រឿង​ដែល​គួរ​ធ្វើ និង​មិនគួរ​ធ្វើ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុងពេល​គេង​

302
ចែករម្លែក

និយាយ​ដល់​ការ​គេង វា​ទំនង​ជាមាន​ភាព​ពិបាក​ច្រើន​សម្រាប់​ស្ត្រី​ដែល​កំពុង​តែមាន ផ្ទៃពោះ ព្រោះ​ពួកគេ​មិនអាច​ប្រើ​វិធី​គេង​ដូច​ពីមុន​ទៀតឡើយ​។ ទោះបីជា​យ៉ាងណា ក៏ដោយ បើសិនជា​អ្នក​កំពុងតែ​មានការ​ពិបាក​គេង មែន​នោះ​មានរឿង​មួយចំនួន​ដែល អ្នក​គួរតែ​យល់ដឹង​ដែរ​ក្នុងពេល​គេង​ម្តងៗ​៖

​កាត់បន្ថយ​ការ​ញ៉ាំ​ទឹក​
​នៅពេលដែល​កូន​ក្នុង​ពោះ​កាន់តែ​ធំ​ទៅៗ គេ​នឹង​រុញ​លើ​ប្លោកនោម​កាន់តែខ្លាំង​។ ដូច្នេះ ការ​ញ៉ាំ​ទឹក​មុនពេល​ចូល​គេង អាច​នឹងធ្វើ​ឲ្យ​អ្នក​ឧស្សាហ៍​ភ្ញាក់​ពី​គេង​ដើម្បី​ចូល​បន្ទប់ ទឹក​ណាស់​។ ដូច្នេះ​គួរតែ​កាត់បន្ថយ​ទម្លាប់​នេះ​ផង​។​

​គេង​ចំហៀង​
ដោយសារតែ​សរសៃឈាម​វ៉ែន​ធំ​ចូលក្នុង​ថ្លើម Vena Cava ស្ថិតនៅ​ខាងស្តាំ​នៃ​ឆ្អឹង​កង ខ្នង ដូច្នេះ​ការ​គេង​ចំហៀង​មក​ខាងស្តាំ​នឹង​ជំរុញ​ដល់​លំ​ហូរឈាម​កាន់តែ​ល្អ​ចូលទៅ ក្នុង​ទងសុក​ដើម្បី​ចិញ្ចឹម​កូន​បាន​គ្រប់គ្រាន់​។​

​កុំ​គេង​ផ្ងា​
ការ​គេង​ផ្ងា​ក្នុង​ត្រីមាស​ទី​បី​អាច​បណ្តាល​ឲ្យ​ទម្ងន់​របស់​ស្បូន​សង្កត់​លើ​សរសៃឈាម​វ៉ែន​ដែល​ទៅ​ចិញ្ចឹម​កូន​បាន​។ បើសិនជា​អ្នក​ភ្ញាក់​ពី​គេង​នៅពេល​យប់ ហើយ​ដឹងថា កំពុងតែ គេង​ផ្ងា​នោះ ក៏​មិនបាច់​ភ័យ​ថា​ធ្វើ​រឿង​មិនល្អ​ចំពោះ​កូន​ដែរ​។ បើសិនជា​អ្នក​ពិតជា​កាត់ បន្ថយ​ការផ្គត់ផ្គង់​អុកស៊ីសែន​ដល់​កូន​មែន​នោះ អ្នក​នឹងមាន​អារម្មណ៍​វិលមុខ និង​ក្អួត ហើយ​មុនពេល​កូន​មាន​បញ្ហា​។

​ធ្វើយ៉ាងណា​ឲ្យ​មាន​ផាសុកភាព​ដំបូង​គេ​
​រាងកាយ​អ្នក​ត្រៀមខ្លួន​រួចទៅហើយ​ក្នុងការ​ប្រឈម​នឹង​ភាព​មិនមាន​ផាសុកភាព​ខ្លាំង​បំផុត​គ្រប់ពេល​។ ដល់​អញ្ចឹង មិនបាច់​ព្យាយាម​បន្ថែម​របស់​អ្វី​ដើម្បី​ដោះស្រាយ​ច្រើនពេក ទេ​។ បើសិនជា​អ្នក​ត្រូវ​ស្លៀក​សម្លៀកបំពាក់ ចូរ​ជ្រើសរើស​សម្លៀកបំពាក់​ណា​ដែល រលង់ៗ ឬ​ផ្តល់​ផាសុកភាព​បំផុត​ដល់​អ្នក​ទៅ​។

​ដាក់​អាហារសម្រន់​ផ្តល់​សុខភាព​ក្បែរ​
​ករណី​ចំណីអាហារ​គឺជា​រឿង​មួយ​ដែល​ត្រូវ​តាមដាន នៅពេល​អ្នកមាន​ផ្ទៃពោះ ប៉ុន្តែ​គួរ តែ​ជ្រើសរើស​អាហារ​ណា​ដែល​ផ្តល់​សុខភាព​បំផុត​ផង​។ យ៉ាងណាមិញ​ការចូល​គេង នៅ​ពាក់​កណ្តាលយប់​ក្រោយពី​ភ្ញាក់​យក​ល្អ​គួរតែ​ឲ្យ​មាន​អាហារសម្រន់​ងាយ​ញ៉ាំ នៅក្បែរ​ខ្លួន​ផង ព្រោះ​មិនចាំបាច់​ទៅផ្ទះ​បាយ​ធ្វើ​យូរ​ឡើយ​។

​បង្កើន​ការ​ញ៉ាំ​ជាតិ​ដែក​
​ស្ត្រី​មាន​ផ្ទៃពោះ​ខ្លះ​ទំនង​ជាមាន​អាកា​រៈ Restless Leg Syndrome មានន័យថា ពួកគេ អាច​ភ្ញាក់​ពី​គេង​ដោយសារ​តែមាន​អារម្មណ៍​ថា​មាន​សត្វល្អិត​វា​ពីលើ​ជើង​របស់​ពួកគេ ប៉ុន្តែ​គឺ​គ្មានទេ​។ រឿងនេះ​ដោយសារតែ​ការ​កង្វះ​ជាតិ​ដែក និង​វីតាមីន B9 ប៉ុណ្ណោះ ដូច្នេះ​យក​ល្អ​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​និង​ញ៉ាំ​ជាតិ​ដែក​ឲ្យ​បាន ច្រើន​ផង​។

​កុំ​ស្ត្រេ​ស​ច្រើនពេក​
រឿងនេះ​គឺជា​ដំបូន្មាន​ជាពិសេស​សម្រាប់​អ្នកមាន​ផ្ទៃពោះ​ដំបូង​ព្រោះថា​រាល់​ព័ត៌មាន​គួរ​ឲ្យ ខ្លាច​អាចធ្វើ​ឲ្យ​អ្នក​ស្ត្រេ​សបាន ទោះបីជា​វា​តិចតួច​បំផុត​ក៏ដោយ​។ ការដែល​បារម្ភ ច្រើនពេក​អាច​បណ្តាល​ឲ្យ​រំខាន​ដល់​ការ​គេង​នៅពេល​យប់​បាន​។ ដូច្នេះ​ចូរ​ជឿជាក់​លើ ការណែនាំ​របស់​គ្រូពេទ្យ​ថា វា​គឺជា​រឿង​ធម្មតា​ទេ​សម្រាប់​រឿង​តិចតួច​នោះ​៕ ដោយៈ health.com.kh