រឿង​បឹង​សំរោងៈ​ជង់​មិន​ភ្លេច​កុក​

523
ចែករម្លែក
  • 52
    Shares

ដោយៈ​ប​.​ខុន​/ ​ភ្នំពេញៈ​បឹង​សំរោង​ដែល​ត្រូវបាន​ការពារ​ដោយ​អនុក្រឹត្យ​មាន​ផ្ទៃ​សរុប​ចំនួន​៣៣៦​ហិកតា ក្រោយ ពី​ក្រុមការងារ​ធ្វើការ​ដោះ​ស្រា​ស៊ង​ច​ញ្ចឹ​ម​ត្រី នៅក្នុង​បឹង​នេះ​សម្រេច​លទ្ធផល​លើសពី​៥០​ភាគ​រួចមក ក៏​លេចមុខ​អ្នកកាន់កាប់​ដី​បឹង​នេះ​ចំនួន​បី​ក្រុម​មក​ធ្វើការ​តវ៉ា​វិញ​ម្តង​។​


​ ​លោក​ស៊ឹម​សុ​ផង​នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​ក្រុមការងារ វាយតម្លៃ​ស៊ង និង ស្រះ​ចិញ្ចឹម​ត្រី​នៅលើ​ផ្ទៃ​បឹង​សំរោង ស្ថិតក្នុង​សង្កាត់​សំរោង​និង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា ការងារ​ស្រង់​ស្ថិតិ​និង​ដោះស្រាយ​ស៊ង​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​សំរោង សម្រេចបាន​លទ្ធផល​ប្រមាណ​ជា​៦៥​ភាគរយ​ហើយ​ទាំង​ការដោះស្រាយ​និង​រុះរើ​។​
​ ​នាយក​រដ្ឋបាល​និង ជា​អនុប្រធាន​ប្រចាំការ​ខាងលើ​និយាយ​ឲ្យ​ដឹង​ទៀតថា​ស៊ង​ដែល​បានធ្វើ​សម្រង់​ស្ថិតិ​រួច ដោយមាន​កិច្ចសហការ​ពី​ម្ចាស់​ចំនួន​៣៥១​ស៊ង​និង​ស៊ង​ចំនួន​ប្រមាណ​ជា​៥០​គ្មាន​ម្ចាស់​ចេញ​សហការ ។ នៅក្នុង​ចំណោម​៣៥១​ស៊ង មាន​ប្រហែលជា​៦៥​ភាគរយ​បាន​រុះរើ​និង​ដោះស្រាយ​គោលនយោបាយ​រួចហើយ ។ ពេលនេះ​ក្រុមការងារ​នៅតែ​បន្ត​ដោះស្រាយ​និង​រុះរើ​ស៊ង​ដែល​បាន​ដោះស្រាយ​រួច​។
​ ​លោក​ស៊ឹម សុ​ផង និយាយ​ឲ្យ​ដឹង​ទៀតថា​ទន្ទឹមនឹង​ធ្វើការ​ដោះស្រាយ​ស៊ង​ក្រុមការងារ​ក៏បាន​បង្ហូរទឹក​ចេញពី​ក្នុង​បឹង ដើម្បី​គ្រឿងចក្រ​ចូល​កាយ​ព្រំ​តាម​ការ​កំណត់ដោយ​អនុក្រឹត្យ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ចំនួន​ប្រាំពី​គ្រឿង​។ នៅក្នុងពេល​ការជីក​កាយ​ព្រំដី​បឹង​ចាប់ផ្តើម មាន​អ្នកកាន់កាប់​ដី​បឹង​នេះ​ចេញមក​ដាក់ពាក្យ​តវ៉ា​ដល់​ទៅ​បី​ក្រុម​។ ក្រុមទី​១.​កាន់កាប់​២០០​ហិកតា​, ក្រុមទី​២.​កាន់កាប់​១០០​ហិកតា​និង​ក្រុមទី​៣. កាន់កាប់​៣៦​ហិកតា​សុទ្ធតែ​បាន​អះអាងថា​មានកម្ម​សិទ្ធិ​ត្រឹមត្រូវ តាំងពី​មិនទាន់មាន​អនុក្រឹត្យ​គឺ​ក្នុងពេល​បឹង​នេះ​ស្ថិតនៅក្នុង​ការគ្រប់គ្រង​រដ្ឋបាល​ដោយ​ខេត្តកណ្តាល​។​


