រឿង​មួយចំនួន​ដែល​ស្ត្រី​មិនគួរ​ធ្វើ​អំឡុងពេល​មាន​រដូវ​

446
ចែករម្លែក

ក្នុងពេល​មាន​រដូវ អ្នកជំនាញការ​ទូន្មាន​ស្ត្រី​មិនគួរ​ធ្វើ​កិច្ចការ​មួយចំនួន​នេះ ព្រោះ​វា​អាចមាន​ឥ​ទ្ធ​ពល​មិនល្អ​ដល់​សុខភាព ។​

១- មិនត្រូវ​ងូតទឹក​ក្នុង​អាង​យូរពេក​
​ក្នុង​ថ្ងៃ​មក​រដូវ មាត់ស្បូន​បាន​បើកទូលាយ​ជាង​ធម្មតា ហេតុនេះ នឹង​ក្លាយជា «​រន្ធ​» ដែល​បាក់តេរី​អាច​លុកលុយ​ចូល​រាងកាយ ។ ដូច្នេះ ប្រសិន​ងូតទឹក​យូរ​ក្នុង​អាងទឹក នឹងធ្វើ​ឲ្យ​បាក់តេរី​ច្រើន​ប្រភេទ​ងាយ​នឹង​មានឱកាស​ទន្ទ្រាន​ចូល​រាងកាយ​បង្ក​ជា​ជំងឺ​មួយ ចំនួន ។​

២- រួមភេទ​
​បច្ចុប្បន្ន មាន​ស្ត្រី​វ័យក្មេង​ជាច្រើន មាន​ចំណង់​ផ្លូវភេទ​ខ្ពស់ ពិសេស​ក្នុងអំឡុង​មាន​រដូវ ស្ត្រី​នឹងមាន​តម្រូវការ​ខ្ពស់ ហើយ​ជូន​កាល​អាច​ពិបាក​ទប់​ចិត្តបាន ប៉ុន្តែ អំឡុង​ពេលនេះ អ្នក​គួរ​តម​ការ​រួមភេទ​ល្អ​ជាង ដើម្បី​បញ្ចៀស​បាក់តេរី​កកើត​ក្នុងពេល​រួមភេទ ។​

៣- ទទួលទាន​ស្រា​
​ស្ត្រី​ត្រូវ​រង​ឥទ្ធិពល​ដោយ​ការបញ្ចេញ​អ័រម៉ូន ក្នុងពេល​មាន​រដូវ ។ សរីរាង្គ​នឹងខ្វះ​បរិមាណ​អង់​ហ្ស៊ី​ម​ដ៏​ច្រើន ។ ប្រសិន​ក្នុង​ពេលនេះ​ទទួលទាន​ស្រា វា​មិនអាច​ត្រូវបាន​បញ្ចេញ​ពី​ឈាម នឹងធ្វើ​ឲ្យ​សរីរាង្គ​បង្កើត​អាស៊ីត​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព ។​

៤- ស្លៀកខោ​តឹង​ពេក​
​ស្ត្រី​ក្នុងពេល​មាន​រដូវ សូម្បីតែ​ពេល​គ្មាន ប្រសិន​ស្លៀកខោ​រឹប​ពេក នឹងធ្វើ​ឲ្យ​កើន​ការ កកិត​នៅ​ប្រដាប់ភេទ ធ្វើ​ឲ្យ​ហប់ សើម ងាយ​បង្ក​ឱកាស​ឲ្យ​វីរុស បាក់តេរី​កើត ។ អំឡុង​ពេលនេះ ស្ត្រី​ងាយ​កើតរោគ​ស្ត្រី ។​

៥- ដក​ឆ្មេ​ញ​
​ក្នុងពេល​មាន​រដូវ យន្តការ​ប្រឆាំង​កកឈាម​របស់​សរីរាង្គ ត្រូវបាន​រំញោច​សកម្មភាព ហើយ​លក្ខណៈ​ស្រួប​របស់​សរសៃឈាម​នឹង​កើនឡើង នាំ​ដល់​ការ​ហូរឈាម​ច្រើន ប្រសិន​ដក​ឆ្មេ​ញ​នៅពេលនេះ ងាយ​ធ្វើ​ឲ្យ​ឈាម​ហូរ​មិន​ឈប់ ៕ ប្រែ​សម្រួលៈ រតនៈ