រឿង​ចម្លែក លោត​ពីលើ​ចេតិយ​មិន​ស្លាប់ រត់​ចូល​ឡាន​មិន​ស្លាប់​,​ប្រពន្ធ​ថា​ខុស​គ្រូបាធ្យាយ​

1024
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​មានរឿង​ចម្លែក​មួយ​បង្ក​ការភ្ញាក់ផ្អើល​នៅ​ម៉ោងជាង​១១​ថ្ងៃទី​១៩​ខែមេសា​នេះ​។​បុរស​ម្នាក់ ផឹកស្រា​ច្រើនពេក​រហូត​មាន​បញ្ហា​ខាង​ខួរក្បាល​តែ​ប្រពន្ធ​គាត់​ប្រាប់​បែប​អ​បី​ជំនឿ​ថា​មកពី​ខុស​គ្រូបាធ្យាយ​។​បុរស​នោះ​ហើយ​បាន​ឡើងលើ​ចេតិយ​លោត​ជា​ច្រើនដង​តែ​មិន​ស្លាប់​បណ្តាល​ឲ្យ​បែកក្បាល​ផ្អើល​ដល់​សមត្ថកិច្ច​ចុះទៅពិនិត្យ​ជួយ​ចាប់​ស្រាប់តែ​ស្ទុះ​រត់​ចូល​ឡាន​បន្ថែមទៀត​តែ​សំណាងល្អ​ត្រូវ​សមត្ថកិច្ច​ជួយ​ចាប់​ជាប់​ទាន់​សែង​មក​ដាក់​កន្លែង​មាន​សុវត្ថិភាព ហើយ​បាន​ចងដៃ​ជើង​ដើម្បី​កុំ​ឲ្យ​រត់​ទៅធ្វើ​អ្វី​ផ្តេសផ្តាស​បន្តទៀត​។

ប្តីដែលប្រពន្ធអះអាងថាខុសគ្រូបាធ្យាយ(រូបចាន់តូ)

​ករណីនេះ​កើតឡើង​ស្ថិតនៅ​ចំណុច​ម្តុំ​វត្ត​ចាក់អង្រែ​ក្រោម ក្នុងភូមិ​ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ ។

​តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឌឿ​ន ឌី​ណា អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​ឈ្មោះ នឿន ចិន អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែ​បា ឃុំ​ស្រែ​បា ស្រុក​ព្រៃវែង ខេត្តព្រៃវែង​។ ប្តី​របស់ខ្លួន​តែងតែ​កើតមាន​អាកា​រៈ​រវើរវាយ និយាយ​ផ្តេសផ្តាស ធ្វើ​អ្វី​មិន​ត្រឹមត្រូវ រាល់​លើកឲ្យ​តែ​ផឹកស្រា​ស្រវឹង​ម្តងៗ ។ មួយរយៈ​នេះ​ប្តី​របស់គាត់​ផឹក​តែ​ស្រា ស ស្រាថ្នាំ​ពេល​ម្ដងៗ រវើរវាយ ដោយ​បាន​ឡើងលើ​ចេតិយ​ប៉ុន ប៉ង​លោត​សម្លាប់ខ្លួន ជាច្រើនលើក​ច្រើនសារ​តែ​មិន​ស្លាប់ គ្រាន់តែ​បែកក្បាល ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍ មិនតែប៉ុណ្ណោះ​ព្យាយាម​រត់​ចូល​ឡាន​ទៀត តែ​សំណាងល្អ​ត្រូវ​សមត្ថកិច្ច​ជួយ​ចាប់​ឃាត់​ទាន់​សែង​មក​ដា​ក់នៅ​កន្លែង​មាន​សុវត្ថិភាព រួច​និយាយ​លួងលោម​រហូត​ប្តី​គាត់​ភ្លេចខ្លួន​ក៏​ចងដៃ ចងជើង ដើម្បី​កុំ​ឲ្យ​ប្តី​របស់គាត់​រត់​ទៅធ្វើ​អ្វី​ផ្តេសផ្តាស​ទៀត​។

​ស្ត្រី​ជា​ប្រពន្ធ​បាន​អះអាងថា បានជា​ប្តី​របស់គាត់ ធ្វើ​អ្វី​ផ្ដេសផ្ដាស​មកពី ខុស​គ្រូបាធ្យាយ ក្រោយ​កើតហេតុ​ការ​ខាងលើ ប្រពន្ធ​បាន​ហៅ​រថយន្ត​មក​ដឹក​ប្តី​យកទៅ​ព្យាបាល នៅ​ស្រុកកំណើត​នៅឯ​ខេត្តព្រៃវែង​៕​មន​

​ប្រពន្ធ​ឈ្មោះ ឌឿ​ន ឌី​ណា