រឿង​បង្ហោះ​រូប​ចំ​ថ្ងៃ​រៀបកា​រៈ អ្នកនាង ធី សុវណ្ណ​ថា តទល់​ជាមួយ​លោក ហេង ឡុង បកអាក្រាត​រឿង​និង​គំរាម​ប្តឹង​តារា​សម្តែង​ម្នាក់​ថា​ជា​ប្រពន្ធ ផែ សុវណ្ណ​រិ​ទ្ធ​

170
ចែករម្លែក

ភ្នំពេញៈ អ្នកនាង ធី សុវណ្ណ​ថា ដែលជា​សកម្មជន​នយោបាយ​ស្ត្រី​ម្នាក់​បានចេញ​មុខ​តទល់​មុខជា​មួយ​លោក ហេង ឡុង តំណាង​សមាគម​សិល្បករ​ខ្មែរ ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​ចោទ​នាង​ថា​បាន​យកប្តី​របស់គេ​គឺ​លោក​ផែ សុវណ្ណ​រិ​ទ្ធ ។ អ្នកចោទ​នាង​គឺ​កញ្ញា អេង ចរិយា ។​អ្នកនាង​ក៏បាន​គំរាម​ប្តឹង​វិញ​ទៅ​តារា​សម្តែង​កញ្ញា អេង ចរិយា រួមទាំង​លោក ហេង ឡុង ផង​។​

​កាលពី​យប់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី បាន​មកដល់​សមាគម​សិល្បករ​ខ្មែរ​ជួប​តទល់គ្នា​ជាមួយ​លោក ហេង ឡុង ដែល​ប្តី​អ្នកនាង ច​ន លក្ខិណា (​ប្រធាន​)​ដើម្បី​ធ្វើ​សន្និសីទកាសែត​បាន​បក​ស្រាយ រឿង​ចោទប្រកាន់​លោក ផែ សុវណ្ណ​រិ​ទ្ធ មាន​ប្រពន្ធ​ ហើយ​មក​រៀបការ​ជាមួយនឹង​នាង​ទៀត​កាលពី​ថ្មីៗ​នេះ​។ ក្រោម ក្រសែ​ភ្នែក​និង​សំណួររបស់​អ្នកកាសែត​ជាច្រើន​អ្នកនាង ធី សុវណ្ណ​ថា​មុននឹង​ធ្វើការ​បកស្រាយ​បាន​អុជ​ធូប​ស្បថ​ដោយអះអាងថា ផ្ទុះ​រឿងនេះ​នាង​ពិត​ឈឺចាប់​ ហើយ​រឿងនេះ​មិនមែន​សម្តែង ​ហើយ​ជាពិសេស​នាង​មិនអាច​ទទួលយកបានឡើយ ព្រោះ​លោក ផែ សុវណ្ណារិទ្ធ រួម​រស់នៅ​ជាមួយ​អស់​រយៈពេល​ប្រាំ​មក​ឆ្នាំ​ តាំងពី​មិនទាន់​រៀបការ​ហើយ ជា​ប្តី​របស់​នាង​ត្រឹមត្រូវ​ពេញ​ច្បាប់​។​មូលហេតុ​អ្វី​បានជា​លោក ហេង ឡុង បង្ហោះ​វីដេអូ​សម្ភាស​កញ្ញា អេង ចរិយា ចោទ​នាង​យកប្តី​គេ​។​នាង​មិន​សុខ​ចិ​ត្ដ​ឡើយ​ចំពោះ​រឿង​ចោទប្រកាន់​នាង​ថា​យកប្តី​គេ ​ខណៈ​រឿងនេះ​ផ្ទុះ​ចំ​ថ្ងៃ​នាងរៀបការ កាលពី​ប៉ុន្មានថ្ងៃ បង្ក​ឱ្យ​ភាគី​គ្រួសារ​ឪពុកម្តាយ​ទាំង​សង​មិន​សប្បាយចិត្ត​​ មើលមុខ​មិនសូវ​ចំ​។

