស្ត្រី​សប្បាយចិត្ត LOL
​មែនហើយ វា​គឺជា​រឿង​ពិត ព្រោះថា​នុយ​ជីវសាស្ត្រ​ក្នុង​ញើស​របស់​មនុស្ស​ប្រុស​គឺមាន​ឥទ្ធិពល​វិជ្ជមាន​ដល់​រាងកាយ​ស្ត្រី​។ រឿងនេះ​ក៏​ធ្វើ​ឲ្យ​វដ្ត​រដូវ​របស់​ស្ត្រី​មាន​ភាព​ហ្នឹង​នរ និង​មិនសូវមាន​ភាព​ថប់​អារម្មណ៍​ច្រើន​ដែរ​។​

​ការចងចាំ​ល្អ​
​បើសិនជា​អ្នក​កំពុងតែ​ឆ្ងល់​ថា ហេតុអ្វី​បានជា​សង្សារ​អ្នក​ចូលចិត្ត​ជីក​កកាយ​រឿង​កាលពីមុនៗ​នោះ គឺ​វា​ដោយសារតែ​ខួរក្បាល​របស់​មនុស្ស​ស្រី​ត្រូវបាន​គេ​រកឃើញថា​មាន​ភាព​ចងចាំ​បានល្អ​ជាង​មនុស្ស​ប្រុស​។ ខួរក្បាល​របស់គេ​គឺ​ប្រើប្រាស់​កន្លែង​ផ្សេងៗ​គ្នា​យ៉ាង​មាន​ប្រសិទ្ធភាព នៃ​ខួរ​ធំ​ទាំងពីរ​ក្លែប​។​

ពួកគេ​អាច​នឹង​ឆ្គួ​រ​ចំពោះ​អ្នក​ដែលមាន​ក្លិនក្រអូប​ចំពោះ​ពួកគេ​
​បុរស​ដែលមាន​ក្លិនក្រអូប​គឺ​ពិតជា​មាន​ភាព​ទាក់ទាញ​ចិត្ត​មនុស្ស​ស្រី​ខ្លាំងណាស់​។ រឿងនេះ​អាច​និយាយថា វា​ជា​អារម្មណ៍​នៃ​ភាព​ទាក់ទាញ​ខាង​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​ស្ត្រី​ទៅជា​បែបនេះ​។ រឿងនេះ​ស្តាប់​មើលទៅ​ដូចជា​ចម្លែក​ណាស់ តើ​មែន​ទេ​?

​ការ​ឈានដល់​ចំណុចកំពូល និង​អាយុ​
​ស្ត្រី​ដែលមាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង គឺ​ឆាប់​ទទួលបាន​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ជាង​ស្ត្រី​អាយុ​ក្រោម ៤០​ឆ្នាំ​ណាស់​។​

​អ្វី​ទៅជា​សេរ​? វា​មាន​ប្រយោជន៍​អ្វី​ទៅ​?
​គោលបំណង​តែមួយគត់​នៃ​សេរ គឺ​ដើម្បី​ផ្តល់​ភាព​រីករាយ​ប៉ុណ្ណោះ​។ វា​គ្មាន​នាទី​អ្វី​ផ្សេង​ក្រៅពី​នេះឡើយ​។​

​ជំនាញ​ក្នុងការ​ស្តាប់​
​ការសិក្សា​បាន​អះអាងថា មនុស្ស​ស្រី​មិន​ដូចគ្នា​នឹង​បុរស​ដែល​ស្តាប់​ត្រចៀក​ម្ខាង​ចេញ​ត្រចៀក​ម្ខាង​ទៀត​ទេ ប៉ុន្តែ​នាង​ជា​មនុស្ស​ដែល​ស្តាប់​ហើយ​ចងចាំ​តែម្តង​។​

សមត្ថភាព​ក្នុងការ​សម្រាលកូន​
​រាងកាយ​ស្ត្រី​អាច​សម្រាលកូន​បាន​ច្រើនជាង ៤០​នាក់​ឯណោះ​។​

ក្រយៅ​ម្រាមដៃ​ពួកគេ​មាន​លក្ខណៈ​ខុសគ្នា ៩៩​ភាគរយ​ពី​មនុស្ស​ប្រុស​
​អ្នកវិទ្យាសាស្ត្រ​គ្រាន់តែ​មើល​ក្រយៅដៃ​ក៏​អាច​វិនិច្ឆ័យ​ដឹងថា មនុស្ស​ម្នាក់​នោះ​ជា​ប្រុស ឬ​ស្រី​ដែរ​។​

​ការ​បំបៅ​ដោះ​កូន​អាច​ផ្តល់​ថាមពល​ដ៏​អស្ចារ្យ​ដល់​ពួកគេ​
​ខណៈពេលដែល​កំពុង​បំបៅ​ដោះ​កូន អ័​រ​ម៉ូ​ជាច្រើន​ចាប់ផ្តើម​ផលិត​ក្នុង​កម្រិត​មួយ​មិនធម្មតា ដែល​វា​មាន​ឥទ្ធិពល​លើ​ខួរក្បាល និង​រាងកាយ​។ វា​អាចធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​មិនសូវ​តក់ស្លុត រីករាយ​កាន់តែច្រើន និង​ទំនងជា​អាច​មើលចិត្ត​មនុស្ស​ធ្លុះ​ទៀតផង​។​

​ខួរក្បាល​របស់គេ​អាច​ជួសជុល​ខ្លួនឯងបាន​
​នេះ​ដោយសារតែ​ខួរក្បាល​ដែលមាន​នាទី​សម្រាប់​ស៊ី​អារម្មណ៍ ដូច្នេះ​ការចងចាំ​អាច​នឹង​កើតឡើង​ជាប់​រហូត​នៅពេល​មានការ​ប្រែប្រួល​របស់​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​។ ហើយ​នេះ​ក៏​ជា​ហេតុផល​ដែល​អាកប្បកិរិយា និង​លក្ខណៈ​ផ្ទាល់ខ្លួន​របស់​ស្ត្រី​មាន​ភាពខុសៗ​គ្នា​ក្នុងពេល​មក​រដូវ​ដែរ​៕ ​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន