រឿង​ភ្ញាក់ផ្អើល​ដែល​ទារក​អាចធ្វើ​បាន​ទោះ​មិនទាន់​កើត​ក៏ដោយ​

355
ចែករម្លែក

​តើ​អ្នកមាន​ឆ្ងល់​ដែរ​ទេ ដែលថា​ទារិកា​ដែល​កំពុងតែ​លូតលាស់​ក្នុង​ផ្ទៃ​របស់​អ្នក​អាចធ្វើ​អ្វី​បាន​ខ្លះ​ដែរ​ទេ​? ពួកគេ មិន​ត្រឹមតែ​ចេះ​អង្គុយ ឡើង​ទម្ងន់ និង​លូតលាស់​សរីរាង្គ​សំខាន់ៗ​ដូច​មនុស្ស​ធំ​ទេ តែ​ពួក គេ​អាច​នឹងធ្វើ​រឿង​ជាច្រើន​ផ្សេងៗ​ទៀត​ដែល​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល និង​មិន គួរ​ឲ្យ​ជឿ​ឡើយ​។​

​យំ​
រឿងនេះ​ស្តាប់​មើលទៅ​អាចធ្វើ​ឲ្យ​អ្នក​ខូចចិត្ត​បានតែ​ពិតណាស់​ទារក​ក្នុងផ្ទះ​ពិតជា​ចេះ​យំ ដោយ​ស្ងៀមស្ងាត់​មែន​។ តាមរយៈ​ការថត​អេកូ​បែប​ឌីជីថល​ក្នុង​ត្រីមាស​ទី​បី បង្ហាញថា ទារក​អាច​បើក​មាត់​គេ​បាន ហូរ​ទឹកភ្នែក និង​បេ​ប​មាត់ ដែល​វា​សុទ្ធតែជា​អា​ការៈបញ្ជាក់ អំពី​ការ​យំ​ទាំងអស់​។ យ៉ាងណាមិញ រឿងនេះ​អាចជា​សញ្ញា​មួយ​បញ្ជាក់​អំពី​ការ​លូត លាស់​មុខមាត់​ច្រើនជាង​មាន​បញ្ហា​ផ្លូវចិត្ត​។

​ចងចាំ​
ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Helsinki បង្ហាញថា ទារក​ដែល​ស្តាប់​ចម្រៀង ពិសេស​ណាមួយ​កាលពី​ក្នុង​ផ្ទៃ​បង្ហាញថា ពួកគេ​នឹងមាន​សកម្មភាព​ខួរក្បាល​កាន់តែ​ល្អ​តាមរយៈ​ការថត ECGs ក្រោយពី​សម្រាល​រួច​។ ហេតុ​ដូច្នេះហើយ​ការនិយាយជាមួយ​កូន​តាម​ពី​ក្នុង​ផ្ទៃ​នឹងធ្វើ​ឲ្យ​គេ​អាច​យល់​។

​លូតលាស់​ពន្លក​ស្រង់​រសជាតិ​
ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង Pediatrics បាន​បញ្ជាក់ថា ស្ត្រី​ដែល​ញ៉ាំ​ការ៉ុត​ច្រើន​ក្នុង ត្រីមាស​ទី​៣ នឹងធ្វើ​ឲ្យ​កូន​កើតមក​ចូលចិត្ត​ញ៉ាំ​បន្លែ​ជាង​ម្តាយ​ដែល​មិន​ញ៉ាំ​ការ៉ុត​។ ពិតណាស់ កូន​អ្នក​មិនអាច​ញ៉ាំ​អ្វី​បានឡើយ​ក្នុងពេល​ពួកគេ​មិនទាន់​កើត​តែ​អាហារ ដែល​អ្នក​ញ៉ាំ​នឹងត្រូវ​បឺត​ស្រូប​ចូលទៅក្នុង​ទឹកភ្លោះ​ដែល​អាច​នាំ​ឲ្យ​ជួយ​បង្កើតជា​រសជាតិ​ដល់​កូន​ដូចគ្នា​នឹង​អ្នក​ដែរ​។

​ស្តាប់​អ្នក​និយាយ​
ការសិក្សា​មួយ​ដែល​បាន​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Florida បង្ហាញថា នៅពេល ម្តាយ​សូត្រ​កំណា​ត្យ​ជាមួយ​កូន​ខ្លួនឯង​នោះ ចង្វាក់បេះដូង​របស់​កូន​អាច​នឹង​ថយចុះ​ជាង មុន ហើយ​រឿងនេះ​ក៏​កើតឡើង​ដូចគ្នានេះ​ចំពោះ​អ្នកផ្សេង​ដែល​សូត្រ​កំណា​ត្យ​ដែរ​។ ដូច្នេះ​រឿងនេះ​មិនមែន​និយាយ​តែ​សម្លេង និង​ការ​រំ​ញ័រ​របស់​ម្តា​ទេ តែ​ទារក​អាច​ស្តាប់ សម្លេង​ផ្សេងៗ​ទៀត​បាន​ទាំងអស់​។

​មានប្រតិកម្ម​នឹង​ស្ត្រេ​ស​
មាន​ហេតុផល​មួយ​ដែល​ម្តាយ​ត្រូវ​បានស្នើរ​ឲ្យ​បន្ធូរ​អារម្មណ៍​ក្នុងពេល​មាន​ផ្ទៃពោះ​។ ការសិក្សា​ពីរ​ផ្សេងគ្នា​បានបង្ហាញ​ថា តា​រក​ក៏​អាចមាន​ការឆ្លើយតប​នឹង​អារម្មណ៍​អវិជ្ជមាន និង​ស្ត្រេ​ស​របស់​ម្តាយ​ដែរ ដោយ​អាច​នឹង​ពិបាកចិត្ត ជាមួយនឹង​ទឹកមុខ និង​ដៃ​ឆ្វែ​ង បញ្ជាក់​។ ដូច្នេះ​គួរ​ឲ្យ​អាណិត​ណាស់​កូន​ដ៏​គួរ​ឲ្យ​អាណិត​អើយ​។ អ្នក​ពិតជា​មិន​ចង់ឃើញ គេ​ពិបាកចិត្ត​ភ្លាមៗ​ទាំង​មិន​ធ្លាប់​ឃើញ​ពន្លឺ​ថ្ងៃ​មែន​ទេ ដូច្នេះ​ព្យាយាម​បន្ធូរ​អារម្មណ៍ និង​ដកដង្ហើម​មួយៗ​ទៅ​។

​ចេះ​ធ្វើ​ទឹកមុខ​
ការសិក្សា​បង្ហាញថា ក្មេង​ដែលមាន​អាយុ ២៤​សប្តាហ៍​អាច​នឹង​បង្ហាញ​អំពី​ការបង្ហាញ ទឹកមុខ​ពីរ​ប្រភេទ​របស់​ទារក​ក្នុង​ផ្ទៃ នោះ​គឺ​ការ​ញញឹម ហើយ​ដល់ពេល​អាយុ​បាន ៣៦​សប្តាហ៍​គេ​អាច​នឹង​ចេះ​ញាក់​ចិញ្ចឹម​៕ ដោយៈ health.com.kh