​អ្នកនាង ធី សុវណ្ណ​ថា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នោះ​ថា កញ្ញា អេង ចរិយា ដែល​និយាយ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្សាយផ្ទាល់​ពី​ជាមួយ​លោក ហេង ឡុង (​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៩)​ដោយនិយាយ​មាន​បញ្ហា​ខ្វះចន្លោះ និង​សង្ស័យ​ជាច្រើន​។ ដូចជា​ចំណុច​ថា នាង​និង​ប្តី​នាង​ស្គាល់គ្នា​រស់នៅ​ជាមួយ​តាំងពី​ប្រាំបួន​ឆ្នាំមុន​មកម្ល៉េះ ។ អ្នកនាង​លើក​ជាសំណួរ​ថា អេង ចរិយា ឥឡូវ​ទើប​អាយុ​ជាង​២០​ឆ្នាំ​សោះ មិនដែល​រាប់អាន​ស្រឡាញ់​ជា​ប្តី​ប្រពន្ធ​តាំងពី​អាយុមិនទាន់​ពេញវ័យ​។ ឪពុកម្តាយ​នាង​អត់​មាន​មើលថែ​នាង​ទេ បានជា​បណ្តោយ​បែបនេះ​។ ចំណុច​បែបនេះ នាង​គិតថា អេង ចរិយា និយាយ​មក​មិន​សម​ទាល់​សោះ ហើយ​មួយទៀត​កាលពី​ប្រាំ​ឆ្នាំមុន នាង​និង​លោក ផែ សុវណ្ណារិទ្ធ ធ្លាប់​ទៅលេង​ប្រទេស​ថៃ​ជាមួយគ្នា ដែល​រឿងនេះ​មិនមែនជា​ការពិត​សោះ ព្រោះ​រយៈពេល​ប្រាំ​មួយឆ្នាំ​កន្លងមកនេះ នាង​និង​ប្តី​រួមរស់​ជាមួយគ្នា​ជា​យូរ​មកហើយ​ ទៅណា​មក​ទៅណា​ក៏​ទៅជា​មួយ សូម្បី​ទៅធ្វើ​ការ ឬចេញទៅ​ក្រៅប្រទេស ហាក់បីដូចជា​ឪពុក បងប្រុស ឬ អង្គរក្ស​តាម​ការពារ​ជាប់​រហូត ។​មូលហេតុ​អ្វី​អាច​ទៅ​ប្តី​នាង មាន​ពេល​ជូន​ដល់​ដើរ​ឬ​ទៅ​ស្រឡាញ់​ស្គាល់ អេង ចរិយា នោះ​។

​ជា​នារី​ខ្មែរ​ម្នាក់​ធ្លាប់​ទទួលពាន​សរសើរ​ជា​តំណាង​កម្ពុជា​ក្នុង​កម្មវិធី​ប្រកួត​កញ្ញាឯក​មួយ​នៅ​ប្រទេស​កូរ៉េ​កាលពី​ឆ្នាំ​២០១៨ ​អ្នកនាង ធី សុវណ្ណ​ថា បាន​ឆ្លើយ​យ៉ាង​ក្តៅស្លឹកត្រចៀក​ថា តារា​ស្រី អេង ចរិយា​ម្នាក់​មានបំណង​មិនល្អ​យ៉ាងពិតប្រាកដ​។ ប្រសិនបើ​នាង​ជា​ប្រពន្ធ​លោក ផែ សុវណ្ណារិទ្ធ ពិតមែន ​មូលហេតុ​អ្វី​បានជា​មិន​មករក​រឿង​តាំងយូរ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ នាង​រស់​ជាមួយ​ប្តី​នាង​ធ្វើ​កម្មវិធី​រាប់មិនអស់ ម៉េច​មិន​លេចមុខ​មករក​រឿង​ បែរជា​ថ្ងៃរៀបការ​របស់​នាង​និង​លោក​ផែ សុវណ្ណារិទ្ធ លេច​មក​និយាយ​មក​សម្ភាសន៍​ជាមួយ​លោក ហេង ឡុង ។ នាង​មិន សុខចិត្ត​ឡើយ​ចំពោះ​រឿង ដែល​មួលបង្កាច់​បង្ខូចកេរ្តិ៍​ប្តី​របស់​នាង​និង​មានបំណង​ចង់ឱ្យ​បែកបាក់​គ្រួសារ​។ នាង​ក៏ទុកពេល​ឲ្យ​នាង​ចរិយា​មក​ចេញមុខ​បកស្រាយ​តទល់​ជាមួយ​នាង ប្រសិនបើ​មិន​បែបនេះ ​នឹង​នឹងដាក់​ពាក្យ​ប្តឹង​នាង អេង ចរិយា ដែលជា​តារាចម្រៀង​និង​សម្តែង​ស្រី​រូបនេះ​ឱ្យមក​ទទួលខុសត្រូវ​។​

​តាម​ការព្រមព្រៀង​គ្នា​នៅមុន​ការធ្វើ​សន្និសីទកាសែត​នេះ​គឺ​ភាគី​ក្នុង​ជម្លោះ​នេះ​ពិសេស​នាង អេង ចរិយា បាន​អះ អាង​ថា​នឹង​មក​និយាយ​តទល់​គ្នា​ផ្ទាល់​។​ប៉ុន្តែ​ពេល​ណាត់​មកដល់ នាង ចរិយា មិន​បានមក​តាម​ការ​ណាត់​ទេ​។ លោក ហេង ឡុង បាន​ឆ្លើយ​ទាំង​អេះ​អុញ​នៅពេលអ្នកនាង​សួររក​នាង ចរិយា​។​លោ​កថា​ទាក់ទង​មិនបាន​។​

