រឿង​ដែល​អ្នក​មិនគួរ​ធ្វើ​ពេល​កំពុងតែ​ញ៉ាំ​តែម្តងៗ​

426
ចែករម្លែក

​អ្នក​ប្រាកដជា​ធ្លាប់​ល្បី​យូរហើយ​អំពី​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ការ​ញ៉ាំ​តែ​ ដូចជា តែ​ខ្មៅ តែ​ស បៃតង ឬ​តេ​អ៊ូ​ឡុង​ជាដើម​។ ហេតុដូច្នេះ​ហើយ​បានជា​អ្នក​អាច​នឹងមាន​ទម្លាប់ញ៉ាំ​តែ​នេះ​ជា​ទៀងទាត់​។ ប៉ុន្តែ​មិនមែន​ដោយសារតែ​តែមាន​ប្រយោជន៍​ច្រើន​បែបនេះ មានន័យថា​អ្នក​អាច​ញ៉ាំ​វា​ក្នុង​ទម្រ​ង់អ្វី​ក៏បាន​តាមចិត្ត​ចង់​ឡើយ​។​

​អ្នកជំនាញ​និយាយថា មាន​មធ្យោបាយ​ច្រើនណាស់​ដែល​យើង​អាច​ញ៉ាំ​តែ​បាន ប៉ុន្តែ គេ​បានដាក់​បម្រាម​រឿង​មួយចំនួន​ក្នុងពេល​ញ៉ាំ​តែម្តងៗ​។ បម្រាម​ទាំងនោះ​មានដូចជា​៖

១. ញ៉ាំ​ភ្លាមៗ​ក្រោយ​បាយ​រួច​
​ចូរ​តម​ការ​ញ៉ាំ​តែ​ភ្លាម​ក្រោយពី​បាយ​រួច ​ព្រោះ​រឿងនេះ​អាច​រំខាន​ដល់​ការរំលាយ​អាហារ​បាន ដូច្នេះ​រាងកាយ​នឹង​កង្វះ​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​។ យក​ល្អ​អ្នក​គួរតែ​រង់ចាំញ៉ាំតែ​យ៉ាងហោចណាស់​កន្លះ​ម៉ោង​សិន​ក្រោយពី​ញ៉ាំ​អាហារ​រួច​។ តែ​បើសិនជា​អ្នកកំពុងតែ​ជួប​បញ្ហា​ក្រពះ​មិន​កិន អ្នក​អាច​ញ៉ាំ​តែ​ខ្ញី​បាន​ដើម្បី​សម្រួល​ដល់​ការរំលាយអាហារ​វិញ​។​

២. ញ៉ាំ​មុន​បាយ​
​វា​មិនសូវ​ខុសគ្នា​ឡើយ​អ្នក​គួរតែ​កុំ​ញ៉ាំ​តែ​ឲ្យ​សោះ​រយៈពេល​មួយ​ម៉ោង​មុនពេល អង្គុយ​ញ៉ាំ​បាយ​។ ព្រោះ​ការ​ញ៉ាំ​តែ​ហើយ​ញ៉ាំ​បាយ​ភ្លាមនោះ​វា​នឹងធ្វើ​ឲ្យ​អាហារ​ដែលញ៉ាំ​រួច​នឹង​គ្មាន​ប្រយោជន៍​ទាំងអស់​។ ប៉ុន្តែ​បើសិនជា​អ្នក​ចង់​សម្រក​ទម្ងន់​ការ​ញ៉ាំ​តែមុន​អាហារអាចជា​រឿង​ល្អ​ ហើយ​វា​ក៏​មិនអាច​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​បាយ ច្រើន​ជ្រុល​បានដែរ​។

៣. ការ​ញ៉ាំ​តែ​ក្នុង​កម្រិត​ខ្លាំងពេក​
​អ្នក​អាច​ទទួលបាន​ប្រយោជន៍​ពី​ការ​ញ៉ាំ​តែ​មិន​ខ្វល់​ថា វា​ជា​តែ​ក្តៅ ត្រជាក់ ឬ​សីតុណ្ហភាព​ធម្មតា​ឡើយ​។​ប៉ុន្តែ​វា​នឹង​ក្លាយទៅជា​រឿង​ខុសគ្នា​ដាច់​វិញ​បើសិនជា​អ្នក​ញ៉ាំ​តែក្នុង​សីតុណ្ហភាព​ក្តៅ​ពេក ព្រោះ​វា​នឹង​ផ្តល់​ផលប៉ះពាល់​ជាង​ផល​ល្អ​។ ក្រៅពី​ធ្វើឲ្យ​រលាកមាត់ ការ​ញ៉ាំ​តែ​ក្តៅ​ពេក​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្នុង​មាត់ ក្រពះ និង​បំពង់​លើ​ក្រពះ​។

៤. ការ​ញ៉ាំ​តែ​ចាស់​ពេក​
​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​តែ​វា​ពិតជា​អាស្រ័យទៅលើ​ចំណង់​ចំណូលចិត្តអ្នក​ផ្ទាល់​ទេ ថា​ត្រូវការ​ញ៉ាំ​តែមួយ​ពែ​ងដែល​ចាស់ ឬ​ស្តើង​ទើប​ឆ្ងាញ់​។ ប៉ុន្តែ​អ្នកជំនាញ បាន​ណែនាំ​ច្បាស់​ថា មនុស្ស​គ្រប់គ្នា​មិនគួរណា​ញ៉ាំ​តែ​ដែល​ចាស់​ពេក​ឡើយ​ព្រោះថាវា​នឹង​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ដូច​កាហ្វេ រហូតដល់​ប៉ះពាល់​ដល់​ការ​គេង​នៅពេលយប់​បាន​។​

៥. ឆុង​ភ្លាម​គួរ​កុំ​ទុក​យូរពេក​
​ក្បួន​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ ចូរ​ញ៉ាំ​តែ​ភ្លាម​នៅពេល​ឆុង​រួច​។ នេះ​ដោយសារតែវា​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ជាច្រើន ប៉ុន្តែ​បើសិនជា​អ្នក​ទុក​វា​ចោល​យូរពេក​វា​នឹងបាត់បង់​កាន់តែច្រើន​ដែរ​។ ហេតុដូច្នេះ​ហើយ​ទើប​ការ​ញ៉ាំ​តែ​គឺ​មិនត្រូវ​ធ្វើឡើង​យូរ​ជាងមួយថ្ងៃ​ឡើយ​សម្រាប់​មួយ​ប៉ាន់​ល្មម​ដែល​ឆុង​រួច​៕ ដោយៈ health.com.kh /ha

#