រឿង​ចាំបាច់​ត្រូវធ្វើ​មុន​ និងក្រោយ​ហាត់ប្រាណ​រួច​

1191
ចែករម្លែក

​អ្វី​ដែលជា​ទម្លាប់​ដ៏​ល្អ​ក្នុងការ រស់នៅ គឺ​ត្រូវតែ​មានការ​ហាត់ប្រាណ​ឱ្យបាន​ច្រើន​បំផុត​តាម តែ​អាច​ធ្វើទៅ បាន​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹងថា គួរតែ​ធ្វើ ការ​ពត់ពេន​ខ្លួន​យ៉ាងណា​ទើប​ត្រឹមត្រូវ ដែរ​ទេ​? ខាងក្រោម​នេះ​គឺជា​ការណែនាំ ខ្លះៗ​អំពី​ការ​ពត់ពេន​ខ្លួន​ទាំង​មុន និង​ក្រោយពេល ហាត់ប្រាណៈ​
​ ​
​ចូរ​ដកដង្ហើម​ជ្រៅៗ បន្ទាប់មក ចូរ​ដកដង្ហើម​ចេញ​យឺតៗ​នៅពេល​អ្នក ពត់ពេន​សាច់ដុំ​ឱ្យ​តឹង​។ ចូរ​ទប់​ដង្ហើម រហូតដល់​៣០​វិនាទី បន្ទាប់មក​បន្ធូរ​វិញ ហើយ​ធ្វើ​ការពត់ពែន​សាច់ដុំ​នោះ​ចំនួន ពីរ​បី​ដង​ទៀត ។​
​ ​
​ចូរ​ទប់​ការ​ពត់ពេន​អ្នក​ឱ្យនៅ នឹង (​អាចធ្វើ​ចលនា​តិចតួច​បាន​) ព្រោះ​វា​អាចជួយ​អ្នកការពារ កុំឱ្យ​ឈឺចាប់​បាន​មិនត្រូវ​ពត់ពេន​សាច់ដុំ​ណាមួយ​ដែល មិនត្រូវ​បាន​កម្តៅ​សាច់ដុំ ត្រឹមត្រូវ​ឡើយ​​មិនត្រូវ​ពត់ពេន​សាច់ដុំ​ណាមួយ​រហូត ដល់​វា​ឈឺ​ឡើយ ។​
​ ​
​ចូរ​ដកដង្ហើម​ធម្មតា​នៅពេល ពត់ពេន​ខ្លួន ហើយក៏​មិនបាច់​អត់​ដង្ហើម​ដែរ ៕ ដោយៈ health.com.kh​