រឿង​ដែល​អាចធ្វើឱ្យ​ថ្លើម​អ្នក​ខូច​ដោយ​មិនដឹង​ខ្លួន​

1657
ចែករម្លែក

ជាតិ​ផ្អែម​
​កាលណា​អ្នក​ញ៉ាំ​ជាតិ​ផ្អែម ច្រើន មិន​ត្រឹមតែ​មិនល្អ​ចំពោះ​ធ្មេញ​ទេ ថែមទាំង​ប៉ះពាល់​ដល់​ថ្លើម ទៀតផង ។ សរីរាង្គ​មួយ​នេះ ប្រើប្រាស់​ជាតិ​ស្ករ​មួយ ប្រភេទ​ឈ្មោះថា Fructose ដើម្បី​បង្កើត ជា​ជាតិ​ខ្លាញ់ ។ កាលណា​អ្នក​ញ៉ាំ​ជាតិ ផ្អែម​កែច្នៃ​ច្រើន វា​នឹង​ធ្វើឱ្យ​កើនឡើង​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​នាំ ឱ្យ​កើតជា​ជំងឺថ្លើម​បាន ។ ការសិក្សា​ខ្លះ​បាន​បង្ហាញថា ជាតិ​ស្ករ​អាច​បំផ្លាញ​ថ្លើម ដូច​គ្រឿង ស្រវឹង​ដែរ​ទោះបីជា​អ្នក​មិន​ធាត់​ក៏ដោយ ។
​ ​
​ធាត់​
​កាលណា​មាន​ជាតិ​ខ្លាញ់​ក្នុង ខ្លួន​កើនឡើង នោះ​វា​ក៏​អាចបង្កើត កោសិកា​ខ្លាញ់​ក្នុង​ថ្លើម​ដែរ ហើយ​រឿង នេះ​គេ​ហៅថា ជំងឺ​ខ្លាញ់​រុំ​ថ្លើម ។ ដូច្នេះ​ថ្លើម​អាច​នឹង​ហើម​ទៅៗ ។ រយៈពេល យូរ​ទៅៗ វា​អាច​ពិបាក​ធ្វើការ និង​ឡើង​រឹង រហូតដល់​ទៅជា​ក្រិន​ថ្លើម​តែម្តង ។
​ ​
​ញ៉ាំ​ថ្នាំ​បំប៉ន​វីតាមីន A ច្រើនពេក​
​រាងកាយ​អ្នកត្រូវការ​វីតាមីន A ដើម្បី​បំពេញតម្រូវការ​ផ្សេងៗ ហើយ វា​ពិតជា​មិន​អី​ឡើយ បើសិនជា​អ្នកទទួល បាន​វាពី​រុក្ខជាតិ​ដូចជា ផ្លែឈើ និង​បន្លែ ស្រស់ៗ​ជាពិសេស​បន្លែ ឬ​ផ្លែឈើ​ពណ៌ ក្រហម ទឹកក្រូច និង​លឿង ។ ប៉ុន្តែ​បើ សិន​ជា​អ្នក​ប្រើ​ថ្នាំ​បំប៉ន​ដែលមាន វីតាមីន A ខ្ពស់​វិញ វា​អាចជា​បញ្ហា មួយ​សម្រាប់​ថ្លើម​វិញ ។
​ ​
ភេសជ្ជៈ​កំប៉ុង​
​ការស្រាវជ្រាវ​បានបង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ច្រើន​ទំនង ជា​អាចមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែរ ប៉ុន្តែ មិនមែន​ដោយសារ​គ្រឿង​ស្រវឹង​ទេ ។ ការសិក្សា​មិនបាន​អះអាងថា ភេសជ្ជៈ នេះ​គឺជា មូលហេតុ​ឡើយ ។ ប៉ុន្តែ​បើសិន ជា​អ្នក​អាច​កាត់បន្ថយ​ភេសជ្ជៈ​មាន​ជាតិ ហ្គាស​ច្រើន​បាន នោះ​គឺជា​រឿង​ល្អ​មួយ​។
​ ​
​ថ្នាំ​ប្រភេទ Acetaminophen
​នៅពេល​អ្នក​ឈឺ​ខ្នង ឈឺ ក្បាល ឬ​ផ្តាសាយ អ្នក​ប្រហែលជា​ត្រូវ រក​ថ្នាំ​ដើម្បី​លេប​ហើយ ។ ចូរ​ប្រាកដថា អ្នកប្រើប្រាស់​វា​ក្នុង​កម្រិត​ដែល​ត្រឹមត្រូវ​ផង ។ បើសិនជា​អ្នក​ប្រើ​ច្រើន ជាពិសេស ពពួក​ថ្នាំ Acetaminophen វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម​បាន ។
​ ​
ជាតិ​ខ្លាញ់ Trans Fats
​ខ្លាញ់​ប្រភេទ Trans Fats គឺជា ខ្លាញ់​ដែល​បង្កើត​ដោយ​មនុស្ស ហើយ វា​មាននៅ​ក្នុង​អាហារ វេច​ខ្ចប់​មួយចំនួន ដែរ ។ របប​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ Trans Fats ខ្ពស់​ទំនងជា​ធ្វើឱ្យ អ្នក​ងាយ នឹង​ឡើង​ទម្ងន់​ណាស់ ។ តែ​រឿងនេះ មិនមែន​ល្អ​ចំពោះ​ថ្លើម​ឡើយ ។

គ្រោះថ្នាក់​កើតឡើង​ដោយ​ចៃដន្យ​
​គ្រូពេទ្យ​អាច​នឹង​មុត​ម្ជុល​ដែល ពួកគេ​បាន​ចាក់​ទៅ​អ្នកជំងឺ ។ ឬ​អ្នក​ដែល ប្រើ​ថ្នាំញៀន​ហើយ​ប្រើ ម្ជុល​រួមគ្នា ។ ម្ជុល មិនមែនជា​បញ្ហា​ទេ តែ​អ្វី​ដែលជា​បញ្ហា គឺជា​អ្វីដែល​នៅក្នុង​នោះ ។ ជំងឺ​រលាក ថ្លើម​ប្រភេទ C អាច​ចម្លង​តាម​ឈាម ។ ទោះបីជា​វា​គ្រាន់តែ​កើតឡើង​ម្តង ក៏ដោយ យក​ល្អ​គួរតែ​ធ្វើតេស្ត​រកមើល​ជំងឺ​នេះ​ផង​ទៅ ៕ ដោយ​៖ health.com.kh

#