​ផ្តើមចេញពី​អវត្តមាន​គូប្រជែង​ចោទប្រកាន់​នេះ​អ្នកនាង​ធី សុវណ្ណ​ថា បានប្រកាស​នឹង​ផ្តល់រ​ង្វាន់​ជូន​អ្នកណា​ដែលអាច​ផ្តល់ដំណឹង​ពី​តារា​ស្រី អេង ចរិយា ដែល​កំពុង​លាក់​មុខ​នេះ​នូវ​ទឹកប្រាក់​ជា​រង្វាន់​មួយ​ម៉ឹ​ន​ដុល្លារ​។

​ជា​ចុង​ក្រោយនេះ​នៃ​សន្និសីទកាសែត អ្នកនាង ធី សុវណ្ណ​ថា បាន​ពន្លះ​ខ្លាំងៗ​ទៅលើ​លោក ហេង ឡុង ដែល​ដើរតួ តំណាង​សមាគម​សិល្បករ​ខ្មែរ​ហើយ​អនុញ្ញាតឱ្យ​កញ្ញា អេង ចរិយា ធ្វើ​កិច្ច​សម្ភាស​ជាមួយ​លោក​បើកដៃ​ឱ្យធ្វើ ការចោទប្រកាន់​នាង​និង​ប្តី​ដែល​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​របស់​នាង​ព្រមទាំង​បង្ហោះ​រូបភាព​នេះ​ដោយ​ទាំង​សួរ​នាង​ទៀតផង​។ នាង​ក៏បាន​ប្រកាស​ដកខ្លួន​ចេញពី​សមាជិក​គាំទ្រ​សមាគម​សិល្បករ​ខ្មែរ និង ខឹង​ខ្លាំង​ទៅលើ​លោក ហេង ឡុង ដោយ​ចោទថា​ជា​មនុស្ស​លំអៀង​ចង់​កេងចំណេញ​ពី​នាង​និង​លោក ផែ សុវណ្ណារិទ្ធ ។ នាង​ក៏​មិន​ព្រម​ទទួល​ពាក្យសុំទោស​របស់លោក ហេង ឡុង​ឡើយ​។​

​ចំណែក​លោក ហេង ឡុង នៅពេល​ទទួល​ប្រតិកម្ម​ខ្លាំង​ពី ធី សុវណ្ណ​ថា​ក្នុង​សន្និសីទកាសែត​បែរជា​រាង​ខ្សោយ​សម្តី និយាយ​មិន​ដូច​ថ្ងៃមុន​ជាមួយ​កញ្ញា អេង ចរិយា ដែល​ចោទ ធី សុវណ្ណ​ថា យកប្តី​គេកាលពី​ថ្ងៃនោះ​។ លោក​យល់ព្រម​ទទួល​ស្គាល់​កំហុស​ផ្នែក​សីលធម៌ សម្តែង​ការ​អារម្មណ៍​សោកស្តាយ ប៉ុន្តែ​លោក​អះអាងថា​លោក​មិនបានខុស​នឹង​ផ្នែក​ផ្លូវច្បាប់​ឡើយ ព្រោះ​ធ្វើការ​ផ្សាយ​ដូច​កាសែត​។ លោក​ថា លោក​បាន​បង្ហោះ​និង​និយាយ​មែន​ តែ​លោក មិនបាន​និយាយ​ចោទប្រកាន់​អ្នកនាង​ធី សុវណ្ណ​ថា ដែរ​។​

​ចំណែក​អ្នកនាង​ធី សុវណ្ណ​ថា បាន​បញ្ជាក់ថា បានរៀបចំ​បណ្តឹង​ប្តឹង នាង អេង ចរិយា និង​លោក ហេង ឡុង ហើយ​ទុក​ឲ្យ​ផ្លូវច្បាប់​ដោះស្រាយ ​រឿង​ទារជំងឺចិត្ត​ប៉ុន្មាន​នោះ​នាង​មិនទាន់​និយាយ​ទេ​។ នាង​ថា​នាង​មិនអាច​ទទួលពាក្យ​សុំទោស​បានទេ​ ព្រោះ​រឿង​មួយ​នេះ​បាន​បំផ្លាញ​កិត្តិយស​របស់​នាង គ្រួសារ​នាង​ពិសេស​ការផ្សាយ​នេះនៅ​ចំ​ពេលដែល​នាង​រៀបការ​។​ជា​ពេល​ល្អ​របស់​នាង​ដែល​រង់ចាំ​ជា​យូរ​មកហើយ​៕ ដោយៈ បូ​រិ​ន​/Ha