រឿង​ប៉ូលិស​បាញ់បោះ​សេរី ៖ លោក ស ថេត បញ្ជាឲ្យ​ចាត់វិធានការ​ជាបន្ទាន់

213
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

ដោយ​៖​ឆាយា​នាថ​​:ភ្នំពេញ​៖ ​អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានធ្វើ​ការបញ្ជា​ដោយផ្ទាល់​ទៅកាន់​លោក លោកស្រី​ស្នងការ​ង នាយ នាយរង​ការិយាល័យ អធិការ អធិការរង និង​នាយប៉ុស្តិ៍​ទាំងអស់ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ បើក្នុងករណី​មាន​មន្ត្រីប៉ូលិស​រូប​ណា​ធ្វើ​ការបាញ់បោះ​សេរី ។​

​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញផ្សាយ​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ថា សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួន ដើម្បី​នាំយកមក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អនុវត្តន៍តាម​នីតិវិធី​ច្បាប់ មិនត្រូវ​ទុកឲ្យ​ខូច​ឈ្មោះ​ដល់​មន្ត្រីនគរបាល​ទូទៅ​ឡើយ៕Ha​