រឿង​ធំ​ហើយ ! ប៉ូលិស​បាញ់​មន្ត្រី​យោធា ​កូនលោក​ផ្កាយ​បី​ដោយសារ​ហៅ​មិន​ឈប់​

1014
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​ភ្នំពេញ ​៖ ករណី​ប៉ូលិស​ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ មួយក្រុម​ដេញ​បាញ់​មន្ត្រី​យោធា​នៅ​អង្គរក្ស និង​ត្រូវជា​កូន​ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​បី ចំណុច​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ កំពុងតែ​ធ្វើឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ទាហានដែលប៉ូលិសបាញ់ឲ្យរបួស

​ជនរងគ្រោះ​ឈ្មោះ ឯល ស៊ឹម​សុភ័ក្ត្រ ជា​មន្ត្រី​យោធា​ស័ក្តិ​បី នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវ​ប៉ូលិស​បាញ់​បាក់​ភ្លៅ​ខាងស្តាំ និង​របួស​ត្រង់​ត្រគាក​។ ជនរងគ្រោះ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី រួច​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។

​ជនរងគ្រោះ​បាន​អះអាងថា ខ្លួន​មិនបាន​បាញ់​តដៃ​ជាមួយ​ប៉ូលិស ដូចជា​ការលើកឡើងរ​បស់​ក្រម​ប៉ូលិស​នោះទេ​។ ហើយ​នៅពេល​បាញ់​ត្រូវ​ភ្លាម ខ្លួន​ចង់​ប្រាប់ថា ខ្លួន​ក៏​ជា​សមត្ថកិច្ច​ដែរ តែ​គេ​មិន​ស្តាប់​វ៉ៃ​យកៗ និង​ចាប់​ដាក់​ខ្នោះ​ថែមទៀត​។ ចំណែក​កាំភ្លើង​របស់គាត់ “​ជន​គ្រោះ​” ម៉ា​កឡុក​៩៨ មាន​១២​គ្រាប់​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ នឹងដាក់​ប្តឹង​ក្រុមប៉ូលិស​ដែល​បាន​ជិះ​ម៉ូតូ​ដេញ​បាញ់​លើ​លោក​ឯល ស៊ឹម​សុភ័ក្ត្រ ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សម្តេច​ក្រឡស​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង​តុលាការ ដើម្បី​យុត្តិធម៌ ដើម្បី​យក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខ​ណៈ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣ ធ្វើការ​ដេញចាប់​ជនសង្ស័យ​២​នាក់​តាំងពី សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ រហូតមក​ចំណុច​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ មានការ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ បណ្ដាល​ឲ្យ​មន្ត្រី​យោធា​ម្នាក់​រងរបួស “​បាញ់​បាក់​ភ្លៅ​”​៕B/