រឿង​ប្រមាថ​ព្រះមហាក្សត្រៈ តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន សម រង្ស៊ី​

365
ចែករម្លែក

ដោយៈ វង្ស សុភាព/​ភ្នំពេញ​: តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់​ទណ្ឌិត សម រង្ស៊ី ដើម្បី​យកមក​ផ្តន្ទាទោស​ក្នុង​សំណុំរឿង​ថ្មី​មួយទៀត​គឺ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តារ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ក្ពុ​ជា​។ ទណ្ឌិត​សម រង្ស៊ី ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។​


យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ចេញ​ដោយ​លោក​កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ពិនិត្យ​លើ​សំណុំរឿង​ចប់សព្វគ្រប់ យល់ឃើញថាៈ ឈ្មោះ សម រង្ស៊ី ភេទ​ប្រុស អាយុ​៦៩ ឆ្នាំ កើត​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៤៩ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ កាន់​លិខិតឆ្លងដែន​លេខ D0002190 ទីកន្លែង​កំណើត​សង្កាត់​លេខ​២ ក្រុងភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឪពុក​ឈ្មោះ សម សារី (​ស្លាប់​) ម្តាយ​ឈ្មោះ អ៊ុន អេ​ម (​ស្លាប់​) ប្រពន្ធ​ឈ្មោះ ជួ​ឡុង សូ​មូរ៉ា មានកូន ៣ នាក់ ជា​នីតិជន (​គេចខ្លួន​)​។ ត្រូវ​ចោទប្រកាន់​ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​៤៣៧ “​ស្ទួន​” នៃ​ក្រមព្រហ្មទណ្ឌ​។ តាម​ដីកា​បញ្ជូន​ឱ្យ​ឆ្លើយ​លេខ ៦៦៥ ម​.​ព្រ​.​ទ ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ តំណាង​អយ្យការ​បាន​ឯកភាព ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លើ​ជន​ត្រូវ​ចោទ​ខាងលើនេះ ។ តាម​របាយការណ៍​រប​ស់​មន្ត្រីនគរបាល​យុត្តិធម៌ និង​ភ​ស្ត​តាង​ដែលមាន​នៅក្នុង​សំណុំរឿង ជន​ត្រូវ​ចោទ​មិន​ស្ថិតនៅក្នុង​លំនៅដ្ឋាន ហើយ​ជននេះ​បាន​រត់គេចខ្លួន ចេញពី​មូលដ្ឋាន​បាត់​ហើយ​។ ដូច្នេះ តុលាការ​គប្បី​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ ដើម្បី​ឲ្យ​ជន​ត្រូវ​ចោទ​រូបនេះ មក​បង្ហាញខ្លួន​ចំពោះមុខ​តុលាការ ដើម្បី​រក​ការពិត​ក្នុង​រឿងក្តី​នេះ ស្របតាម​នីតិវិធី​ច្បាប់​។ ហេតុដូច្នេះ​សម្រេច​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សម រង្ស៊ី ដែលមាន​អត្តសញ្ញាណ​ខាងលើនេះ​។​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​នាំខ្លួន​ឈ្មោះ​ខាងលើនេះ មក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ។ បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ឲ្យ​ទទួល និង​ឃុំខ្លួន​បុគ្គល​នេះ​នឹងត្រូវ​នាំខ្លួន​បុគ្គល​នេះ ទៅ​បង្ហាញមុខ​ដល់​ចៅក្រម​ស៊ើបសួរ ក្នុង​រយៈពេល​យ៉ាងខ្លី​បំផុត​។​


រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ​វង្ស វ​ឌ្ឍា​នា បានចេញ​អធិបញ្ជា​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ យ៉ាងធ្ងន់ធ្ងរ និង​តឹងរឹង​បំផុត​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តារ​អង្គ​ព្រះមហាក្សត្រ​នៃ​យើង​។ នេះ​បើ​យោងតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​។​


រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ជម្រាប​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ “​ឈ្មោះ សម រង្សី បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី និង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នា​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ដែលមាន​ខ្លឹមសារ​ថា “…​ព្រះមហាក្សត្រ​របស់​យើង គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អី​ទេ លោក​ខ្លាច ហ៊ុន សែន ។​លោក​ចង់តែ​រក្សា​រាជបល្ល័ង្គ​លោក ។​ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ​ទៅ​។ យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ​ដែលជា​អាយ៉ង​របស់លោក ហ៊ុន សែន ដូច​សព្វថ្ងៃ​ទេ​”​។​សរន​