​ ​ទោះជា​យ៉ាងណា​លោក​ស៊ឹម សុ​ផង​និយាយថា​ធម្មតា​អនុក្រឹត្យ​គឺ​ពិតជា​ត្រូវ​បានន​រាក​រណ៍​នូវ​រាល់​លិខិត​ដែលមាន​ពីមុន​ទាំង​អស់ហើយ តែ​ពេលនេះ​ក្រុម​ការ​គ្រាន់តែ​ដោះស្រាយ​រឿង​ស៊ង​និង​ការពារ​ដី​បឹង​តាម​អនុក្រឹត្យ​។ ឯ​ការតវ៉ា​រឿង​ដីធ្លី​ក្នុង​បឹង​នេះ​យ៉ាងម៉េច​នោះ គឺ​ត្រូវ​សម្រេច​ដោយ​រដ្ឋាភិបាល​។​


​ ​សូម​រំលឹក​ឲ្យ​ដឹងថា​បឹង​សំរោង​ត្រូវបាន​គ្រប់គ្រង​ដោយ​អនុក្រឹត្យ​លេខ​៦៥​អន​.​ស្រ​.​បក ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០០៨​ថា​បឹង​សំរោង​ស្ថិតក្នុង​ឃុំ​សំរោង​ស្រុក​ពញាឮ ខេត្តកណ្តាល​បច្ចុប្បន្ន​ស​ង្កា​ត់​សំរោង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ជាស​ម្ប​ត្ត​សាធារណៈ​របស់​រដ្ឋ​ដែលមាន​ផ្ទៃ​សរុប​៣៣៦​ហិកតា​តាម​ប្រព័ន្ធ​កំណត់​ទីតាំង​ភូមិសាស្ត្រ​ឆ្នាំ​១៩៦០ រួមមាន​ចំនួន​៤៨​ចំណុច​។​


​ ​ក្នុង​គោលបំណង​ការពារ​បឹង​ដែល​គ្រប់គ្រង​ដោយ​អនុក្រឹត្យ ដោយមាន​ការណែនាំ​ពីសា​លា​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ នៅ​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩ បាន​ជូនដំណឹង​ដល់​ម្ចាស់​ស៊ង​ចិញ្ចឹម​ត្រី​និង​ស្រះ​ចិញ្ចឹម​ត្រី ក្នុង​បឹង​សំរោង​ទាំងអស់​ថា ដើម្បី​ការពារ​ផ្ទៃ​បឹង​សំរោង​ទំហំ​៣៣៦​ហិកតា ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​និង​ថែរក្សា​មុខងារ​បឹង​ជា​អាង​ស្រុក ដែលជា​ប្រព័ន្ធ​រំដោះ​ទឹក​ជន់​លិច​មួយ​ភាគពី​ក្នុង​រាជធានី​ភ្នំពេញ​និង​មួយ​ភាគពី​បណ្តា​ខេត្ត​នានា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់​ឲ្យ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ស្តា​របឹង​សំរោង​ឡើងវិញ​ដោយ​កន្លងមក​បឹង​នេះ​ត្រូវបាន​រង​នូវ​ការទន្ទ្រាន​កាន់កាប់ ការសាងសង់​ទំនប់​លើ​ផ្ទៃ​បឹង ធ្វើ​ឲ្យ​ផ្ទៃ​បឹង​គោក​រាក់​និង​រួម​តូច​ទៅៗ លែង​បំពេញ​មុខងារ​របស់ខ្លួន​តទៅទៀតបាន​។​


​ ​វិធានការ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នេះ​ត្រូវបាន​គេ​ហៅថា “​ជង់​មិន​ភ្លេច​កុក​” កំពុង​អនុវត្ត​លើ​បឹង​សំរោង​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង​និង​ជម្រុញ​ឲ្យ​រដ្ឋបាលខេត្ត​មួយចំនួនទៀត​ដូចជា​ខេត្តកណ្តាល​ដែលមាន​បឹង​ការពារ​ដោយ​អនុក្រឹត្យ​ជាច្រើន ត្រូវបាន​គេ​ទន្ទ្រាន​កាន់កាប់​ដែរនោះ គួរតែ​ធ្វើការ​ត្រួតពិនិត្យ​និង​រឹបអូស​យក​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​អនុក្រឹត្យ ដូចដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​អនុវត្ត​នៅ​បឹង​សំរោង​៕SRN