រឿង​លើកជើង​ចង្អុល​ផ្លាកលេខ​ឡានៈ ដក​ស្ត្រី​អនុប្រធាន​អង្គភាព​ចុះបញ្ជី​និង​ផ្តល់​ប័ណ្ណបើកបរ​ម្នាក់​

400
ចែករម្លែក
​លោកស្រី ស៊ីម សុផាតយកជើងចង្អុលផ្លាកលេខ(រូបហ្វេសប៊ុក)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន អំពី​អាកប្បកិរិយា​ស្ត្រី​ដែលជា​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តសៀមរាប ដែល​បាន​ឈរលើ​កជើង​ចង្អុល​ផ្លាកលេខ​រថយន្ត​ប្រជាពលរដ្ឋ​ពេល​យក​រថយន្ត​ទៅ​ឆៀក​នោះ ឥឡូវនេះ មន្ត្រី​រូបនោះ ត្រូវបាន​ដកចេញ​ពី​តួនាទី​ពី​អនុប្រធាន​អង្គភាព​ចុះបញ្ជី​និង​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តសៀមរាប​ហើយ​។


យោងតាម​លិខិត​បង្គាប់​ការចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​លោក គី វី​រុ​ន្ទ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តសៀមរាប គឺ​បានសម្រេច​ផ្ទេរ​ភារកិច្ច​លោកស្រី ស៊ីម សុផាត ពី​អនុប្រធាន​អង្គភាព​ចុះបញ្ជី​និង​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត ឲ្យ​មក​បម្រើ​ការងារ​នៅ​ការិយាល័យ​កិច្ចការ​ទូទៅ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តសៀមរាប​។​


សូមជម្រាបថា កាលពី​ថ្ងៃទី​១៤ ខែសីហា​ប្រជាពលរដ្ឋ​បាន​យក​រថយន្ត​ទៅ​ឆៀក​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ក៏​ស្រាប់តែ​លោកស្រី ស៊ីម សុផាត អនុប្រធាន​អង្គភាព​ចុះបញ្ជី និង​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត និង​មន្ត្រី​ម្នាក់ទៀត បានមក​ឈរ​ពី​ពិនិត្យមើល​នៅ​ពីមុខ​រថយន្ត ។​មួយសន្ទុះ​ស្រាប់តែ​លោកស្រី ស៊ីម សុផាត បាន​លើកជើង​ឆ្វេង​ទៅ​ចង្អុល​ផ្លាកលេខ​រថយន្ត ដែល​សកម្មភាព​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ថត​បាន និង​បង្ហោះ​ផ្សព្វផ្សាយ​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មានការ​រិះគន់​យ៉ាងខ្លាំង​៕​សរន​

(រូបហ្វេសប៊ុក)
#