រឿង​ព្រៃឈើ​: តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​មេ​ប៉េអឹម​ស្រុក​កែវ​សីមា​ចូល​បំភ្លឺ​

472
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​,​ចាន់​បុត្រ​/​ភ្នំពេញៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី បានចេញ​ដីកា​បង្គាប់​ឲ្យ លោក​សាក់​សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ចូលខ្លួន​មកកាន់​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​នៅ​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​១០១៩ វេលា​ម៉ោង ៩​ព្រឹក​ដើម្បី​សាកសួរ​អំពី​ដំណើររឿង​ប្រមូល​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ពី​រដ្ឋបាល​ព្រៃឈើ ប្រព្រឹត្ត​នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក កែវ​សីមា ខេត្តមណ្ឌលគិរី ។

​នៅក្នុង​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន បាន​សង្កត់ធ្ងន់ថា ក្នុងករណី​សមី​ខ្លួន​មិន​ព្រម​ចូល​បង្ហាញខ្លួន តាម​ការកំណត់​ខាងលើ​ទេ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ។​
​នេះ​បើ​យោង​នៃ​ការបង្គាប់​ឱ្យចូល​ខ្លួន​របស់លោក​ទៀ​ង​សុថា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី​៕​សរន