រឿង​បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង​: ផ​ន្តា​ទោស​មេដឹកនាំ​សហជីព​៦​រូប ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​៦​ខែ តែ​ព្យួរទោស​

563
ចែករម្លែក
  • 140
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: តុលាការ​បានសម្រេច​ផ្តន្ទាទោស​មេដឹកនាំ​សហជីព​ចំនួន ០៦​រូប ឲ្យ​ជាប់ទោស​២​ឆ្នាំ ៦​ខែ ពាក់ព័ន្ធ​នឹង​ករណី​ដឹកនាំ​ធ្វើបាតុកម្ម​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាលពី​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ ប៉ុន្តែ​ទោស​នេះ ត្រូវបាន​ព្យួរ និង​បង្គាប់​ឲ្យ​មេដឹកនាំ​សហជីព​ទាំង​០៦​នាក់ រួមគ្នា​សង​សំណង​ទៅ​ជនរងគ្រោះ ជា​មន្ត្រីនគរបាល ចំនួន​២​នាក់ ចំនួន​៣០​លាន​រៀល​។ ការសម្រេច​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​។​

​ការប្រកាស​សាលក្រម​នេះ គឺ​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​មេដឹកនាំ​សហជីព កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​។ ប៉ុន្តែ​សវនាការ​នេះ មិនមាន​មេដឹកនាំ​សហជីព​ទាំង​០៦​នាក់ ចូលរួម​នោះទេ មានតែ​មេធាវី​តំណាង​ចូលរួម​។

​សវនាការ​នេះ មាន​លោក អ៊ឹម វណ្ណៈ ជា​ចៅក្រម​ជំនុំជម្រះ លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ និង​លោក វុន សុជាតិ ជា​ក្រឡាបញ្ជី​សវនាការ​។​
​មេដឹកនាំ​សហជីព​ដែល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​ធ្វើបាតុកម្ម​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង មានដូចជា​៖ ១.​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ២. លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​។ ៣. លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។ ៤. លោក​ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​។ ៥. អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា និង​ទី​៦. អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​។​

លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា

​មេដឹកនាំ​សហជីព​ទាំង​០៦​នាក់ ចាប់​ចោទ​ពីបទ​ប្រព្រឹត្ត​៖ ផ្តើមគំនិត​ក្នុង​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។ ផ្តើមគំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ដោយ ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​ ផ្តើមគំនិត​ក្នុង​អំពើ គំរាមកំហែង​ថា នឹងធ្វើ​ឲ្យ​ខូចខាត​ដែល ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ និង​ពីបទ​ផ្តើមគំនិត ក្នុង​អំពើ​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ រហូតដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ បទល្មើស​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា ២១៨ , មាត្រា ៤១១ , មាត្រា ៤២៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៧៨ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជា​កម្មករ និយោជិត​ជាង ១៧.០០០ នាក់​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​រំលឹក​ជាថ្មី​ម្តងទៀត​ដោយ​ជំរុញ​ឲ្យ​តុលាការ​ព​ន្លឿ​ន​ការបញ្ចប់​នីតិវិធី​សាកសួរ​ឬ​សម្រេច​ថា​តើ​សំណុំរឿង​ណា​ត្រូវ​បើកសវនាការ សំណុំរឿង​ណា​ត្រូវ​ទម្លាក់ចោល​ពាក់ព័ន្ធ​និង​មេ​សហជីព​មួយចំនួន​ដែល​កំពុងមាន​បណ្តឹង​នៅ​តុលា ការ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅក្នុង​ឆ្នាំ ២០១៨ នេះ កុំ​ឲ្យ​មាន​បន្តទៅ​ឆ្នាំ ២០១៩ ទៀត​។
​សម្តេច​តេ​ជោ​បានស្នើ​ឲ្យ​សហជីព​ទាំងឡាយ​ដែលជា​ប់​ពាក្យបណ្ដឹង​នៅ​តុលា​ការសុំ​បញ្ជូន​ពាក្យបណ្ដឹង​ទាំងនោះ​ទៅកាន់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​កាត់សេចក្តី​ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​រឿង​ខ្លះ​គឺ​តុលាការ​គេ​មិន ចាត់ការ​។ សម្តេច​តេ​ជោ​បន្តថា បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ក្រសួងយុត្តិធម៌​ទៅ
​បច្ចុប្បន្ន​តុលាការ​កំពុងតែ​ព​ន្លឿ​ន​ការធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​សំណុំរឿង ទាំងនោះ​ដើម្បី​បិទ​បញ្ចប់​នូវ​សំណុំរឿង​ទាំងឡាយ ដើម្បី​ឲ្យ​មេ​សហជីព​មួយចំនួន​ធ្វើការ​របស់ខ្លួន​ដោយ​សេរីភាព​។ សម្តេច​ចាត់ទុកថា​នេះ ជាការ​ធានា​នូវ​សិទ្ធិសេរីភាព និង​សិទ្ធិ​ការងារ​របស់​សហជីព​និង​កម្មករ​ផងដែរ​។

លោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា

​ជាមួយគ្នានេះ​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវ​ឲ្យ​ទាំងអស់គ្នា​គោរព​ច្បាប់​ទាំង​សហជីព ទាំង​ម្ចាស់​រោងចក្រ ទាំង​កម្មករ​សូម​គោរព​ច្បាប់ ទាំងអស់គ្នា ។ សម្តេច​បន្តថា​សូម​បិទ​បញ្ចប់​សំណុំ​រឿងនេះ​នៅ​ចុងឆ្នាំ​២០១៨ នេះ​តែម្តងទៅ កុំ​ឲ្យ​មាន​សំណុំរឿង​បែបនេះ​មាននៅ​ក្នុង​ឆ្នាំ ២០១៩ បន្តទៀត​៕ ល​

#