រឿង​ពិត តែ​ចម្លែកៗ​អំពី​ការ​មាន​ផ្ទៃពោះ​

71

​ការ​មាន​ផ្ទៃពោះ អាចធ្វើឱ្យ រាងកាយ និង​ចិត្តគំនិត​ស្ត្រី​មានការ​ប្រែប្រួល​បាន​។ រាងកាយ​របស់​ម្តាយ នឹងត្រូវ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង ហើយក៏​មានការ​ប្រែប្រួល​អារម្មណ៍​ច្រើន​ផងដែរ​ក្នុងពេល​នាង មាន​ផ្ទៃពោះ​។ ក្រៅពី​ការ​ប្រែ ប្រួល​ទាំងអស់នេះ វា​នៅតែ​មានការ ផ្លាស់ប្តូរ​ដ៏​ចម្លែកៗ​ច្រើន​ទៀត ដែល ម្តាយ​គ្រប់រូប​គួរតែ​ដឹង និង​ទទួលយក​ផង ។​
​ ​
​ការ​មាន​ផ្ទៃពោះ​ប៉ះពាល់​ដល់ ខួរក្បាល​ស្ត្រី ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹងមាន​ផ្ទៃពោះ​ទាំង​ខួរក្បាល​ផង ដែល មានន័យថា នាង​អាច​នឹង​ភ្លេចភ្លាំង​ច្រើន ក្នុងពេល​ដែលមាន​ផ្ទៃពោះ​។ ការសិក្សា​បាន​រកឃើញថា ស្ត្រី​មាន​ផ្ទៃពោះ​ទំនង ជា​ភ្លេចភ្លាំង​ច្រើន​ក្នុង​ត្រីមាស​ទី​ពីរ និង​ទី​បី ។​
​ ​
​មាន​ចំណុះ​ឈាម​កាន់តែ ច្រើនជាង​មុន​នៅពេល​មាន​ផ្ទៃពោះ​ចំណុះ​ឈាម​នឹង​កើនឡើង​ដោយ​ខ្លួនឯង ។ នៅពេល​ស្ត្រី​ពពោះ​បាន ២០ សប្តាហ៍ ចំណុះ​ឈាម​របស់​នាង​នឹង​កើន ឡើង​ជាង​មុន ៥០​ភាគរយ​។ នេះ​ដោយសារតែ​សរសៃឈាម​បង្កើត​ថ្មី​មាន ច្រើន​ដើម្បី​លូតលាស់​របស់​ទារក និង​ការ​ធំធាត់​របស់គេ ។​
​•
​មាន​ជាតិ​ទឹក​ច្រើន​

​រឿងនេះ​មិន​ខុសគ្នា​នឹង​ការ កើន​ចំណុះ​ឈាម​ឡើយ គឺ​រាងកាយ​ស្ត្រី ក៏​អាច​ហើម ឬ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន បានដែរ ។ ដោយសារតែ​ជាតិ​ទឹក​នេះ ហើយ ទើប​ធ្វើឱ្យ​គាត់​មាន​បញ្ហា ស្ពឹក ម្រាមដៃ ឬ​ហៅថា Carpal Tunnel Syndrome ។​
​ ​
​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន និង​ប្រូ​ជេ ស្តេ​រ៉ូ​ន​ឡើង​ខ្ពស់​ស្ត្រី​មាន​ផ្ទៃពោះ​ភាគ ច្រើន​ត្អូញត្អែរ​អំពី​ការ​ឈាម​អញ្ចាញ ធ្មេញ​នៅពេល​ពួកគេ​ដុសធ្មេញ​។ ការ ដែលមាន​ចំណុះ​ឈាម​ក្នុង​ខ្លួន​ច្រើន​ក៏​អាចជា​ហេតុផល​នាំ ឱ្យ​ហូរឈាម​បែប នេះ​បានដែរ ។ ប៉ុន្តែ​ការហូរ​ឈាម ច្រើនៗ​មានន័យថា អ្នក​ប្រហែល​ជាមាន ជំងឺ​រលាក​ជុំវិញ​ធ្មេញ​ដែរ​ហើយ ហើយ រឿងនេះ​គឺ​កើតឡើង​ដោយសារ​អ័រម៉ូន ភេទស្ត្រី​ឡើង​ខ្ពស់​។​
​ ​
•​ហើម​ច្រមុះ
​នៅពេល​មាន​ផ្ទៃពោះ អ័រម៉ូន ក្នុង​ខ្លួន​អាចធ្វើឱ្យ​ស្ត្រី​មាន​អា​ការៈមិន ស្រួល ហើយ​ក្នុងនោះ​ក៏​ធ្វើឱ្យ​ហើម ច្រមុះ ផងដែរ​។ នៅពេល​ជញ្ជាំង​ច្រមុះ​ខាង ក្នុង​ហើម​វា​នឹង​បន្ថយ​ការ​ស្រូបខ្យល់ តាម​ច្រមុះ ដែលជា​ហេតុនាំឱ្យ​តឹង​ច្រមុះ ហូរឈាម និង​គេង​ស្រមុក​បាន​។​

​ការ​មាន​ផ្ទៃពោះ​មិនមែនជា​រឿង ងាយស្រួល​ឡើយ វា​គឺ​ជាការ​ទទួលខុស ត្រូវ​ដ៏​អស្ចារ្យ​មួយ ព្រមទាំង​មានការ​ប្រែ ប្រួល​ទាំង​រាងកាយ និង​ជីវិត​កាន់តែ ធំ​ជាង​មុន ។ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ៗ គឺមាន​លក្ខណៈពិសេស​រៀ​ងៗ​ខ្លួន ហើយក៏​មិនអាច​ប្រៀបធៀប​គ្នា​បានដែរ ។ យ៉ាងណាមិញ មាន​អាកា​រៈ មួយចំនួន​ដែល​ស្ត្រី​ភាគច្រើន​ជួបប្រទះ ក្នុងពេល​មាន​ផ្ទៃពោះ​ដូចជា ឈឺពោះ បែប​រមួល ចង្អោរ អស់កម្លាំង និង ឈឺ​ខ្នង​។ អ្វីដែល​ល្អ​បំផុត​ដែល​អ្នក​អាច ធ្វើបាន​គឺ​ផ្គត់ផ្គង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ឱ្យបាន គ្រប់គ្រាន់ ថែរក្សា​សុខភាព និង​កុំ​មាន ស្ត្រេ​ស ៕​ ដោយៈ www.health.com.kh