រឿង​ដែល​ជរា​ជន​ត្រូវ​ដឹង​! ការថែទាំ​ចៅ​ជួយ​ឱ្យ​តា​យាយ​អាយុ​វែង​

328

​ការថែទាំ​ចៅ អាចជួយ​ឱ្យ​តា យាយ​បន្ថយ​យ៉ាងច្រើន​នូវ​ហានិភ័យ ឆាប់​ស្លាប់​និង​អាយុ​វែង ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​ជឿថា ការមើល​ថែ​ចៅ​អាចជួយ​តា​យាយ​បន្ថយ ភាព​តានតឹង​ក្នុងពេល​ភាព តានតឹង​ធ្វើ ឱ្យ​កើន​ហានិភ័យ​ឆាប់​ស្លាប់ ។​

​ការស្រាវជ្រាវ​ត្រូវបាន​ធ្វើឡើង ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់ ដោយ​ពួកគេ​បាន​វិភាគ ទិន្នន័យ​សុខភាព របស់​មនុស្ស​៥០០​នាក់ មាន​អាយុ​លើស ៧០​ឆ្នាំ ។ ទិន្នន័យ​ទាំងនេះ ត្រូវបាន ប្រមូល​រយៈពេល​២០​ឆ្នាំ​នៅ​អាល្លឺម៉ង់​។​
​ ​
​ការវិភាគ​បង្ហាញថា តា​យាយ ដែល​មើលថែ​ចៅ​នឹងមាន​ហានិភ័យ​ស្លាប់​ទាប​ជាង​៣៧​ភាគរយ ប្រៀប​នឹង អ្នក​គ្មាន​ចៅ ឬ​មិន​ថែទាំ​ចៅ ។ លទ្ធផល ស្រាវជ្រាវ​នេះ បានទទួល​ការយល់ ស្រប​ពី​អ្នកជំនាញការ ។​
​ ​
​ពិតជា​មាន​ទំនាក់ទំនង​រវាង ការមើល​ថែ​ចៅ​ជាមួយនឹង​ផល ប្រយោជន៍​បន្ថយ​ភាព​តានតឹង​នៅ មនុស្ស​ចាស់ ។ ក្នុងពេលនោះ​, ការ​តាន តឹង​ច្រើន​នឹងធ្វើ​ឱ្យ​កើន​ហានិភ័យ​ឆាប់ ស្លាប់ ។ លោក បណ្ឌិត Ronan Factora អ្នកជំនាញការ​អំពី​ជំងឺ​មនុស្ស​ចាស់​នៅ មន្ទីរពេទ្យ Cleveland សហរដ្ឋ អាម៉េរិក បានឱ្យដឹងថា ការស្រាវជ្រាវ​មួយចំនួន មុនៗ​នេះ​បង្ហាញថា ភាព​តានតឹង​អាច ធ្វើឱ្យ​កើន​ហានិភ័យ​ស្លាប់​ចំពោះ​មនុស្ស ចាស់​,​ពិសេស​ចំពោះ​អ្នកផ្សារភ្ជាប់​ស្អិត ល្មួត​ជាមួយ គូជីវិត និង​ឆ្លងកាត់​ទុក្ខព្រួយ ពេល​ប្រពន្ធ ឬ​ប្តី​ស្លាប់ ។​
​ ​
​ក្រៅពីនេះ ការ​បាន​ជិតស្និទ្ធ និង ថែទាំ​ចៅ​នូវ​នាំ​មកឱ្យ​មនុស្ស​ចាស់​នូវ ផលប្រយោជន៍​មួយទៀត គឺ​រក្សា​ទំនាក់ ទំនង​សង្គម​, ផ្តើម​ពី​នោះ​ជួយ​ឱ្យ​ខួរ ក្បាល​មាំមួន ។​

​ប្តូរ​មកវិញ​ចំពោះ​ក្មេងៗ​, ពួក​អ្នក ជំនាញការ​ចាត់ទុកថា ពេល​ពួកគេ​ត្រូវ បាន​តា​យាយ​មើលថែ នឹង​ផ្តល់​គុណប្រយោជន៍​ច្រើន​ខាង​ផ្នែក​អារម្មណ៍ ៕ ប្រែ​សម្រួល​: រតនៈ​