រឿង​ឆបោក​តាម​ការ​វេ​លុយ​៖ អគ្គស្នងការ​នគរបាល​ជាតិ​កោះប្រជុំ​ជាមួយ​ក្រុមហ៊ុន​វេ​លុយ​

126

(​ភ្នំពេញ​)៖ អគ្គស្នងការ​នគរបាល​ល​ជាតិ បាន​បើក​កិច្ចប្រជុំ​រវាង​អគ្គ​ស្នងការរង​នគរបាល​ជាមួយ​តំណាង​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ផ្ទេរ និង​ទូទាត់​ប្រាក់ ចំនួន​១០ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​របស់​ជនល្មើស​តាមរយៈ​ការ​វេ​លុយ ដើម្បី​រក​វិធានការ​ទប់ស្កាត់​ក្រោម​អធិបតីភាព​​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ រួមទាំង​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ពាក់ព័ន្ធ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថា ដើម្បី​រក្សាបាន​ស្ថេរភាព និង​ការរក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យ​កាន់តែ​ល្អប្រសើរ ហេតុនេះហើយ ដោយ​យល់ឃើញថា សភាពការណ៍​ខ្លះ​វា​នៅមាន​ការពាក់ព័ន្ធ​បទល្មើស​ជាពិសេស​កើតឡើង​នៅក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពាក់ព័ន្ធ​មុខសញ្ញា​មួយចំនួន​ដែល​ប្រើ​ការបោក​បញ្ឆោត ឆបោក ក៏ដូចជា​ការ​ជម្រិត​ហើយ​និង​ការប្រើប្រាស់​​មធ្យោបាយ​តាម​សេវា​ផ្ទេរប្រាក់​ឯកជន​មួយចំនួន​៕​ដោយ​៖​មុនី​រត្ន​/sn